ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន ៖ សង្គ្រាម​​ប្រឆាំង​អំពើ​ពុក​រលួយ​​នឹង​មិន​បញ្ចប់​ឡើយ​

9 ឆ្នាំ មុន

លោក លី យូហ្វូ លេខា​ធិការ​រង​​​នៃ​គណៈ​កម្មា​ធិការ​​កណ្តាល​​ត្រួត​ពិនិត្យ​វិន័យ​របស់​បក្ស​កុំ​មុយនីស្ត​ចិន ក្នុង​បទ​សម្ភាសន៍​មួយ​​ជាមួយ​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ចិន​ស៊ីនហួ ថ្លែង​​កាល​ពី​ថ្ងៃ​ទី​២២ មេសា​ ថា ការ​តស៊ូ​​របស់​បក្ស​កុំ​ម​ុយនីស្ត​​ចិន​ប្រឆាំង​អំពើ​ពុក​រលួយ​នឹង​មិន​បញ្ចប់​ឡើយ​ ។​ក្នុង​បទ​សម្ភាសន៍​នោះ លោក លី យូហ្វូ និយាយ​ថា​​​ ឱកាស​វិស្សម​កាល​​នៃ​បុណ្យ​ការងារ​ជា​ឱកាស​​លេ​ច​ចេញ​នូវ​គំនិត​ទម្រង់​

លោក លី យូហ្វូ លេខា​ធិការ​រង​​​នៃ​គណៈ​កម្មា​ធិការ​​កណ្តាល​​ត្រួត​ពិនិត្យ​វិន័យ​របស់​បក្ស​កុំ​មុយនីស្ត​ចិន ក្នុង​បទ​សម្ភាសន៍​មួយ​​ជាមួយ​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ចិន​ស៊ីនហួ ថ្លែង​​កាល​ពី​ថ្ងៃ​ទី​២២ មេសា​ ថា ការ​តស៊ូ​​របស់​បក្ស​កុំ​ម​ុយនីស្ត​​ចិន​ប្រឆាំង​អំពើ​ពុក​រលួយ​នឹង​មិន​បញ្ចប់​ឡើយ​ ។​ក្នុង​បទ​សម្ភាសន៍​នោះ លោក លី យូហ្វូ និយាយ​ថា​​​ ឱកាស​វិស្សម​កាល​​នៃ​បុណ្យ​ការងារ​ជា​ឱកាស​​លេ​ច​ចេញ​នូវ​គំនិត​ទម្រង់​ការ​និយម​ Formalisme  ​ការិយា​ធិប​តេយ្យ​ ការ​សប្បាយ​និយម​​ប្រកប​ដោយ​ការត្រេក​ត្រអាល​ Hedonisme ព្រម​ទាំង​​អំពើ​ផ្តេស​ផ្តាស​នានា​ក្រោម​រូប​ភាព​យ៉ាង​ខ្មៅ​ងងឹត​បំផុត​​ ដូច​ជា​ការ​​ប្រើ​ប្រាស់​​ប្រាក់​រដ្ឋ​សម្រាប់​ធ្វើ​ជា​កាដូ​ ជប់​លៀង​​ហុឺហា និង​ដើរ​កម្សាន្ត​​​ ព្រម​ទាំង​ប្រើ​ប្រាក់​​រដ្ឋ​ផ្តេស​ផ្តាស​ដទៃៗ​ទៀត ។

លោក​បន្ត​ថា រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ សីលធម៌​បែប​នេះ​ជារឿយៗ​ត្រូវ​​​បាន​កត់​សម្គាល់​​ឃើញ​ក្នុង​ឱកាស​​ឈប់​សម្រាក​​វិស្សម​កាល​ ព្រម​ទាំង​​ក្នុង​ពេល​បុណ្យ​នានា ។ យុទ្ធ​នាការ​ប្រឆាំង​​អំពើ​ពុក​រលួយ​​ត្រូវ​បាន​បើក​ធ្វើ​​ពី​ដំណាច់​​ឆ្នាំ​២០១២​មក ដើម្បី​​ប្រយុទ្ធ​ប្រឆាំង​​បាតុភូត​​នេះ ។​យោង​តា​ម​តុល្យការ​​មួយ​កាល​ពី​​ដំណាច់​ខែ​មីនា ថា មនុស្ស​ជាង​៤២.០០០​នាក់ ក្លាយ​រួច​ហើយ​ ជា​កម្ម​វត្ថុ​​នៃ​ការ​ដាក់​ទណ្ឌ​កម្ម​កម្រិត​​ជាតិ​ពី​បទ​រំលោភ​បំពាន​លើ​បណ្តា​បទ​បញ្ជា​ដែល​ទាក់​ទិន​ដល់​ការ​កាត់​បន្ថយ​ការ​ចំណាយ​​សម្រាប់​ពិធី​នានា​ សម្រាប់​ទស្សន​កិច្ច​​​បែប​ការិយា​ធិប​តេយ្យ​ និង​សម្រាប់​កិច្ច​ប្រជុំ​​ទាំង​ឡាយ​ ។

លោក លី យូហ្វូ បាន​ព្រមាន​ពី​ការ​កើន​ឡើង​នៃ​អំពើ​ពុក​រលួយ​​ ក្រោម​រូប​ភាព​កាន់តែ​​ប្រសប់​ថែម​ទៀត ។​ លោក​គូស​បញ្ជាក់​ថា បក្ស​កុំមុយនីស្ត​ចិន​​ប្តេជ្ញា​ជីក​ឫស​​គល់​អំពើ​ពុក​រលួយ​ ដោយ​គ្មាន​ការ​អត់​ឱន ។ ការ​ខិត​ខំ​ប្រឹង​ប្រែង​​ដើម្បី​កែ​លម្អ​ការងារ​កំពុង​​បន្ត​ធ្វើ ៕