ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានា​ធិបតី​អ៊ុយ​ក្រែន​ចេញ​បញ្ជា​ឱ្យ​មាន​ការ​វាយ​លុក​ជា​ថ្មី​នៅ​ភាគ​ខាង​កើត​ប្រទេស​

9 ឆ្នាំ មុន

ប្រធានា​ធិបតី​ស្តី​ទី​អ៊ុយ​ក្រែន​ លោក​អូ​ឡេក​សាន់​ឌ័រ​ តួកជី​ណូវ​ កាល​ពី​ថ្ងៃទី​២២​ មេសា បាន​ចេញ​បញ្ជា​ដល់​កង​ទ័ព​រដ្ឋាភិបាល​ឱ្យ​ធ្វើ​ការ​វាយ​លុក​ជា​ថ្មី​ប្រឆាំង​ភេរវ​កម្ម​ គឺ​ប្រឆាំង​ពួក​បំបែក​ខ្លួន​និយម​ស្និទ្ធ​រុស្ស៊ី​នៅ​ភាគ​ខាង​កើត​ប្រទេស​ ក្រោយ​ពី​ការ​រកឃើញ​នៅ​ជិត​ទីក្រុង​ស្លាវី​យ៉ាន​ស្ក៍​ នូវសាកសព​របស់​សមា​ជិក​សភា​ម្នាក់​នៃ​គណ​បក្ស​លោក គឺ​គណ​បក្ស​ BATKIVEHTCHINA ​មក ។​

ប្រធានា​ធិបតី​ស្តី​ទី​អ៊ុយ​ក្រែន​ លោក​អូ​ឡេក​សាន់​ឌ័រ​ តួកជី​ណូវ​ កាល​ពី​ថ្ងៃទី​២២​ មេសា បាន​ចេញ​បញ្ជា​ដល់​កង​ទ័ព​រដ្ឋាភិបាល​ឱ្យ​ធ្វើ​ការ​វាយ​លុក​ជា​ថ្មី​ប្រឆាំង​ភេរវ​កម្ម​ គឺ​ប្រឆាំង​ពួក​បំបែក​ខ្លួន​និយម​ស្និទ្ធ​រុស្ស៊ី​នៅ​ភាគ​ខាង​កើត​ប្រទេស​ ក្រោយ​ពី​ការ​រកឃើញ​នៅ​ជិត​ទីក្រុង​ស្លាវី​យ៉ាន​ស្ក៍​ នូវសាកសព​របស់​សមា​ជិក​សភា​ម្នាក់​នៃ​គណ​បក្ស​លោក គឺ​គណ​បក្ស​ BATKIVEHTCHINA ​មក ។​

ក្នុង​សេចក្តី​ប្រកាស​មួយ​ លោក​តួកជីណូវ ប្រកាស​ថា​ សាក​សព​មនុស្ស​២​នាក់​ដែល​រង​ការ​ធ្វើ​ទារុណ​កម្ម​យ៉ាងព្រៃ​ផ្សៃ​បំផុត​ត្រូវបាន​រក​ឃើញ​នៅ​ជិត​ទីក្រុង​នោះ​ នា​ភាគ​ខាង​​កើត​ប្រទេស​កាន់​កាប់​ដោយ​ពួក​បំបែក​ខ្លួន​និយម​ស្និទ្ធ​រុស្ស៊ី ។​ សាក​សព​មនុស្ស​ម្នាក់​ក្នុង​ចំណោម​សាក​សព​មនុស្ស​ទាំង​២​នាក់​នោះ​ គឺ​សព​លោក​វ៉ូ​ឡូ​ឌី​មៀរ​វីបាក់​ សមា​ជិ​កសភា​មួយ​រូប​នៃ​ទីក្រុង​ហ័រ​លីវ​កា ជិត​ក្រុង​ដូណេត​ស្ក៍​ ដែល​ត្រូវ​ចាប់​ពង្រត់​កាល​ពី​ថ្ងៃទី​១៦​ មេសា​ កន្លង​មក​នេះ​ដោយ​ពួក​ភេរវ​ករ ។​

