ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករខ្មែរ​ម្នាក់ជាន់មីន​ក្នុងទឹកដីថៃ ​ផ្ទុះដាច់ក.ជើងស្តំាម្ខាង ​ខណៈឆ្លងដែន​ខុសច្បាប់​

10 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ​ ៖ ពលករខ្មែរម្នាក់​បា​នដើរជាន់មីន​ក្នុងទឹកដីថៃ ​បណ្តាលឲ្យ​ផ្ទុះដាច់ក.ជើងស្តំា​ម្ខាង ខណៈឆ្លងដែន​ខុសច្បាប់​ចូលដីថៃ ។

ឧបទ្ទវហេតុនេះ​បានកើតឡើ​ងនៅម៉ោង​ជាង៣រសៀលថ្ងៃទី២៣​ មេសា ​២០១៤​ នៅក្នុងភូមិសាស្រ្ត​ស្រុកអារញ្ញ​ប្រទេសថៃ​ ឈមនឹងខាងក្រោយ​កាស៊ីណូ​​ហ្គោលឌិន​​ តាមច្រករបៀង​ដែល​គ្រប់គ្រង​​ដោយ​វរៈការពារ​ព្រំដែនលេខ៩១១ ​ក្នុងភូមិក្បាលស្ពាន១ ​សង្កាត់-ក្រុង​ប៉ោយប៉ែត ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានស្រង់សំដី​សមត្ថកិច្ចបញ្ជាក់ជំហាន​ដំបូងឲ្យដឹងថា ​ពលកររងគ្រោះឈ្មោះ​ អ៊ុក បូរិន​ ភេទប្រុស ​អាយុ១៩ឆ្នាំ ​រស់នៅភូមិវាល៧ ​ឃុំទ្រាល​ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ក្រោយឧបទ្ទវហេតុ ​ជនរងគ្រោះ​ បានត្រូវអាជ្ញាធរថៃ ​ចាត់បញ្ជូនមកឲ្យខាងភាគីកម្ពុជា ​និង​បានដឹកទៅសង្រ្គោះ​នៅមន្ទីរពេទ្យ​បង្អែកក្រុងប៉ោយប៉ែត​ ក្នុងភូមិដីថ្មី ។

ព័ត៌មានលម្អិត​នឹងមានផ្សាយ​ជូននៅលើសារព័ត៌មាន​កោះសន្តិភាព ៕