ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​​អំពាវ​នាវ​​ដល់​ក្រុង​ព្យុង​យ៉ាង​​ឱ្យ​ចៀស​វាង​ការ​បង្ក​ហេតុ​ខណៈ​លោក​​អូបាម៉ា​​ មក​អាស៊ី​

10 ឆ្នាំ មុន

ខណៈ​ដែល​​ប្រធានា​ធិប​តី​​អាមេរិក​​​លោក បារ៉ាក់ អូបាម៉ា​ ចាក​ចេញ​​ពី​ប្រទេស​​ដើម្បី​បំពេញ​ទស្សន​កិច្ច​ក្នុង​ប្រទេស​នៅ​អាស៊ី​ សេត​វិមាន​​គូស​បញ្ជាក់​​កាល​ពី​ថ្ងៃ​ទី​២២ មេសា ថា សហ​រដ្ឋ​អាមេរិក​​​តាម​ដាន​​យ៉ាង​​ប្រកិត​​ពី​លទ្ធ​ភាព​បង្ក​ហេតុ​នានា​របស់​កូរ៉េ​ខាង​ជើង​ ។​លោក Jay Carney អ្នក​នាំ​ពាក្យ​សេត​វិមាន​ថ្លែង​ទៅ​​​កាន់​ក្រុម​អ្នក​កាសែត​ថា​ កូរ៉េ​ខាង​ជើង​​មាន​ទម្លាប់​​ធ្វើ​ការ​បង្ក​ហេតុ​នានា ហើយ​យើង​​មាន​

ខណៈ​ដែល​​ប្រធានា​ធិប​តី​​អាមេរិក​​​លោក បារ៉ាក់ អូបាម៉ា​ ចាក​ចេញ​​ពី​ប្រទេស​​ដើម្បី​បំពេញ​ទស្សន​កិច្ច​ក្នុង​ប្រទេស​នៅ​អាស៊ី​ សេត​វិមាន​​គូស​បញ្ជាក់​​កាល​ពី​ថ្ងៃ​ទី​២២ មេសា ថា សហ​រដ្ឋ​អាមេរិក​​​តាម​ដាន​​យ៉ាង​​ប្រកិត​​ពី​លទ្ធ​ភាព​បង្ក​ហេតុ​នានា​របស់​កូរ៉េ​ខាង​ជើង​ ។​លោក Jay Carney អ្នក​នាំ​ពាក្យ​សេត​វិមាន​ថ្លែង​ទៅ​​​កាន់​ក្រុម​អ្នក​កាសែត​ថា​ កូរ៉េ​ខាង​ជើង​​មាន​ទម្លាប់​​ធ្វើ​ការ​បង្ក​ហេតុ​នានា ហើយ​យើង​​មាន​ការ​ប្រុង​ប្រយ័ត្ន​​ ចំពោះ​បណ្តា​គ្រោះ​ថ្នាក់​នៃ​សកម្ម​ភាព​​បែប​នោះ ដែល​អាច​កើត​មាន ។

អ្នក​នាំ​ពាក្យ​​សេត​វិមាន​​និយាយ​ទៅ​កាន់​ក្រុម​អ្នក​​កាសែត​​នេះ​​ក្នុង​យន្ត​ហោះ​ Air Force One ខណៈ​ពេល​លោក​ អូបាម៉ា កំពុង​ជិះ​​សម្រាប់​ដំណើរ​ទស្សន​កិច្ច​រយៈ​ពេល​១​សប្តាហ៍​របស់​លោក​នៅ​អាស៊ី​​ដែល​នឹង​នាំ​​លោក​ទៅ​កាន់​ប្រទេស​ជប៉ុន​ កូរ៉េ​ខាង​ត​្បូង​ ម៉ាឡេស៊ី​ និង​ហ្វ៊ីលីពីន ។ក្រសួង​​ការពារ​ប្រទេស​​កូរ៉េ​ខាង​ត្បូង​​​ កាល​ពី​ថ្ងៃ​ទី​២២ មេសា បាន​​ព្រមាន​​ពី​លទ្ធ​ភាព​នៃ​ការ​សាក​ល្បង​​នុយ​ក្លេ​អ៊ែរ​ គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ថ្មី​របស់​​កូរ៉េ​ខាង​ជើង​​​ ដោយ​លើក​ឡើង​ពី​ការ​កត់​សម្គាល់​​ឃើញ​សកម្ម​ភាព​យ៉ាង​មមា​ញឹក​​ក្នុង​ទីតាំង​សាក​ល្បង​​នុយ​ក្លេ​អ៊ែរ​ក្រោម​ដី​របស់​​ប្រទេស​នេះ ។

លោក​ Carney ឱ្យ​ដឹង​ថា​​សហ​រដ្ឋ​អាមេរិក​ បាន​​ដឹង​ពី​បណ្តា​សកម្ម​ភាព​របស់​កូរ៉េ​ខាង​ជើង ដោយ​លោក​និយាយ​ថា កូរ៉េ​ខាង​ជើង​​អាច​ធ្វើ​​ការ​បង្ក​ហេតុ​​នានា ។លោក​ អូបាម៉ា​ ត្រូវ​ទៅ​ដល់​កូរ៉េ​ខាង​​ត្បូង​​នា​ថ្ងៃ​ទី​២៥ មេសា ហើយ​ស្នាក់​នៅ​ទី​នោះ​រយៈ​ពេល​​​២​​ថ្ងៃ​​​ បន្ទាប់​ពី​ទស្សន​កិច្ច​​ផ្លូវ​រដ្ឋ​​របស់​លោក​ទៅ​ប្រទេស​ជប៉ុន​ ។កូរ៉េ​ខាង​ជើង​​បាន​ធ្វើ​ការ​សាក​ល្បង​​នុយ​ក្លេ​អ៊ែរ​​ ៣​លើក​​​មក​ហើយ ចាប់​តាំង​ពី​​ឆ្នាំ​២០០៦​មក ដោយ​ការ​សាក​ល្បង​ចុង​ក្រោយ​​​ធ្វើ​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៣ ៕