ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេបញ្ជា​ការ​រង​ប៉េអឹម​ស្រុក​សំពៅ​លូន រងការ​រិះគន់​ថា យក​គ្រឿង​ចក្រ​កាយដី​​ភ្នំ​ធ្វើ​អាជីវ​កម្ម​ (មានវីដេអូឃ្លីប)

10 ឆ្នាំ មុន

​ខេត្តបាត់ដំបង ៖ ដីភ្នំ​មួយ​កន្លែង​ស្ថិត​នៅ​​ក្នុងភូមិ​វាល​វង់ ឃុំ​តាស្តា ស្រុកសំពៅ​លូន ខេត្ត​បាត់​ដំបង ត្រូវ​បាន​ក្រុម​ជន​ខិល​ខូចយក​គ្រឿង​ចក្រ​កាយ​យក​អាចម៌ដី និង​ថ្ម​ ទៅ​ធ្វើ​អាជីវ​កម្ម​យ៉ាង​អនាធិបតេយ្យ​ ដោយ​គ្មាន​អាជ្ញា​ធរ​មានសមត្ថកិច្ច ឬ​ក៏​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ​ចាត់​វិធាន​ការ​ទប់​ស្កាត់​ឡើយ ។

​ខេត្តបាត់ដំបង ៖ ដីភ្នំ​មួយ​កន្លែង​ស្ថិត​នៅ​​ក្នុងភូមិ​វាល​វង់ ឃុំ​តាស្តា ស្រុកសំពៅ​លូន ខេត្ត​បាត់​ដំបង ត្រូវ​បាន​ក្រុម​ជន​ខិល​ខូចយក​គ្រឿង​ចក្រ​កាយ​យក​អាចម៌ដី និង​ថ្ម​ ទៅ​ធ្វើ​អាជីវ​កម្ម​យ៉ាង​អនាធិបតេយ្យ​ ដោយ​គ្មាន​អាជ្ញា​ធរ​មានសមត្ថកិច្ច ឬ​ក៏​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ​ចាត់​វិធាន​ការ​ទប់​ស្កាត់​ឡើយ ។

តាម​ប្រភព​ពី​ប្រជា​ពល​រដ្ឋនៅ​ជិត​កន្លែង​​កើតហេតុ​បាន​បង្ហើប​ឱ្យ​ដឹងថា គ្រឿង​ចក្រ​ដែល​កំពុង​​កាប់​កាយ​យក​អាចម៌​ដី​ និង​ថ្ម​​ភ្នំ​ទាំង​​អស់​នេះ ជា​កម្ម​សិទ្ធិ​របស់​លោក​ងិន វិត ​ជាមេ​បញ្ជាការ​រង​ប៉េអឹម​ស្រុកសំពៅ​លូន ដោយបាន​ឃុប​ឃិត​គ្នា​ជាមួយ​នឹង​អាជ្ញា​ធរ​មូលដ្ឋាន ។

ប្រភព​បន្ត​ថា ​ក្នុង​​មួយ​ថ្ងៃ​ៗគ្រឿង​​ចក្រ​ទាំង​នេះ បាន​កាប់​កាយ​បំផ្លាញ​ព្រៃភ្នំ​ ដឹក​ជញ្ជូនអាចម៌ដី និងថ្ម​ភ្នំ​យក​ទៅ​លក់​ធ្វើ​​អាជីវកម្ម​យ៉ាង​គគ្រឹក​គគ្រេង​​របៀប​អនាធិបតេយ្យ​ ហើយ​មិនដែល​​ឃើញអស់​លោក​អាជ្ញា​ធរ​មានសមត្ថ​កិច្ច​​ពាក់ព័ន្ធ​ស្ថាប័ន​ជំនាញ​ណា​មួយ ចុះ​មក​ទប់ស្កាត់​ម្តង​ណា​ឡើយ ។ ​កាល​ពី​មុនដីភ្នំមួយ​កន្លែង​នេះ សំបូរ​ទៅដោយព្រៃព្រឹក្សា​ និង​សំបូរ​ទៅដោយ​ទឹកភ្លៀង​ធ្លាក់​ច្រើន​ អាចឱ្យ​​ប្រជា​ពលរដ្ឋធ្វើ​ស្រែចំការ​ បង្ក​បង្កើន​ផល​ដំណាំ​ដាំដុះ​​បានយ៉ាង​រលូន​ផងដែរ ។ ​ប្រជា​ពល​រដ្ឋបាន​បញ្ជាក់​បន្ថែមថា ក្រោយ​មក​ដីភ្នំមួយ​កន្លែង​នេះ ត្រូវពួក​ជន​ខិលខូចកាប់​បំផ្លាញព្រៃ និង​កាយ​យក​អាចម៌​ដី​ទៅ​លក់​ធ្វើ​អាជីវ​កម្ម ធ្វើ​មាន​ធ្វើ​បាន​​​​ផ្ទាល់​ខ្លួន​​នោះ​មក  ​ទឹក​ភ្លៀង​ក៏​មិនសូវសំបូរ​ដែរ នាពេល​បច្ចុ​ប្បន្ន​នេះ ។

លោក​ងិត វិត មេប៉េអឹម​ស្រុក​សំពៅ​លូន​ ដែល​រង​ការ​រិះ​គន់​ពី​ប្រជាពលរដ្ឋ បាន​ប្រាប់​តាម​ទូរស័ព្ទ​​កាលពី​រសៀល​ថ្ងៃទី​២២ មេសា នេះ​ឱ្យដឹងថា គ្រឿង​ចក្រ​ទាំង​អស់​នោះ​ជារបស់​លោក​ពិត​មែន ​តែ​លោក​មិន​បាន​កាប់​កាយ​ដីភ្នំនោះ​ទេ គឺ​គ្រាន់​តែ​កាប់​កាយ​អាចម៌​ដី​ជាយៗ​ជើងភ្នំ​នោះ ដើម្បីដាំពោត​តែប៉ុណ្ណោះ ហើយ​ការ​កាប់​កាយ​អាចម៌​ដីទាំង​អស់​នេះ គឺមាន​ច្បាប់​​ត្រឹមត្រូវ ។ ចំណែក​លោក​ជុំ ស៊ីប ចៅហ្វាយ​ស្រុក​សំពៅ​លូន មិន​អាចសុំ​ការ​បំភ្លឺ​បាន​ទេ ដោយ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ភ្ជាប់​​ទំនាក់​ទំនង​បាន ។

ប្រជា​ពល​រដ្ឋជាច្រើន​រស់​នៅស្រុកសំពៅលូន​ បាននាំ​គ្នា​សំណូមពរ​ដល់​អាជ្ញា​ធរ​មានសមត្ថ​កិច្ច​ និងមន្ត្រី​​ជំនាញ​ពាក់​ព័ន្ធ ក៏​ដូចជា​ថ្នាក់​ដឹកនាំ ​មេត្តា​ជួយ​​ចាត់​វិធានការ​ទប់ស្កាត់​នូវ​បទល្មើស​ខាងលើ​នេះ ឱ្យ​បាន​ទាន់​ពេលវេលា​ផង ចៀស​​វាង​កុំ​ឱ្យ​ពួកក្រុម​ជន​ខិលខូច​ទាំង​នេះ​កាប់​បំផ្លាញ​ធនធាន​ធម្មជាតិ​តទៅ​ទៀត ៕