លោក​តួក​ជីណូវ បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ថា​ ឧក្រិដ្ឋ​កម្ម​ទាំង​នេះ​ប្រព្រឹត្ត​ជាមួយ​ការ​ជួយ​ទ្រ​ទ្រង់​ទាំងស្រុង​របស់​សហ​ព័ន្ធ​រុស្ស៊ី ។​ ខ្ញុំ​អំពាវ​នាវ​ដល់​ភ្នាក់​ងារ​សន្តិ​សុខ​ឱ្យ​អនុវត្ត​វិធាន​ការ​​ប្រឆាំង​ភេរវ​កម្ម​ប្រកប​ដោយ​ប្រសិទ្ធភាព​នានា​ក្នុង​គោល​បំណង​ការពារ​ពល​រដ្ឋ​អ៊ុយ​ក្រែន​ដែល​រស់​នៅ​​នាភាគ​ខាង​កើត​ប្រទេស ។​កំពុង​បំពេញ​ទស្សន​កិច្ច​នៅ​ទីក្រុង​គៀវ​ អនុប្រធានា​ធិបតី​អាមេរិក​លោក JOSE BIDEN ដែល​សម្តែង​ការគាំទ្រ​ទាំង​ស្រុង​ចំពោះ​រដ្ឋាភិបាល​អ៊ុយ​ក្រែន​ បាន​សន្យា​ពី​ផែន​ការ​ជំនួយ​មួយ​ដល់​ទីក្រុង​គៀវ ហើយ​យល់​ថា​ ពេល​វេលា​បង្ខំ​ ដោយ​រុស្ស៊ី​ត្រូវ​គោរព​បណ្តា​ពាក្យ​សន្យា​តាម​រយៈ​សកម្ម​ភាព​ជាក់​ស្តែង​ដើម្បី​សម្រាល​សភាព​ការណ៍​នៅ​អ៊ុយ​ក្រែន ។​

ជំនួ​យរបស់​សហ​រដ្ឋ​អាមេរិក​មានត្រឹម​តែ​៥០​លាន​ដុល្លារ​ជា​ដំណក់​ទឹក​តូច​មួយ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​​ទឹក​ប្រាក់​១​ពាន់​លាន​ដុល្លារ​ដែល​អាមេរិក​សន្យា​រួច​ហើយ​ថា ឱ្យ​អ៊ុយ​ក្រែន​ខ្ចី​ តែ​​វា​ជា​គំនិត​មួយ​នៃ​ឆន្ទៈ​របស់​អាមេរិក​ជួយ​ទ្រទ្រង់​ដល់​រដ្ឋាភិបាល​អ៊ុយ​ក្រែន ។​
ជា​អ្នក​ទទួល​ខុស​ត្រូ​វ​អាមេរិក​ជាន់​ខ្ពស់​ដំបូង​គេ​មក​កាន់​អ៊ុយ​ក្រែន​ ចាប់​តាំង​ពី​ការ​​ផ្តួល​រំលំ​ប្រធានា​ធិបតី​ស្និទ្ធ​រុស្ស៊ី​លោក​វិកទ័រ​ អុីុយ៉ា​នូកូ​វីត​ កាលពី​ថ្ងៃទី​២២​ កុម្ភៈ​មក​ លោក JOSE BIDEN បាន​​ស្នើ​ដល់​ក្រុង​មូស្គូ​ឱ្យ​ឈប់​បាន​ត្រឹម​និយាយ ហើយ​ចាប់​ផ្តើម​ធ្វើ​សកម្ម​ភាពជាក់​ស្តែង​ដើម្បី​ដក​ហូត​អាវុធ​ពី​ពួក​បំបែក​ខ្លួន​​និយម​ស្និទ្ធ​រុស្ស៊ី ដែល​​បើ​តាម​អាជ្ញាធរ​ថា បុ៉ន​ប៉ង​បំផ្លាញ​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​ដែល​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​២៥ ​ឧសភា​ខាង​មុខ​នេះ ។​

