ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​តែង​តាំង​ ​ផ្ទេរ និង​ចូល​កាន់​មុខ​តំណែងប្រធាន​សាលា​ដំបូង​ និង​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​សៀម​រាប​

9 ឆ្នាំ មុន

ខេត្ត​សៀម​រាប​ ៖ តាម​សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា លោក​ងួន ណារ៉ា អតីត​អនុ​ប្រធាន​សាលា​ដំបូង​ខេត្ត​កំពត​ត្រូវ​បាន​ព្រះ​មហា​ក្សត្រ​​តែង​តាំង​ជា​ប្រធាន​សាលា​ដំបូង​ខេត្ត​សៀម​រាប​ជំនួស​លោក​និល ណុន ដែល​ត្រូវ​ព្រះ​មហា​ក្សត្រ​ដំឡើង​ទៅ​ជា​អនុ​ប្រធាន​តុលាការ​កំពូល និង​លោក​កើត សុវណ្ណ​រ៉េត អតីត​ព្រះ​រាជ​អាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រៃ​វែង

ខេត្ត​សៀម​រាប​ ៖ តាម​សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា លោក​ងួន ណារ៉ា អតីត​អនុ​ប្រធាន​សាលា​ដំបូង​ខេត្ត​កំពត​ត្រូវ​បាន​ព្រះ​មហា​ក្សត្រ​​តែង​តាំង​ជា​ប្រធាន​សាលា​ដំបូង​ខេត្ត​សៀម​រាប​ជំនួស​លោក​និល ណុន ដែល​ត្រូវ​ព្រះ​មហា​ក្សត្រ​ដំឡើង​ទៅ​ជា​អនុ​ប្រធាន​តុលាការ​កំពូល និង​លោក​កើត សុវណ្ណ​រ៉េត អតីត​ព្រះ​រាជ​អាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រៃ​វែង ត្រូវ​បាន​ផ្ទេរ​មក​កាន់​តំណែង​ជា​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​សៀម​រាប​ ជំនួស​លោក​ទី សុវិន​ថាល់​ ដែល​ត្រូវ​បាន​ផ្ទេរ​ទៅ​កាន់​តំណែង​ជា​ព្រះ​រាជ​អាជ្ញា​អមសាលា​ដំបូង​ខេត្ត​ក្រចេះ​។

ពិធី​ប្រកាស​ចូល​កាន់​តំណែង​នេះ​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ មេសា ២០១៤ នៅ​សាល​ប្រជុំ​រដ្ឋ​បាល​សាលា​ខេត្ត​សៀម​រាប ក្រោម​អធិបតី​ភាព​លោក​អង្គ​ វង្ស​វឌ្ឍានា​ រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌ លោក​ប៊ុន ថា​ប្ញទ្ធិ អភិ​បាល​រង​ខេត្ត​សៀម​រាប ព្រម​ទាំង​មន្ត្រី​រាជ​ការ​ កង​កម្លាំង​ប្រដាប់​អាវុធ ប្រធាន អនុ​ប្រធាន​មន្ទីរ​ជុំ​វិញ​ខេត្ត​សៀម​រាប​ជា​ច្រើនរូប​៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព