ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ក្រុង​​ប៉ោយ​ប៉ែត ឃាត់​ខ្លួន​ស្ត្រី​​ជួញ​ដូរ​​គ្រឿង​​ញៀន​ម្នាក់ និង​ដកហូត​បាន​ម៉ាទឹកកក​​១៨​កញ្ចប់​តូច​​

9 ឆ្នាំ មុន

ខេត្ត​បន្ទាយមាន​ជ័យ ៖ ស្ត្រី​ជួញ​ដូរ​គ្រឿង​​ញៀន​ បាន​ត្រូវ​ប៉ូលិស​ក្រុងប៉ោយ​​ប៉ែត​ឃាត់ខ្លួនកាល​ពីវេលា​យប់​ថ្ងៃទី​​២២ មេសា នៅចំណុច​ផ្សារ​​មង្គល​ថ្មី ភូមិ​ប៉ោយ​ប៉ែត សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយ​ប៉ែត ។

ខេត្ត​បន្ទាយមាន​ជ័យ ៖ ស្ត្រី​ជួញ​ដូរ​គ្រឿង​​ញៀន​ បាន​ត្រូវ​ប៉ូលិស​ក្រុងប៉ោយ​​ប៉ែត​ឃាត់ខ្លួនកាល​ពីវេលា​យប់​ថ្ងៃទី​​២២ មេសា នៅចំណុច​ផ្សារ​​មង្គល​ថ្មី ភូមិ​ប៉ោយ​ប៉ែត សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយ​ប៉ែត ។

ស្ត្រី​សង្ស័យ​ឈ្មោះ ញឹម ចិន្តា អាយុ​​៣១​​ឆ្នាំ ស្នាក់​នៅ​​បន្ទប់​ជួល​​​​ភូមិ​ក្បាល​ស្ពាន២ សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយ​ប៉ែត មាន​ស្រុក​កំណើត​​ភូមិ​អូរ​ឈ្លើង ឃុំ​​កោះរការ​ ស្រុក​កំពង់​សៀម​ ខេ​ត្ត​កំពង់​ចាម ។ ក្រោយ​ពី​ឃាត់​ខ្លួន​សមត្ថកិច្ច​ដកហូត​បាន​វត្ថុតាង​ថ្នាំ​ញៀន​​ម៉ា​ទឹកកក​​១៨​កញ្ចប់​តូច​ ​​។

បច្ចុប្បន្ន​​ស្ត្រី​​សង្ស័យ​​ ត្រូវ​សមត្ថកិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តចាត់ការ​បន្ត​​ ។