ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នាំ​កង់​ចេញ​ទៅ​បរទេស​មាន​ទំហំ​ទឹក​​ប្រាក់​កើន​ឡើង​ជា​បន្ត​បន្ទាប់​ ស្រប​ពេល​វិស័យ​នេះ​​មិន​សូវ​មាន​ការ​ចាប់​អារម្មណ៍​ពី​មហាជន​នៅ​ក្នុង​ប្រទេស​

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ចុង​ក្រោយ​​នេះ បើ​តាម​​របាយ​ការណ៍​​ដែល​កោះ​សន្តិ​ភាព​ទទួល​បាន​ពី​ក្រសួង​ពាណិជ្ជ​កម្ម​បង្ហាញ​ថា​ បរិមាណ​កង់​ដែល​កម្ពុជា​​ធ្វើ​ការ​នាំ​ចេញ​​ទៅ​បរទេស​​មាន​ការ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​​ ស្រប​ពេល​​វិស័យ​នាំ​ចេញ​មួយ​នេះ​មិន​សូវ​ជា​​​​មាន​ការ​ចាប់​អារម្មណ៍​​ពី​មហា​ជន​នៅ​ក្នុង​ប្រទេស​ ​។ ទន្ទឹម​​នឹង​​នេះ​កម្ពុជា​​ ក៏​មាន​​ក្រុម​ហ៊ុន​ដំឡើង​​កង់​របស់​ខ្លួន​​ចំនួន​៤​កន្លែង​​​នៅ​

រាជធានីភ្នំពេញ ៖ ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ចុង​ក្រោយ​​នេះ បើ​តាម​​របាយ​ការណ៍​​ដែល​កោះ​សន្តិ​ភាព​ទទួល​បាន​ពី​ក្រសួង​ពាណិជ្ជ​កម្ម​បង្ហាញ​ថា​ បរិមាណ​កង់​ដែល​កម្ពុជា​​ធ្វើ​ការ​នាំ​ចេញ​​ទៅ​បរទេស​​មាន​ការ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​​ ស្រប​ពេល​​វិស័យ​នាំ​ចេញ​មួយ​នេះ​មិន​សូវ​ជា​​​​មាន​ការ​ចាប់​អារម្មណ៍​​ពី​មហា​ជន​នៅ​ក្នុង​ប្រទេស​ ​។ ទន្ទឹម​​នឹង​​នេះ​កម្ពុជា​​ ក៏​មាន​​ក្រុម​ហ៊ុន​ដំឡើង​​កង់​របស់​ខ្លួន​​ចំនួន​៤​កន្លែង​​​នៅ​ទូទាំង​ប្រទេស​ ។

ក្នុង​ឆ្នាំ​​២០១៣​​កន្លង​ទៅ​នេះ កម្ពុជា​​​​បាន​​ដំឡើង​​កង់​ និង​ធ្វើ​ការ​នាំ​ចេញ​​ទៅ​កាន់​​បរទេស​​មាន​ចំនួន​សរុប​​១.៧៣៩.៩៣៧​​គ្រឿង ក្នុង​នោះ​​នាំ​ចេញ​ទៅ​សហ​គមន៍​អឺរ៉ុប​​ចំនួន​១.៤២៩​.១៩៦​គ្រឿង​ , សហ​រដ្ឋ​អាមេរិក​​មាន​ចំនួន​៧​គ្រឿង​, ប្រទេស​កាណាដា​​ចំនួន​៦៩.៧៦១​គ្រឿង រួម​ទាំង​​ទៅ​ប្រទេស​ផ្សេងៗ​​ទៀត​​ មាន​ចំនួន​២៤០​.៩៧៣​គ្រឿង ​គិត​ជា​ទឹក​ប្រាក់​មាន​ទំហំ​សរុប​​ចំនួន​​​៣៥១.៥៥៥​.៣២០​ដុល្លារ បើ​ធៀប​​នឹង​ឆ្នាំ​២០១២​ ការ​នាំ​ចេញ​​កង់​ទៅ​ប្រទេស​​ដូច​គ្នា​ខាង​លើ​​មាន​កង់​សរុប​ចំនួន​១.២៧៥.៦៥៨​គ្រឿង​ និង​មាន​ទំហំ​ទឹក​ប្រាក់​ចំនួន​២៥៣.៣៤៥.៣៨៤​​ដុល្លារ​ ពោល​​គឺ​មាន​ការ​កើន​ឡើង​​ប្រមាណ​  ៣៩% ។

