ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ជីហាដ​ម៉ាលី​មួយ​ប្រកាស​ថា ចំណាប់​ខ្មាំង​បារាំង​ម្នាក់​ស្លា.ប់​ហើយ​

9 ឆ្នាំ មុន

ក្នុង​​សេចក្តី​ប្រកាស​យ៉ាង​ខ្លី​​មួយ​តាម​ទូរ​ស័ព្ទ​ប្រាប់​ដល់ AFP លោក​យូ៉រូ៉​ អាប់​ឌុល​សាឡាម អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​នៃ​ចលនា​ដើម្បី​ឯក​ភាព និង​ជីហាដ​នៅ​អាហ្វ្រិក​ខាង​លិច​ MUJAO ជា​ក្រុម​ជីហាដ​និយម​ម៉ាលី​មួយ​អះ​អាង​កាល​ពី​ថ្ងៃ​ទី​២២ មេសា​ ​ពី​ការ​ស្លា.ប់​នៃ​ចំណាប់​ខ្មាំង​ជន​ជាតិ​​បារាំង​លោក​ RODRIGUES LEAL ។​

ក្នុង​​សេចក្តី​ប្រកាស​យ៉ាង​ខ្លី​​មួយ​តាម​ទូរ​ស័ព្ទ​ប្រាប់​ដល់ AFP លោក​យូ៉រូ៉​ អាប់​ឌុល​សាឡាម អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​នៃ​ចលនា​ដើម្បី​ឯក​ភាព និង​ជីហាដ​នៅ​អាហ្វ្រិក​ខាង​លិច​ MUJAO ជា​ក្រុម​ជីហាដ​និយម​ម៉ាលី​មួយ​អះ​អាង​កាល​ពី​ថ្ងៃ​ទី​២២ មេសា​ ​ពី​ការ​ស្លាប់​នៃ​ចំណាប់​ខ្មាំង​ជន​ជាតិ​​បារាំង​លោក​ RODRIGUES LEAL ។​

លោកអាប់​ឌុល​សាឡាម​ និយាយ​ថា​ ចំណាប់​ខ្មាំង​រូប​នោះ​​ស្លាប់​ព្រោះ​តែ​បារាំង​ជា​សត្រូវ​របស់​យើង ។​ ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​បារាំង​លោក ROMAIN NADAL គូស​បញ្ជាក់​ថា លោក​ថ្កោល​ទោស​យ៉ាង​ម៉ឺង​ម៉ាត់​បំផុត​ចំពោះ​អំពើ​របស់​ក្រុម​ភេរវ​កម្ម​នេះ ។​ លោក​បន្ត​ថា​ សេចក្តី​ប្រកាស​ខាង​​លើ​នេះ​របស់​ក្រុម MUJAO ជា​អ្នក​ទទួលខុសត្រូវ​លើ​ការ​ចាប់​ចំណាប់​ខ្មាំង​នេះ​នាំ​ឱ្យ​យើង​យល់​ថា​ លោក​ RODRIGUES LEAL ប្រហែលជា​​ត្រូវ​ស្លាប់​ប្រាកដ​ហើយ​ ទោះ​បី​ពុំ​ទាន់​មាន​ភស្តុតាង​បញ្ជាក់​ក្តី ។​

យោងតាម​ព័ត៌​មាន​នានា​របស់​ FRANCE-2 ទទួលបាន​ពី​អាជ្ញាធរ​បារាំង​ថា​ លោក GILBERTO RODRIGUES LEAL អាយុ​៦២​ឆ្នាំ​បាន​ស្លាប់​ចាប់​តាំងពី​​ច្រើន​ខែ​មក​ហើយ​ដោយសារ​គ្មាន​ការ​ព្យា​បាល​ជំងឺ​លោក ។​​លោក RODRIGUES LEAL កើត​នៅ​ប្រទេស​ព័រ​ទុយ​ហ្គាល់​ បុ៉ន្តែ​មាន​សញ្ជាតិ​បារាំង​ ត្រូវ​ចាប់​ពង្រត់​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១២​ នៅ​តំបន់​មួយ​ក្បែរ​ព្រំ​ដែន​​សេណា​ហ្គាល់ និង​ម៉ូរីតានី។​ ​ក្រុម​ MUJAO បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ពី​ការ​​ចាប់​ខ្លួន​លោក​ ៕​