ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ុន​ប៉ង​រំលោ.ភក្មេង​ស្រី​ តែអត់​បាន​សម្រេច​ រត់គេចខ្លួន ចូល​ផ្ទះវិញជាប់ខ្នោះ​​

9 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ បុរស​​ម្នាក់​ប៉ុនប៉ង​ចាប់​រំលោ.ភ​​ក្មេងស្រី​អាយុ​១៧ឆ្នាំម្នាក់​ តែមិនបានសម្រេច​​ ហើយ​រត់​គេចខ្លួន​ លុះពេល​ចូល​ផ្ទះ​​វិញ ក៏​ត្រូវក្រុមគ្រួសារ​ខាង​ក្មេង​ស្រី​រង​គ្រោះ​​ប្ដឹងសមត្ថកិច្ចឱ្យធ្វើការ​ឃាត់ខ្លួនតែម្ដង ។

ខេត្តពោធិ៍សាត់ ៖ បុរស​​ម្នាក់​ប៉ុនប៉ង​ចាប់​រំលោភ​​ក្មេងស្រី​អាយុ​១៧ឆ្នាំម្នាក់​ តែមិនបានសម្រេច​​ ហើយ​រត់​គេចខ្លួន​ លុះពេល​ចូល​ផ្ទះ​​វិញ ក៏​ត្រូវក្រុមគ្រួសារ​ខាង​ក្មេង​ស្រី​រង​គ្រោះ​​ប្ដឹងសមត្ថកិច្ចឱ្យធ្វើការ​ឃាត់ខ្លួនតែម្ដង ។

ហេតុ​ការណ៍នេះ​កើតឡើង​កាល​ពី​វេលា​ម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី​១៦ មេសា ២០១៤ កន្លងមក ស្ថិត​នៅ​ភូមិ​ឆាយ​លូក ​ឃុំអូរ​សោម ស្រុកវាលវែង ប៉ុន្តែទើបតែ​ឃាត់ខ្លួនបាន​នៅថ្ងៃ​ទី២១ មេសា ​២០១៤ ។

ប្រភព​បាន​ឱ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះថន ចាន់ថុន​ ​អាយុ២៩ឆ្នាំ​ ជាកម្មករ​ចម្ការ​ម្រេច ​ស្នាក់នៅបណ្ដោះអាសន្ន​ក្នុងភូមិ​កើត​ហេតុ​ខាង​លើ ។ ការ​ឃាត់ខ្លួននេះ គឺ​យោង​​តាមពាក្យបណ្ដឹង​របស់ក្មេងស្រីរងគ្រោះ​ ដែលបានរៀបរាប់ថា កាលពីថ្ងៃទី​១៦​​ មេសា​ ២០១៤ កន្លងមក ​ខណៈ​ដែលនាងកំពុងអង្គុយ​បត់ជើងធំ​ក្នុងព្រៃចម្ការចេក​ក្បែរផ្ទះ ក៏ស្រាប់តែ​ឈ្មោះថន ចាន់ថុន​​បានលបមកចាប់អោប​នាង​ពីក្រោយ បម្រុងរំលោភ  ប៉ុន្តែ​នាងបានស្រែកឮដល់ម្ដាយនៅក្នុងផ្ទះ ពេលនោះ​ម្តាយនាងដើរមក ជននោះក៏រត់បាត់ទៅតែម្តង ។​

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព