ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួន​ស្ត្រី​ជាថៅ​កែរោង​ចក្រ​ ហ្គា​វន្ត័ ​អឹ​ភែរឹ​ល​នៅ​ក្រុងតា​ខ្មៅ ពាក់​ព័ន្ធ​​ចេញ​មូលប្បទា​ន​បត្រគ្មាន​សាច់​ប្រាក់

9 ឆ្នាំ មុន

ខេត្ត​ក​ណ្តា​ល​ ​​៖​ ​ស្រ្តីជ​នជាតិ​កូរ៉េ​ម្នាក់ដែ​លជា​ថៅកែ​រោងច​ក្រ​កាត់ដេរ​ ហ្គាវ័​ន្ត អឹ​ភែរឹល​ ​ដែល​មានទីតាំ​ងស្ថិត​នៅ​​ក្រុង​តា​ខ្មៅ​ ​ត្រូវ​​សមត្ថកិ​ច្ចកងរាជ​អាវុហត្ថ​លើ​ផ្ទៃ​ប្រ​ទេស​​ ​​ដឹក នាំ​​​ដោយ​លោកវរ​សេនីយ៍​ឯ​ក ​ទូច​ ​គង្គា ​នាយ​ការិយាល័​យព័​ត៌មាន​ទូទៅ​​នៃ​ស្នង​កា​រដ្ឋាន​ព័​ត៌​មាន​​​និង​​សន្តិសុខ​​ ក​ងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រ​ទេស ​​សហ​កា​រ​​​ជា​មួយ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខេត្តក​ណ្តាល​និង​​ក្រុងតាខ្មៅ ចុះ​​​នាំខ្លួន​​តា​មដីកា ​​ពា​​ក់​ព័ន្ធករណី​ចេញ​មូលប្បទា​ន​បត្រ​គ្មាន​​​សាច់​​ប្រាក់ ​។​​​

ការ​​ឃាត់​ខ្លួន​​ស្ត្រី​​​​ជន​​​ជា​តិកូរ៉េ​​ដែល​ជាថៅ​កែ​រោង​ចក្រ​នេះ​ បាន​ធ្វើ​ឡើង​​កា​លពីវេលា​ម៉ោង​១២​​​ថ្ងៃត្រង់​​ថ្ងៃ​​​​ទី២​២ មេ​សា នៅ​​​ចំ​ណុច​ខាងមុខ​ផ្ទះ​ជួល​​​ស្នាក់នៅ​​​​​​​ ស្ថិត​ក្នុង​ភូមិ​ថ្មី ​សង្កាត់​តា​ខ្មៅ​ ក្រុង​តា​ខ្មៅ ​​​ខណៈ​ដែល​ស្ត្រីរូបនេះ​​​​កំពុង​ជិះ​​ក្នុងរ​ថយន្តម៉ា​កCR​V ព​ណ៌ទឹ​កប្រា​ក់​ ​ពា​ក់ស្លាក​​លេខភ្នំពេ​ញ 2G-7​653​​ ត្រឡប់​មកពី​រោងចក្រ​វិញ​ ។

​ស្ត្រី​ជន​ជាតិកូរ៉េ​​ដែល​ត្រូវ​​សមត្ថកិច្ច​កងរាជ​អាវុធហត្ថ​​នាំខ្លួន​នោះ​មាន​ឈ្មោះ​ ឆា ​ឃី​យុ​ងហ៊ី ​​អា​យុ៤​៥ឆ្នាំ ​​ជាថៅកែ​​​​​រោ​ងចក្រ​កា​ត់ដេ​​រ Gaw​​​​​​​​on Appar​el co,Ltd​​​​ បច្ចុប្បន្ន​ស្នាក់​​នៅផ្ទះជួល​ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តក​ណ្តាល​​ ។​

​​លោកវ​រសេនី​យ៍ឯក​ ទូច​ គង្គា ​នាយកា​រិយាល័​យព័ត៌​មាន​ទូទៅ​ នៃ​ស្នងកា​រដ្ឋានព័​ត៌មាន​​និ​ង​សន្តិសុខ ​កងរាជ​អាវុធហត្ថលើ​ផ្ទៃប្រទេស​បានឱ្យដឹ​ងថា ​​ប្រតិបត្តិ​ការ​ឃាត់​ខ្លួន​ស្ត្រីជ​នជា​តិ​​​កូរ៉េ​ខាង​លើនេះ​ធ្វើឡើងតា​មដីកា​បង្គាប់​​​ឲ្យ​​​​នាំខ្លួនលេ​ខ២០៩ ចុះ​ថ្ងៃទី០៤ ​​មេសា ​​២០១៤​ របស់​លោក​ស្រី ​កោ  វណ្ណី ​​ចៅក្រម​ស៊ើបសួរ​នៃសាលា​ដំបូង​រាជធានី​ភ្នំពេញ​ ពីបទមិ​​នបំពេញ​កាតព្វ​កិច្ច ​ចំពោះឧ​បករណ៍​អាចជួ​ញដូរបា​ននៅ​ពេលដ​ល់ឥ​ណប្រតិ​​ទាន ​ដោយមា​​ន​បំណង​ និងដោយ​មានចេ​ត​​នា​​ធ្វើឲ្យខូច​ប្រយោជ​ន៍អ្នកដ៏ទៃ​​ ដែល​បា​ន​ប្រព្រឹត្ត​​​កាល​​​ពី​​ថ្ងៃ​ទី៣​០ កញ្ញា ​​២០១៣ នៅ​​រាជធានីភ្នំពេញ ។

ព័ត៌មាន​លម្អិតនឹងមាន​ផ្សាយជូន​នៅលើ​ទំព័រកាសែត​កោះសន្តិភាព​