​ចំណែក​​នៅ​ក្នុង​ឆ្នាំ​២០១១​ បរិមាណ​​នាំ​ចេញ​កង់​របស់​​កម្ពុជា​​ ក៏​មាន​សន្ទុះ​ខ្លាំង​ក្លា​ផង​ដែរ កម្ពុជា បាន​​ធ្វើ​ការ​នាំ​ចេញ​​ទៅ​កាន់​​សហ​គមន៍​អឺរ៉ុប​​ មាន​ចំនួន​២៨២.៤០៧​​គ្រឿង​ គិត​ជា​ទឹក​ប្រាក់​​មាន​ចំនួន​៥៥.៧០៥.២៤១​​ដុល្លារ​ ហើយ​នាំ​​ទៅ​សហ​រដ្ឋ​​អាមេរិក​​​​ មាន​ចំនួន​៤២.៩៦៦​​គ្រឿង​គិត​ជា​ទំហំ​ទឹក​ប្រាក់​​ មាន​​ចំនួន​៨.៣៨៩.​៣៧៥​​ដុល្លារ​ រី​ឯ​កង់​​​ដែល​នាំ​ចេញ​ទៅ​ប្រទេស​​កាណា​ដា​ ចំនួន​២១.១៧៤​គ្រឿង ​គិត​ជា​ទឹក​ប្រាក់​​មាន​ចំនួន​​៤.៤៥៦.៩៩៧​ដុល្លារ ដោយ​ឡែក​​ការ​នាំ​​ចេញ​ទៅ​ប្រទេស​ផ្សេងៗ​​ទៀត មាន​ចំនួន​២២៤.៤២៩​គ្រឿង​​ ដែល​មាន​ទំហំ​​ទឹក​ប្រាក់​ចំនួន​៤០​.៥៦៦.៩៥៩​ដុល្លារ​ផង​ដែរ ។

​ចំពោះ​បរិមាណ​​ដែល​កម្ពុជា​​ នាំ​ចូល​​កង់​​ពី​បរទេស​​​វិញ​​​ ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ចុង​ក្រោយ​​នេះ មាន​ចំនួន​ដូច​ជា​​​ ក្នុង​ឆ្នាំ​២០១១​​​ កម្ពុជា​​នាំ​ចូល​កង់​សរុប​ចំនួន​៥២៨.៦៩៧​គ្រឿង​ គិត​​ជា​ទឹក​ប្រាក់​​មាន​ចំនួន​១០.៦៩៨​.៥៧៨​ដុល្លារ ចំណែក​​ក្នុង​ឆ្នាំ​២០១២​ បរិមាណ​​នាំ​ចូល​កង់​សរុប​​​មាន​ចំនួន​​​៥៦៧.៧២២​គ្រឿង គិត​ជា​ទឹក​ប្រាក់​សរុប​មាន​ចំនួន​​១១.៥៤១.៣៦១​ដុល្លារ​ តែ​សម្រាប់​​ឆ្នាំ​២០១៣​ បរិមាណ​​នាំ​ចូល​កង់​​ក៏​មាន​​ការ​កើន​ឡើង​សរុប​​មាន​ចំនួន​​៥៧២.៤៥៧​គ្រឿង​ គិត​​ជា​ទឹក​ប្រាក់​​មាន​ចំនួន​សរុប​​ដល់​ទៅ​​១១.៤៣០.​៩៨៥​ដុល្លារ​ អាមេរិក ៕