ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខុន ​ស៊ី​ចាន់​ មិន​​សង្ឃឹម​​ពេល​ជួប​​សុខ​ ​សុវណ្ណ​ ចំណែក​​ឡៅ ចន្ទ្រា​ ​មិន​បារម្ភ​​ពេល​ជួប​​​​ឆាយ​ ​មាស​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ខុន ស៊ីចាន់​ មក​ពី​ក្លិប​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣​ ព្រះ​​វិហារ​ ដែល​ត្រូវ​ប៉ះ​ជា​មួយ​ សុខ​ សុវណ្ណ​ មក​ពី​ក្លិប​កង​ពល​តូច​លេខ​៣១​ កង​ទ័ព​ជើង​ទឹក​នៅ​លើ​សង្វៀន CTN ក្នុង​វគ្គ​ប្រកួត​ជម្រុះ​វិល​ជុំ​ឈាន​ទៅ​ដណ្តើម​ខ្សែ​ក្រវាត់​ស្រាបៀរ​លីអូ​នា​ថ្ងៃ​សៅរ៍​ ទី​២៦​ មេសា​ ​ខាង​មុខ​នេះ​​មិន​សង្ឃឹម​ថា​ អាច​ទៅ​រួច​នោះ​ឡើយ ។​

រាជ​ធានី​ភ្នំ​ពេញ​ ៖ ខុន ស៊ីចាន់​ មក​ពី​ក្លិប​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣​ ព្រះ​​វិហារ​ ដែល​ត្រូវ​ប៉ះ​ជា​មួយ​ សុខ​ សុវណ្ណ​ មក​ពី​ក្លិប​កង​ពល​តូច​លេខ​៣១​ កង​ទ័ព​ជើង​ទឹក​នៅ​លើ​សង្វៀន CTN ក្នុង​វគ្គ​ប្រកួត​ជម្រុះ​វិល​ជុំ​ឈាន​ទៅ​ដណ្តើម​ខ្សែ​ក្រវាត់​ស្រាបៀរ​លីអូ​នា​ថ្ងៃ​សៅរ៍​ ទី​២៦​ មេសា​ ​ខាង​មុខ​នេះ​​មិន​សង្ឃឹម​ថា​ អាច​ទៅ​រួច​នោះ​ឡើយ ។​

ចំណែក​ឯ ឡៅ ចន្ទ្រា​ មក​ពី​ក្លិប​កង​ទ័ព​ពិសេស​ឆត្រ​យោង​៩១១​ មាន​ជំនឿ​ចិត្ត​១០០​ភាគ​រយ​ថា នឹង​ឈ្នះ​ពេល​ប៉ះ​ជា​មួយ​ ឆាយ​ មាស មក​ពី​​ក្លិប​សំរោង​កោង​កីឡា​ខេត្ត​បាត់​ដំបង​ ។​ ខុន ស៊ីចាន់​ និងសុខ សុវណ្ណ​ ប្រកួតបាន​៥​លើក​ បុ៉ន្តែ​លទ្ធ​ផល​មិន​ដូចគ្នា​ទេ​ ដោយ​ខុន​ ស៊ីចាន់​ ឈ្នះ​២​លើក​ ចាញ់​​៣​លើក ឯ​សុខ សុវណ្ណ​ ឈ្នះ​៤​លើក​ ចាញ់​១​លើក​ ។ ដូច្នេះ​ ខុន ស៊ីចាន់​ ​បើ​អាច​យក​ឈ្នះ​ការ​ប្រកួត​លើក​នេះ​ គឺ​នៅ​មាន​សង្ឃឹម​បាន​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ បុ៉ន្តែ​បើ​​សិន​ជា​ចាញ់​វិញ គឺ​យ៉ាប់​បន្តិច​ហើយ ។​ ចំណែក សុខ​ សុវណ្ណ​ ពេល​នេះ​ពិន្ទុរបស់​គេ​គឺ​ល្មម​គ្រប់​គ្រាន់​ឱ្យ​គេ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ទៀត​​បាន​ហើយ​ ជា​ពិសេស​ការ​មក​ប៉ះ​ខុន ស៊ីចាន់​ លើក​នេះ​ គឺ​គេ​មាន​ជំនឿ​ចិត្ត​យ៉ាង​ច្រើន​ក្នុង​ការ​ស្វែង​រក​៣​ពិន្ទុ​បន្ថែម​​ទៀត​ ព្រោះ​ ខុន ស៊ីចាន់​ ល្អ​បាន​តែ​ស្នៀត​ទាត់ និង​ម៉ាត់​បុ៉ណ្ណោះ​ ឯ​ស្នៀត​កែង​ និង​ជង្គង់​វិញ​នោះ​គឺមិន​ពូកែ​ឡើយ​​ ។​ និយាយ​រួម​ស្នៀតប្រដាល់​របស់​គេ​មិន​អាច​ទៅ​រួច​ជា​មួយ​ សុខ សុវណ្ណ​ បាន​ឡើយ​រាប់​តាំង​ពី​កម្លាំង​​ឡើង​ទៅ ។​

ដោយ​ឡែក​ ការ​ជួបគ្នា​រវាង​ ឡៅ ចន្ទ្រា​ និង​ឆាយ​ មាស វិញ​ នោះ​មិន​ពិបាក​វាយ​តម្លៃ​ឡើយ​​ ព្រោះអី​គូ​នេះ​បើ​សិន​ជា​ធ្វើ​ការ​ប្រៀប​ធៀប​ទៅ​លើ​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​វិញ​នោះ គឺ​ឡៅ ចន្ទ្រា​ ល្អ​ជាង​ដាច់​តែ​ម្តង​ ។ ជាក់​ស្តែង​ លទ្ធ​ផល​​៥​ប្រកួត​កន្លង​មក​ គឺ ឡៅ ចន្ទ្រា​ មិន​ទាន់​ស្គាល់​ចាញ់​ម្តង​ណា​ឡើយ​ ​ចំណែក​ឯ​ ឆាយ មាស​ ឈ្នះ២​លើក​ ចាញ់​៣​លើក​ លើក​នេះ​បើ​សិន​ជា​ចាញ់​ទៀត​ គឺ​អស់​ផ្លូវ​អ៊ុត​ហើយ​ ។ ខុស​ពី​ ឡៅ ចន្ទ្រា​ ដែល​មាន​ពិន្ទុ​នាំ​មុខ​គេដាច់​នៅ​ក្នុង​តារាង​ ទោះ​ចាញ់​ឬ​ឈ្នះ​ គេ​មិនបារម្ភ​សោះ​ឡើយ​ ពោល​គឺ​គេ​នឹង​ឡើង​ទៅប្រកួត​​នៅ​វគ្គ​បន្ត​ដោយ​ស្វ័យ​ប្រវត្តិ​ ៕