ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​សារ៉ា​ប៉ូ​វ៉ា​ ឈ្នះជុំបើក​​ឆាក​ Porsche Tennis Grand Prix នៅអា​ល្លឺម៉ង់

10 ឆ្នាំ មុន

អតី​ត​កីឡាការិនី​លំ​ដាប់​ទី​១​ ពិភព​លោក​ម៉ា​រី​យ៉ា សារ៉ា​ប៉ូ​វ៉ា​​ បាន​ប្រើ​ពេលដល់​ទៅ​៣​ម៉ោង​និង​២៤​​​នា​ទី​​ដើម្បី​យក​ឈ្នះ​គូ​ប្រ​កួត​ក្នុង​ជុំ​ទី​១​ ព្រឹត្តិ​ការណ៍​វាយ​កូន​បាល់ Porsche Tennis Grand Prix ។​ ការ​ប្រ​កួត​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ក្នុង​ទី​ក្រុង Stuttgart ​ប្រ​ទេស​អា​ល្លឺ​ម៉ង់​ កាល​ពី​ថ្ងៃ​អង្គារ​ ទី​២២​ មេសា ។​

អតី​ត​កីឡាការិនី​លំ​ដាប់​ទី​១​ ពិភព​លោក​ម៉ា​រី​យ៉ា សារ៉ា​ប៉ូ​វ៉ា​​ បាន​ប្រើ​ពេលដល់​ទៅ​៣​ម៉ោង​និង​២៤​​​នា​ទី​​ដើម្បី​យក​ឈ្នះ​គូ​ប្រ​កួត​ក្នុង​ជុំ​ទី​១​ ព្រឹត្តិ​ការណ៍​វាយ​កូន​បាល់ Porsche Tennis Grand Prix ។​ ការ​ប្រ​កួត​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ក្នុង​ទី​ក្រុង Stuttgart ​ប្រ​ទេស​អា​ល្លឺ​ម៉ង់​ កាល​ពី​ថ្ងៃ​អង្គារ​ ទី​២២​ មេសា ។​

ស្ថិត​ក្នុង​វ័យ​២៦​ឆ្នាំ​ និង​ធ្លាប់​ជា​ជើង​ឯក​ក្រប​ខ័ណ្ឌធំ​ French Open ឆ្នាំ​២០១២ កីឡាការិនី​រុស្ស៊ី​​​រូប​នេះ​បាន​​ផ្តួល​​គូ​ប្រ​ជែង​សញ្ជាតិ​ឆែក​នាង Lucie Šafářová ក្នុង​លទ្ធផល​៧-៦, ៦-៧ ​និង​៧-៦ ។ នេះ​គឺ​ជា​ជ័យ​ជម្នះលើ​តារាង​ប្រ​កួត​​ដី​ក្រហម​​លើក​ទី​១០០​ របស់​នាង ។ នៅ​ជុំ​បន្ទាប់​ កីឡា​ការិ​នី​​ការ​ពារ​ជើង​ឯក​រូប​នេះ​នឹង​ប៉ះ​ជា​មួយ​មិត្តរួម​ជាតិ​ខ្លួន​គឺ​នាង Anastasia Pavlyuchenkova ​ដែល​បាន​យក​ឈ្នះ​កីឡាកា​រិនី​​​​ឡេតូ​នី​ Diana Marcinkevica ក្នុង​លទ្ធផល​ ៦-៣​ និង​៦-២ ។​ សូមបញ្ជាក់​ថា សារ៉ា​ប៉ូ​វ៉ា​ ធ្លាប់​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​នៅទី​នេះ​ ២លើក​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​២០១២ និង​២០១៣ ។​

ចំណែក​កីឡាការ​ិនី​ស៊ែ​ប៊ី​ Jelena Jankovic​​ក៏​ឆ្លង​ផុត​ជុំ​ទី​១​ នេះ​ផង​ដែរ​បន្ទាប់​ពី​បាន​យក​ឈ្នះ​កី​ឡាការិនី​វ័យ​២៣ឆ្នាំ​របស់​អា​ល្លឺ​ម៉ង់ Mona Barthel ក្នុង​លទ្ធផល​២-៦, ៧-៦​និង​៦-៣ ខណៈ​កីឡាការិនី​អុីតា​លី Sara Errani យក​ឈ្នះ​កីឡាការិនី​ឆែក​ Klara Koukalova ក្នុង​លទ្ធផល​៦-៣​ និង​៦-៤ ។ សម្រាប់​ Errani នេះ​ជា​លើក​ទី​១​ ហើយ​ដែល​នាង​ដណ្តើម​បាន​ជ័យ​ជម្នះ​នៅ​ទី​ក្រុង​ Stuttgart ។

ឯកីឡាការិនី​អេស្ប៉ាញ Roberta Vinci ​​បាន​ធ្វើ​​​ឱ្យ​អ្នក​គាំ​ទ្រ​ក្នុង​ស្រុក​​អស់​សង្ឃឹម​បន្តិច​ខណៈ​នាង​បាន​បំ​បាក់​កីឡាការិនី​ម្ចាស់​ផ្ទះ​ Annika Beck ក្នុង​​លទ្ធផល​៦-៣ និង​៦-២ ។ដោយ​ឡែក​ ក្នុង​ថ្ងៃ​ជា​មួយ​គ្នានោះ​ដែរ នៅ​ឯទី​ក្រុង​ Marrakech ប្រ​ទេស​ម៉ា​រ៉ុក​ នាង​ Francesca Schiavone ក្នុង​នាម​ជា​កីឡាការិនី​ការ​ពារ​ជើង​ឯក​បាន​ឆ្លង​ផុត​ជុំ​ទី​១ ​កម្ម​វិធី  Grand Prix SAR ដោយ​ជោគ​ជ័យ ។ កីឡា​ការិនី​អុីតា​លី​រូប​នេះ​បាន​យក​ឈ្នះ​នាង Beatriz Garcia Vidagany មក​ពី​ប្រ​ទេស​អេស្ប៉ាញ​ ក្នុង​លទ្ធផល៦-៣ ​និង​៦-២ ។
ចូល​រួម​ការ​ប្រ​កួត​ ១១កម្ម​វិធី​នៅ​ឆ្នាំ​នេះ នាង Schiavone ដែល​ជា​ជើង​ឯក​ក្របខ័ណ្ឌធំ French Open ឆ្នាំ​២០១០​ បាន​ធ្លាក់​ក្នុង​ជុំ​ទី​១​ចំនួន​៩​លើក ៕