ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានា​ធិបតី​អាល់​ហ្សេរី​ជាប់​ឆ្នោត​ទៀត​ក្នុង​សំឡេង​ដល់​81,49%

9 ឆ្នាំ មុន

ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​អាល់​ហ្សេរី​លោក​ មូរ៉ាដមេដែល​ស៊ី​ រាយការណ៍​កាល​ពី​ថ្ងៃ​ទី​២២​ មេសា​ ថា​ ប្រធានាធិបតី​អាល់​ហ្សេរី​លោក​ ABDELAZIZ BOUTELFLIKA បាន​ជាប់​ឆ្នោត​ជា​ថ្មី​ កាន់​តំណែង​អាណត្ដិ​ទី​៥​ ជា​មួយ​សំឡេង​ដល់​ទៅ​៨១,៤៩​%​ ។​ យោង​តាម​លទ្ធ ផលជា​ស្ថាពរ​ប្រកាស​ដោយ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ថា​ គូប្រជែង​សំខាន់​លោក ALI BENFLIS ទទួលសំឡេង​ឆ្នោត​បានត្រឹម​តែ​ ១២,៣០​

ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​អាល់​ហ្សេរី​លោក​  មូរ៉ាដមេដែល​ស៊ី​ រាយការណ៍​កាល​ពី​ថ្ងៃ​ទី​២២​ មេសា​ ថា​ ប្រធានាធិបតី​អាល់​ហ្សេរី​លោក​ ABDELAZIZ BOUTELFLIKA បាន​ជាប់​ឆ្នោត​ជា​ថ្មី​ កាន់​តំណែង​អាណត្ដិ​ទី​៥​ ជា​មួយ​សំឡេង​ដល់​ទៅ​៨១,៤៩​%​ ។​ យោង​តាម​លទ្ធ ផលជា​ស្ថាពរ​ប្រកាស​ដោយ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ថា​ គូប្រជែង​សំខាន់​លោក ALI BENFLIS ទទួលសំឡេង​ឆ្នោត​បានត្រឹម​តែ​ ១២,៣០​%​ ប៉ុណ្ណោះ​ ចំណែក​អត្រា​អ្នក​ចូល​រួមបោះឆ្នោត​មាន​៥០,៧០​%​ ។​

ក្នុង​សារ​មួយ​ផ្សាយ​ដោយ​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ផ្លូវ​ការ​អាល់ហ្សេរី​ APS ក្រោយ​ការ​ប្រកាស​លទ្ធផល​ស្ថាពរ​លោក​ BOUTEFLIKA បាន​សម្ដែង​ក្ដី​រីយរាយ​ចំពោះ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ ហើយ​លោកសន្យា​ធ្វើសេចក្ដី​ថ្លែង​ការណ៍​មួយ​ទៅ​កាន់​ពលរដ្ឋ​អាល់ហ្សេរី​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ ។ ក្នុង​សារ​នោះ​លោកបាន​ថ្លែង​អំណរ​គុណ​ដល់ពលរដ្ឋ​អាល់ហ្សេរី​ទាំង​មូល​ដែល​បោះឆ្នោត​គាំទ្រ​លោក​ដោយ​សំឡេង​ភាគ​ច្រើន​ ។​

មាន​អាយុ​៧៧​ឆ្នាំ​ ហើយ​មានកម្លាំង​ចុះ​ខ្សោយ​ដោយ​សារ​ជំងឺ​លោក BOUTEFLIKA រង់ចាំ​រយៈ​ពេល​មួយ​សប្ដាហ៍​ដើម្បី​ធ្វើសច្ចា​ប្រណិធាន​ចូលកាន់​តំណែង​អាណត្ដិ​ថ្មី​ក្នុង​ពិធី​ជា​ផ្លូវ​ការ​មួយ​ ។ យោង​តាម​មាត្រា​ទី​៧៥​នៃ​រដ្ឋ​ធម្មនុញ្ញ​ ប្រធានាធិបតី​ជាប់ឆ្នោត​ត្រូវ​ធ្វើ​សច្ចា​ប្រណិធាន​នៅមុខ​ប្រជា​ជន​ និង​ដោយ​មានវត្ដ​មាន​របស់​គ្រប់​ស្ថាប័ន​ជាន់ខ្ពស់​របស់​ប្រទេស​១​សប្ដាហ៍​ក្រោយ​ការ​ជាប់ឆ្នោត​ ៕​