ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេ​រិក​នឹង​ផ្តល់​ឧទ្ធ​ម្ភា​គ​ចក្រ​ប្រយុទ្ធ​ធុន​ APACHE 10 គ្រឿង​ឱ្យ​អេ​ហ្សុីប​

9 ឆ្នាំ មុន

មន្ទីរ​ប៉ង់​តា​ហ្គោន​រាយ​ការណ៍​ កាល​ពី​ថ្ងៃ​ទី​២២ មេសា ថា សហ​រដ្ឋ​អាមេ​រិក​នឹង​ផ្តល់​ឧទ្ធម្ភាគ​ចក្រ​ធុន​ APACHE ១០​គ្រឿង​​ឱ្យ​អេ​ហ្សុីប​ដែល​នោះ​ជា​ការ​លុប​ចោល​ការ​រិត​ត្បិត​មួយ​ផ្នែក​លើ​ជំនួយ​យោ​ធា​ដល់​ប្រទេស​នេះ​ ចាប់​តាំង​ពី​ការ​ផ្តួល​រំលំ​ប្រធា​នា​ធិប​តី​លោក​ ម៉ូ​ហា​ម៉េដ​ ម័រ​សីុ​ ដោយ​កង​ទា​ហាន​ កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៣​មក​ ។

រដ្ឋ​មន្ត្រី​ការ​ពារ​ប្រទេស​អាមេ​រិក​លោក​ CHUCK HAGEL បាន​ប្រាប់​រឿង​នោះ​ដល់​សម​ភាគី​អេ​ហ្សុីប​ ឧត្តម​សេនីយ៍​ សេដ​គី ស៊ូប​ហីុ​ ក្នុង​ការ​ទាក់​ទង​គ្នា​តាម​ទូរ​ស័ព្ទ​មួយ​ ។លោក​ HAGEL បញ្ជាក់​ថា ឧទ្ធ​ម្ភាគ​ចក្រ​វាយ​ប្រហារ​ទាំង​នោះ​ នឹង​បំពេញ​បេស​ក​កម្ម​ជួយ​ទ្រ​ទ្រង់​ប្រតិ​បត្តិ​ការ​នានា​របស់​កង​កម្លាំង​សន្តិ​សុខ​អេ​ហ្សុីប​ប្រឆាំង​ភេរ​វ​កម្ម​ នៅ​ឧប​ទ្វីប​សីុ​ណៃ​អីុ ។អ្នក​នាំ​ពាក្យ​មន្ទីរ​ប៉ង​តា​ហ្គោន​ ឧត្តម​នាវី​ JOHN KIRBY និយាយ​ថា លោក​ HAGEL បញ្ជាក់​ថា ឧទ្ធម្ភាគ​ចក្រ​ថ្មី​ទាំង​នោះ​ នឹង​ជួយ​រដ្ឋា​ភិបាល​អេ​ហ្សុីប​ក្នុង​ការ​តស៊ូ​ប្រឆាំង​ពួក​ជ្រុល​និយម​ដែល​គំរាម​កំហែង​ដល់​សន្តិ​សុខ​សហ​រដ្ឋ​អាមេ​រិក​​ អេ​ហ្សុីប​ និង​អី​ុ​ស្រា​អែល ៕