ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​មហា​សេដ្ឋីចិន​11រូប​​ជាប់​ក្នុងបញ្ជី​​​​មានលុយ​ច្រើន​​​បំផុត​​ក្នុង​​ឧស្សាហ​កម្ម​​រថយន្ត​លើ​​ពី​ភព​លោក​

10 ឆ្នាំ មុន

តាម​របាយការណ៍​​របស់​វិទ្យាស្ថាន​​ស្រាវ​ជ្រាវ​​​Hurun បាន​បង្ហាញ​ថា ​ប្រទេសចិនមានមហា​សេដ្ឋី​​ចំនួន១១​រូប​​​​ជា​អ្ន​ក​មាន​ទ្រព្យ​សម្បត្តិ​ស្ដុក​ស្ដម្ភ​​​​បំផុត​​​​នៅ​ក្នុង​ឧស្សាហ​កម្ម​​​​រថយន្ត​នៅ​លើ​ពិភព​លោក​ ។ ក្នុង​ចំណោម​មហាសេដ្ឋី​​​ទាំង​នោះ​លោក​Wei Jianjun ​ដែលជា​ស្ថាប​និក​​និង​ជាប្រធាន​ក្រុម​ហ៊ុន​​​​រថយន្ត​​Great Wall ដែល​ជា​អ្នក​ផលិត​​រថយន្ត​​SUV ​​​​លក់​ដាច់ជាង​គេ​បំផុត​​នៅ​ក្នុង​ប្រទេស​​ចិន​​ជា​អ្នក​នាំមុខ

​តាម​របាយការណ៍​​របស់​វិទ្យាស្ថាន​​ស្រាវ​ជ្រាវ​​​Hurun បាន​បង្ហាញ​ថា ​ប្រទេសចិនមានមហា​សេដ្ឋី​​ចំនួន១១​រូប​​​​ជា​អ្ន​ក​មាន​ទ្រព្យ​សម្បត្តិ​ស្ដុក​ស្ដម្ភ​​​​បំផុត​​​​នៅ​ក្នុង​ឧស្សាហ​កម្ម​​​​រថយន្ត​នៅ​លើ​ពិភព​លោក​ ។ ក្នុង​ចំណោម​មហាសេដ្ឋី​​​ទាំង​នោះ​លោក​Wei Jianjun ​ដែលជា​ស្ថាប​និក​​និង​ជាប្រធាន​ក្រុម​ហ៊ុន​​​​រថយន្ត​​Great Wall ដែល​ជា​អ្នក​ផលិត​​រថយន្ត​​SUV ​​​​លក់​ដាច់ជាង​គេ​បំផុត​​នៅ​ក្នុង​ប្រទេស​​ចិន​​ជា​អ្នក​នាំមុខ​គេ​​ក្នុង​ចំណោម​​​មហា​សេដ្ឋ​ី​​ជនជាតិ​ចិន​​ទាំង​​១១​នោះ​ ។

ដោយ​ឡែក​​​នៅ​លើ​ពិ​ភព​លោក​​​​​​​​​​​​លោក​Wei ​បាន​ជាប់​ចំណាត់​ថ្នាក់​​​​ទី​​៥ ​ជា​មួយ​នឹង​ទឹកប្រាក់​​​​៧,៦ពាន់​លាន​ដុល្លារ​ ។ ​ជា​ង​នេះ​ទៅទៀត​​​​​លោក​​​ក៏​​ជា​អ្នក​​កាន់កាប់​តំណែង​​​​​សហ​គ្រិន​​​ផលិត​រថយន្ត​​ដែល​មាន​លុយ​​​ច្រើន​​​​បំផុត​​លើ​ពិ​ភព​​លោក​​ផង​ដែរ ។ ​ចំណែក​​អ្នក​បន្ទាប់​គឺ​លោក​​Lu Guanqiu ​និងក្រុម​ហ៊ុន​​​Wanxiang Group ​របស់​គ្រួសារ​លោក​​​ដែលជា​អ្នក​ផលិត​​គ្រឿង​​បន្លាស់​រថយន្ត​ធំបំផុ​ត​​នៅ​ក្នុង​ប្រទេស​ចិន​ជាមួយ​នឹង​​ទឹកប្រាក់​​ដែលមាន​​៤,៥​​​​​ពាន់​លាន​​​ដុល្លារ ។