ចំណែក​ប្រទេស​រុស្ស៊ី​ដែល​បាន​ដាក់​ពង្រាយ​កង​ទ័ព​ប្រមាណ​ជា​៤០.០០០​នាក់​នៅ​តាម​​ព្រំ​ដែន​អ៊ុយ​ក្រែន​នោះ​និយាយ​ថា​ សង្គ្រាម​មួយ​ជា​មួយ​អ៊ុយ​ក្រែន​នឹង​​ពុំ​មាន​ឡើយ ។​លោក​អាណា​តូលី​ អានតូណូវ​ អនុ​រដ្ឋ​មន្ត្រី​ការ​ពារ​ប្រទេស​រុស្ស៊ី​ ថ្លែង​កាល​ពី​ថ្ងៃទី​២២​ មេសា​ថា​ សង្គ្រាម​មួយ​រវាង​រុស្ស៊ី​និង​អ៊ុយ​ក្រែន​ពុំ​អាច​ទៅ​រួច​ទេ ។​ ក្នុងបទ​សម្ភាសន៍​ជា​មួយ​កាសែត​រុស្ស៊ី​ ROSSIISKAYA GAZETA លោក​អាន​តូណូវ​ ថ្លែង​ថា​ ខ្ញុំ​ពុំ​ជឿ​ថា​ រុស្ស៊ី​និង​អ៊ុយ​ក្រែន​ច្បាំង​គ្នា​ឡើយ​ បណ្តា​មេ​បញ្ជា​ការ​កង​ទ័ព​រុស្ស៊ី និង​អ៊ុយ​ក្រែន​នៅ​ប្រាស្រ័យ​ទាក់​ទងគ្នា​ ទោះ​បី​ជា​ការ​ផ្លាស់​ប្តូរ​គ្នាមាន​ការ​កាត់​បន្ថយ​យ៉ាង​ច្រើន​ក្តី ។​ ក្នុង​ចំណោម​បញ្ហា​ជា​កម្ម​វត្ថុ​នៃ​ការ​ពិភាក្សា​គ្នា​នា​ពេល​នេះ​រវាង​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​ទាំងពីរ​ គឺ​ការ​ប្រគល់​បណ្តា​គ្រឿង​សព្វា​វុធ​អ៊ុយ​ក្រែន​ដែល​សល់​នៅ​គ្រី​មេ​ និង​ការ​ចាក​ចេញ​ពី​ជួរ​កង​ទ័ព​អ៊ុយ​ក្រែន​នៃ​ពួក​ទាហាន​ដែល​ជ្រើសរើស​នៅគ្រី​មេ ។​

ម្យ៉ាង​វិញ​ទៀត​ លោក​អាន​តូណូវ​ បាន​បដិ​សេធ​ពាក្យ​អះ​អាង​ទាំងឡាយ​ដែល​ថា​ រុស្ស៊ី​បង្កើន​វត្ត​មាន​យោធា​នៅ​តាម​តំបន់​ព្រំ​ដែន​ជា​មួយ​អ៊ុយ​ក្រែន​ ។ លោក​អះ​អាង​ថា​ យើង​គ្រាន់​តែ​ធ្វើ​សម​យុទ្ធ​នៅ​តំបន់​ទាំង​នោះ​តែ​បុ៉ណ្ណោះ ។​ចំពោះទណ្ឌ​កម្ម​នានា​របស់​ពួក​លោក​​ខាង​លិច​ ដោយសារ​តែ​រឿង​អ៊ុយ​ក្រែន​ នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី​លោក​ឌីមីទ្រី​ ម៉េដ​វេដេវ​ អះ​អាង​កាល​ពី​ថ្ងៃទី​២២​ មេសា​ថា​ បណ្តា​ទណ្ឌ​កម្ម​ដែល​ពួក​​លោក​ខាង​លិច​​ដាក់​ប្រឆាំង​រុស្ស៊ី​ នឹង​ពុំ​មាន​ឥទ្ធិ​ពល​ធំ​ដុំ​លើសេដ្ឋ​កិច្ច​របស់​​ប្រទេស និង​លើ​ពល​រដ្ឋ​រុស្ស៊ី​ឡើយ ។​

ក្នុង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​មួយ​នៅ​មុខ​សភា​រុស្ស៊ី​ លោក​ម៉េដ​វេដេវ​ មាន​ប្រសាសន៍​ថា​ យើង​អាច​សម្រាល​បណ្តា​ផលវិបាក​នៃ​ទណ្ឌ​កម្ម ។​ លោក​អះ​អាង​ថា​ រដ្ឋាភិបាល​ត្រៀម​ប្រឈម​មុខ​នឹង​លក្ខ​ខណ្ឌ​ថ្មីៗ​ ហើយ​នឹង​ការ​ពារ​សេដ្ឋ​កិច្ច​ ព្រម​ទាំង​ពលរដ្ឋ​ប្រឆាំង​បណ្តា​សកម្ម​ភាព​ប្រទូស្ត​រ៉ាយ​ ដែល​នោះ​ជា​​អាទិភាព​មួយ​ ។ រដ្ឋាភិ​បាល​មិន​បណ្តោយ​ឱ្យ​ពលរដ្ឋ​រុស្ស៊ី​ក្លាយ​ទៅ​ជា​ចំណាប់​ខ្មាំង​នៃ​ល្បែង​នយោ​បាយ​ឡើយ​ ៕​