ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​កក់​​ខែមួយ​មេធំ​​ និង​ខ្យល់​កន្ត្រាក់​​​ រលំ​ផ្ទះ​​ជិត​​២០​ខ្នង​​នៅ​សង្កាត់​​គយ​ត្របែក​​និងឃុំ​កំពង់​​ចម្លង​​

9 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​ណាស់​​ផ្ទះ​ជិត​​២០​ខ្នង​​ត្រូវ​​ខ្យល់​កន្ត្រាក់​​កួច​​ឱ្យ​​​រលំ​​ ប៉ើ​ងដំបូល​​​ខូច​ខាត​​ជា​បន្ត​បន្ទាប់​​ បណ្តាល​​មក​ពី​ភ្លៀង​​កក់​​ខែមួយ​មេធំ​លាយឡំ​​នឹង​ខ្យល់​កន្ត្រាក់​​​​​បក់​បោក​​យ៉ាង​ខ្លាំង​​លើ​ផ្ទះ​ប្រជា​​ពលរដ្ឋ​​​​ក្នុង​សង្កាត់​​​​គយ​ត្របែក​​ ដួល​រលំ​​អស់​​៥​​ខ្នង​​ និង​​​​​ឃុំ​កំពង់​​ចម្លង​​ ស្រុក​ស្វាយ​​ជ្រំ​​១២​ខ្នង​​ សង្កាត់​​ស្វាយ​​រៀង​​និង​ក្រុង​ស្វាយ​​រៀង​​​​ចំនួ​​ន​២ខ្នង​ ។ ​​​បាតុភូត​​ធម្ម​ជាតិនេះ​កើត​ឡើង​​​កាល​ពីវេលា​ម៉ោង​​៥និង​​១៥​នាទី​ល្ងាច​​​ថ្ងៃទី​២២ មេសា ។

បើតាម​​មន្ត្រី​សាខាកាក​បាទ​ក្រហម​កម្ពុជា​​ខេត្ត​​ស្វាយ​រៀង​​ បាន​​ឱ្យដឹង​ថា ផ្ទះ​ប្រជា​ពល​រដ្ឋ​​ដែល​​​​​​រង​ផល​ប៉ះ​ពាល់​​ដោយ​ខ្យល់​កន្ត្រាក់​​​រលំ​ផ្ទះសរុប​​​១៩​​ខ្នង​​ គឺ​​សង្កាត់​​គយ​ត្របែក​​៥ខ្នង​​ខូច​ខាត​​ស្ទើរទាំងស្រុង​​ ភូមិ​ព្រះ​វង្សី​​ សង្កាត់​ស្វាយ​រៀង​​​ ក្រុង​ស្វាយ​រៀង​​ របើក​​ដំបូល​​ខូចខា​ត​​​ស្រាល​​២ខ្នង​​ នៅ​ឃុំ​​កំពង់​ចម្លង​​​​ ស្រុក​ស្វាយ​ជ្រំ​​ចំនួ​​ន​​១២​ខ្នង​​ខូចខាត​​យ៉ាង​ដំណំ និង​ខូចខាតស្រូវ​អង្ករ​​មួយចំនួនដែរ​​ ។ រីឯប្រជាពលរដ្ឋពុំមានគ្រោះថ្នាក់​​ដល់​​អាយុជីវិតនោះទេ​ ។