​​លោកLuបាន​ទិញ​​​ក្រុម​ហ៊ុន​​រថយន្ត​Fisker Automotive កាល​ពី​​ដើម​ឆ្នាំ​​​២០១៤ នេះ​ដោយ​ចំណាយទឹក​ប្រាក់​​​​​២៥​លាន​ដុល្លារ​​​ ហើយ​ថែម​ទាំង​​បាន​ទិញ​ក្រុម​ហ៊ុន​ផលិត​អាគុយ​​លី​ធៀម​អាយ​អន​​របស់​សហ​រដ្ឋ​អាមេរិក​​​​​​​ទៀតផង ។ ​រីឯ​អ្នក​​ទី​​៣​​គឺ លោកWang​Chuanfu ​ដែល​​ជា​ស្ថាបនិក​​​​របស់​ក្រុម​ហ៊ុន​​​ផលិត​រថយន្ត​​យីហោ​BYD មាន​ប្រាក់​​៤​ពាន់​លាន​ដុល្លារ​អាមេរិក ។​ ទោះបីជា​យ៉ាង​ណា​​​ក៏​ដោយ​​​​​​អាល្លឺម៉ង់​​និង​សហរដ្ឋ​អាមេរិ​ក​បាន​​ថ្ពក់​ជាប់​​​នូវ​កៅអី​​​ទី​២​ជាមួយ​នឹងការ​នាំ​​មក​នូវ​មហា​សេដ្ឋី​ក្នុង​វិស័យ​​​​​​នេះ​ចំនួន​​​៨​រូបរៀង​​ៗខ្លួន​ផង​ដែរ ។ ​​
ចំណែក​​ប្រទេស​ជប៉ុន​​ឯ​ណោះ​វិញ​ថ្វីបើ​ឧស្សា​ហ​កម្ម​​​រថយន្តរបស់ខ្លួន​មាន​លក្ខណៈ​ខ្លាំងក្លា​ពិត​មែន​​ ប៉ុន្តែ​បែ​រ​ជា​ពុំ​មានអ្នក​មាន​លុយ​លំដាប់​​​​មហា​​សេដ្ឋី​​​​ពិ​ភពលោក​ទៅ​វិញ​​ដែល​ជា​រឿង​​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​​ម​ួយ​ពី​​ព្រោះ​​ទ្រព្យ​សម្បត្តិ​ជាមធ្យម​​របស់​​មហាសេដ្ឋី​​រថយន្ត​ត្រឹម​តែ​​​៣,៧៥ពាន់​លាន​​ដុល្លារ​​​គឺ​គ្រប់​គ្រាន់​​ជាប់​ក្នុង​បញ្ជី​ទៅ​ហើយ ។​

គួរ​បញ្ជាក់​​ថា មហាសេដ្ឋី​​មក​ពីក្រុម​ហ៊ុន​ផលិត​រថយន្ត​​​​BMW ​របស់​អាល្លឺម៉ង់​​​​ដែលជាប់​​ក្នុង​ចំណាត់​ថ្នាក់​​កំពូល​ទាំង​​៣​រួម​មាន​​លោក​Susanne​ Klatten​ លោក​Stefan Quant ​និង​លោក​​Johanna Quantare ។ រីឯ​​លោក​​Elon Musk ​ស្ថាប​និក​​និង​ជានាយក​​​ប្រតិបត្តិ​រ​បស់​ក្រុម​ហ៊ុន​​រថយន្តប្រើ​ថាម​​ពល​អគ្គិសនី​​ Tesla ​​របស់​សហ​រដ្ឋ​អាមេរិក​​ជា​​​​អ្នក​បង្កើន​​ទ្រព្យ​​សម្បត្តិ​​លឿន​​បំផុត​​​​នៅ​ក្នុង​​ឧស្សាហ​កម្ម​រថយន្ត ។ លោក​មាន​ទ្រព្យ​សម្បត្តិ​រហូត​ដល់​ទៅ​​​​៦,៦​​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​​២០១៣​​​​​​​​​ដែលគេ​ចាត់​ចូល​​​ក្នុង​ចំណាត់​ថ្នាក់​​​ទី​​​៧ក្នុង​បញ្ជី៕