ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ស្ត្រី​ចំណាស់​ម្នាក់​ជាប់​ចោទ​ពីបទ​ជួញ​ដូរ​កុមារ​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃពុធ ទី៨ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៧:១៩

ស្ត្រី​ចំណាស់​ម្នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់់​ខ្លួន​ជាប់​ចោទ​ពី​បទ​ជួញ​ដូរ​មនុស្ស​(កុមារ)

រក្សា

ស្ត្រី​ចំណាស់​ម្នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់់​ខ្លួន​ជាប់​ចោទ​ពី​បទ​ជួញ​ដូរ​មនុស្ស​(កុមារ)

សន្ដិសុខ​សង្គម ជា​ច្រើន​ទៀត

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ស្ត្រី​ចំណាស់​ម្នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់់​ខ្លួន​កាល​ពី​វេលា​ម៉ោង​៥ និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១០​ ដោយ​ជាប់​ចោទ​ពី​បទ​ជួញ​ដូរ​មនុស្ស​(កុមារ) នៅ​គ្លីនិក​ទេវិន​វិសាល​សុខ​ ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន​ សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយ​ប៉ែត ​។ លោក​វរ​សេ​នីយ៍​ទោ​ សិទ្ធ​ ឡោះ​ នាយ​ការិ​យា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ពារ​អនីតិ​ជន​បាន​ឱ្យ​ដឹង​ថា ស្ត្រី​ចំណាស់​រូប​នេះ​ឈ្មោះ​អែម ចន្ធូ ហៅ​យាយ​ម៉ាប់​ អាយុ​៥០​ឆ្នាំ​ នៅ​ភូមិ​ក្បាល​ស្ពាន សង្កាត់​ប៉ោយ​ប៉ែត​ ក្រុង​ប៉ោយ​ប៉ែត ​។ ​ការ​ចាប់​ឃាត់​ខ្លួន​ស្ត្រី​ចំណាស់​រូប​នេះ​ ខណៈ​ពេល​ទទួល​បាន​ពាក្យ​បណ្តឹង​របស់​ស្ត្រី​ឈ្មោះ​ណយ ពៅ អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​ជាមួយគ្នា​​បាន​ចោទ​ថា​ យាយ​ម៉ាប់​នេះ​បាន​ពកូន​របស់​គាត់​ដើរ​អំពាវ​នាវ​លក់​ដូច​ទំនិញ ។ កូន​គាត់​គឺ​ជា​ទារិកា​ទើប​តែ​មាន​អាយុ​១០​ថ្ងៃ​ប៉ុណ្ណោះ ។

ក្នុង​កិច្ច​ប្រតិ​បត្តិ​ការ​នេះ ​ដោយ​អនុវត្ត​តាម​បទ​បញ្ជា​​របស់​លោក​ឧត្តម​សេ​នីយ៍​ស្នង​ការ​ កំលាំង​ជំនាញ​ការិយា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​​ការ​ពារ​អនីតិ​ជន​ បាន​ចុះ​សហ​ការ​ជាមួយ​កំលាំង​ជំនាញ​អធិការ​ដ្ឋាន​នគ​របាល​​ក្រុង​ប៉ោយ​ប៉ែត​ចាប់​ស្ត្រី​ត្រូវ​​ចោទបញ្ជូន​ទៅ​កាន់​ស្នង​ការ​ដ្ឋាន​ខេត្ត​ ។ លោក​វរ​សេនីយ៍​ទោ​ សិទ្ធ ឡោះ​ បាន​ឱ្យ​ដឹង​ទៀត​ថា តាម​ការ​បំភ្លឺ​របស់​ស្ត្រី​ម្នាក់​ឈ្មោះ​ក្តាម សាវ៉េត អាយុ​៤៧​ឆ្នាំ មុខ​របរ​លក់​ត្រី​នៅ​ផ្សារ​រ៉ា​ បាន​ប្រាប់​សមត្ថ​កិច្ច​ថា​ នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា​ វេលា​ម៉ោង​៤និង​៣០​នាទី​រសៀល​ យាយ​ម៉ាប់​ដើរ​ព​ទារិកា​តូច​មក​សួរគាត់​​ថា​តើ​ចង់​បាន​ទារិកា​នេះ​ទេ ព្រោះ​ម្តាយ​គ្មាន​លុយ​ឱ្យ​ថ្លៃ​ពេទ្យ ។ ពេល​នោះ​គាត់​ក៏​​បានទទួល​យក​ទារិកា​នោះ​ដោយ​ឱ្យ​តំលៃ​៣​ពាន់​បាត​​ រួច​ហើយ​នាំ​ទារក​​នោះ​ទៅ​ពិនិត្យ​ឈាម​រក​មេរោគ​នៅ​គ្លីនិក​ទេវិន​វិសាល​សុខ​ក៏​ត្រូវ​សមត្ថ​កិច្ច​រក​ឃើញ​ និង​ចាប់​ខ្លួន​តែ​ម្តង ។

លោក​ឧត្តម​សេនីយ៍​ត្រី ហ៊ុន ហ៊ាន ស្នងការ​នគរ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ​មាន​ប្រសាសន៍​ថា​ ផ្អែក​តាម​បណ្តឹង​របស់​ស្ត្រី​ឈ្មោះ​ណយ ពៅ និង​ចំលើយ​របស់​ស្ត្រី​ចំណាស់​ឈ្មោះ​អែម ចន្ធូ​ ហៅ​យាយ​ម៉ាប់ អាច​សន្និ​ដ្ឋាន​ថា ឈ្មោះ​អែម​ ចន្ធូ ពិត​ជា​បាន​ប្រព្រឹត្ត​នូវ​អំពើ​លក់​ដូរ​មនុស្ស​ឱ្យ​ទៅ​ស្រ្តី​ឈ្មោះ​ក្តាម សាវ៉េត​ ប្រាកដ​មែន​ ។ ​បច្ចុប្បន្ន​ស្ត្រីត្រូវ​​ចោទ​ត្រូវ​បាន​សមត្ថ​កិច្ច​ជំនាញ​រៀប​ចំ​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ចាត់​ការ​តាម​ច្បាប់ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

qbmore - Cambodia Advance Communication Ltd