ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសជន​ជាតិ​ព្នង​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​ស្លា.ប់​ សង្ស័យគំនុំរឿង​ចេះ​អាប​ធ្មប់

10 ឆ្នាំ មុន

ខេត្ត​មណ្ឌល​គិរី​ ៖ បុរស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខវាយ​នឹង​វត្ថុ​រឹង​ទៅ​លើ​ផ្ទៃ​មុខ​ និង​ផ្នែក​ខាង​ក្រោយ​ក្បាល​បណ្តាល​ឱ្យ​ស្លា.ប់​ភ្លាមៗនៅ​នឹង​កន្លែង​ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​​កាល​ពី​វេលា​ម៉ោង​៦ និង​១៥​នាទី​យប់ ថ្ងៃ​ទី ២១ មេសា ២០១៤ នៅ​ភូមិ​ស្រែ​អ៊ី សង្កាត់​រមនា ក្រុង​សែន​មនោរម្យ​។

ខេត្ត​មណ្ឌល​គិរី​ ៖ បុរស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខវាយ​នឹង​វត្ថុ​រឹង​ទៅ​លើ​ផ្ទៃ​មុខ​ និង​ផ្នែក​ខាង​ក្រោយ​ក្បាល​បណ្តាល​ឱ្យ​ស្លាប់​ភ្លាមៗនៅ​នឹង​កន្លែង​ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​​កាល​ពី​វេលា​ម៉ោង​៦ និង​១៥​នាទី​យប់ ថ្ងៃ​ទី ២១ មេសា ២០១៤ នៅ​ភូមិ​ស្រែ​អ៊ី សង្កាត់​រមនា ក្រុង​សែន​មនោរម្យ​។

ជន​រង​គ្រោះ​ឈ្មោះ​ផាន់ ស្រ៊ីល ភេទប្រុស អាយុ​៣៤​ឆ្នាំ ជា​ជនជាតិ​ព្នង​ រស់​នៅ​ភូមិ-សង្កាត់​កើត​ហេតុ​ខាង​លើ​។ តាម​សមត្ថ​កិច្ច​ចុះ​ទៅ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា អំពើ​ឃាត​កម្ម​គិត​ទុក​ជាមុ​ន​នេះ​អាចកើត​ចេញ​ពី​​គំនុំរឿង​​​ជន​រង​គ្រោះ​​ចេះ​អាប​ធ្មប់​។

សមត្ថ​កិច្ច​បាន​បង្ហើប​ថា សមត្ថ​កិច្ច​រក​ឃើញ​តម្រុយ​ឃាតករ​ខ្លះៗ​ហើយ ព្រោះ​ប៉ូលិស​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​ឃើញ​ថា មាន​មនុស្ស​មួយ​កុ្រម​ធ្លាប់​ឡើង​ទៅ​លប​វាយ​ជន​រង​គ្រោះ​ម្តង​ហើយ​កាល​ពីពេល​កន្លង​មក​៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព