រាជធានីភ្នំពេញ ៖ មន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រយៈពេល២ខែ (មករា-កុម្ភៈ) ដើមឆ្នាំ២០១៤ នេះ ចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកកម្ពុជាមានចំនួនកើនឡើងប្រមាណ១០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៣កន្លងទៅ ។
តាមស្ថិតិទេសចរណ៍រយៈពេល២ខែដើមឆ្នាំ២០១៤នេះ ភ្ញៀវអន្តរជាតិចូលមកកម្ពុជាមានចំនួន៨៦៧.៨៤៦នាក់ ក្នុងនោះចូលតាមផ្លូវអាកាសចំនួន៥៧% តាមផ្លូវគោគ៤០,៧% និងតាមផ្លូវទឹក២,៣% ។
លោកគង់ សុភារក្ស ប្រធាននាយកដ្ឋានស្ថិតិ និងព័ត៌មានទេសចរណ៍នៃក្រសួងទេសចរណ៍បានឱ្យដឹងថា ចំពោះទីផ្សារទេសចរណ៍សំខាន់ៗទាំង១០ ដែលមកកម្ពុជាសម្រាប់រយៈពេល២ខែនេះ រួមមានមកពីប្រទេសកូរ៉េ១៦,៣%, វៀតណាម១៣,២%, ចិន១៣%, ឡាវ៧,៥%, ជប៉ុន៤,៩%, អាមេរិក៤,៧%, រុស្ស៊ី៤,៧%, បារាំង៣,៨%, ថៃ៣,៧% និងអង់គ្លេស១០,១% ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