ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​កើន​ឡើង​គ្រោះ​ថ្នាក់​ចរាចរណ៍​ ជាការ​​បារម្ភ​របស់​រាជ​រដ្ឋា​ភិបាល​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ សន្ទុះគ្រោះថ្នាក់ចរាចរណ៍​ គឺជាក្តីព្រួយ​​បារម្ភ​របស់រាជ​រដ្ឋា​ភិ​បាល និងកំពុងតែជា​ការ​ព្រួយ​បារម្ភ​ជាងជំងឺ​ដែល​កាច​សាហា.វ​នានា នេះបើតាមការ​អះអាង​របស់​លោក​រដ្ឋមន្ត្រីក្រសួង​សុខា​ភិបាល ម៉ម ប៊ុនហេង ​ដែល​ថ្លែងពីបទ​ផ្សព្វផ្សាយ​ពី​កត្តា​ហានិ​ភ័យ​នៃការ​បើកបរ​មិនពាក់​មួក​សុវត្ថិ​ភាព និងការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង កាល​ពីព្រឹកថ្ងៃទី២៣ មេសា ២០១៤ នៅទីស្តីការ​

រាជ​ធានី​ភ្នំពេញ ៖ សន្ទុះគ្រោះថ្នាក់ចរាចរណ៍​ គឺជាក្តីព្រួយ​​បារម្ភ​របស់រាជ​រដ្ឋា​ភិ​បាល  និងកំពុងតែជា​ការ​ព្រួយ​បារម្ភ​ជាងជំងឺ​ដែល​កាច​សាហាវ​នានា នេះបើតាមការ​អះអាង​របស់​លោក​រដ្ឋមន្ត្រីក្រសួង​សុខា​ភិបាល ម៉ម ប៊ុនហេង ​ដែល​ថ្លែងពីបទ​ផ្សព្វផ្សាយ​ពី​កត្តា​ហានិ​ភ័យ​នៃការ​បើកបរ​មិនពាក់​មួក​សុវត្ថិ​ភាព និងការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង កាល​ពីព្រឹកថ្ងៃទី២៣ មេសា ២០១៤ នៅទីស្តីការ​ក្រសួង។

លោក​រដ្ឋមន្ត្រី​ម៉ម ប៊ុនហេង បាន​លើកឡើង​ទៀត​ថា គ្រោះថ្នាក់ចរាចរណ៍​ជាក្តីព្រួយបារម្ភ​របស់ប្រមុខ​រាជរដ្ឋាភិ​បាល និង​ការ​ដាក់​វិធាន​ការណ៍​យ៉ាង​តឹ​ងរឹងចំពោះអ្នក​ដែលមិន​គោរពច្បាប់​ចរចារណ៍ ។បច្ចុប្បន្ននេះ បញ្ហាគ្រោះថា្នក់ចរាចរណ៍ មាន​សន្ទុះយ៉ាងខ្លាំង និងព្រួយ​បារម្ភជាង​កាចសាហាវនានា​ដូចជា ជំងឺអេដស៍, របេង  គ្រុន​ចាញ់ ថ្លើម …។

ដើម្បីឆ្លើយតប​នឹងទស្សវត្សឆ្នំា​២០១១-២០២០​ ក្រសូងសុខាភិបាលយក​ចិត្តទុកដាក់ និងចូលយ៉ាង​សកម្មជាមួយគណៈ​កម្មាធិ​ការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក និង​អង្គ​ការសុខភាពពិភ​ពលោក ដើម្បីប្រមូលទិន្នន័យ​ពីគ្រោះថ្នាក់ចរាចរណ៍ចង​ក្រងជាព័ត៌មានរបស់ ជន​រងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ និងបាន​ផ្សាព្វផ្សាយជាសាធារណៈ​ថែមទៀតផង។ ​

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព