ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រកាសតែង​តាំង​ និងផ្ទេរ​តំណែង​អភិបាល​ក្រុង​បាវិត​ថ្មី​

9 ឆ្នាំ មុន

ខេត្ត​ស្វាយរៀង ៖ នៅ​សាលា​ក្រុង​បាវិត​​​ កាលពីព្រឹក​ថ្ងៃទី​២៣ មេសា ២០១៤ នេះ មានរៀបចំ​ពិធី​​ប្រកាស​ផ្ទេរ​តំណែង​​អភិបាល​ក្រុង​បាវិត​ ​ក្រោម​អធិបតីភាព​លោក​ជៀង អំ អភិបាល​ខេត្ត​ស្វាយរៀង ដែល​ត្រូវ​ផ្លាស់ប្តូរ​លោក​ណេប សារ៉ុ​ ដែល​មាន​​ឋានន្តរស័ក្តិ​អនុមន្ត្រី​ថ្នាក់​លេខ៨ ​ជា​អភិបាល​ក្រុង​បាវិតចាស់​​ត្រូវចូល​​និវត្តន៍​ មក​ជំនួស​ដោយលោក​​សេង​ សីលា មាន​ឋានន្តរស័ក្តិ​អនុមន្ត្រីថ្នាក់​លេខ៩ ជា​

ខេត្ត​ស្វាយរៀង ៖ នៅ​សាលា​ក្រុង​បាវិត​​​ កាលពីព្រឹក​ថ្ងៃទី​២៣ មេសា ២០១៤ នេះ មានរៀបចំ​ពិធី​​ប្រកាស​ផ្ទេរ​តំណែង​​អភិបាល​ក្រុង​បាវិត​ ​ក្រោម​អធិបតីភាព​លោក​ជៀង អំ អភិបាល​ខេត្ត​ស្វាយរៀង ដែល​ត្រូវ​ផ្លាស់ប្តូរ​លោក​ណេប សារ៉ុ​ ដែល​មាន​​ឋានន្តរស័ក្តិ​អនុមន្ត្រី​ថ្នាក់​លេខ៨ ​ជា​អភិបាល​ក្រុង​បាវិតចាស់​​ត្រូវចូល​​និវត្តន៍​ មក​ជំនួស​ដោយលោក​​សេង​ សីលា មាន​ឋានន្តរស័ក្តិ​អនុមន្ត្រីថ្នាក់​លេខ៩ ជា​អភិបាល​ក្រុង​​បាវិតថ្មី​វិញ ។

គួរ​​បញ្ជាក់ថា ការ​ប្រកាស​នេះ​គឺយោង​តាម​​អនុក្រឹត្យ​​ស្តីពី​ការ​ដាក់​ឱ្យ​ចូល​និវត្តន៍​ និង​តែង​តាំង​មន្ត្រី​រាជការ​របស់​រាជរដ្ឋាភិបាល​​កម្ពុជា​លេខ​៤៦៨ អ ន ក្រ​ ត ត ចុះហត្ថលេខា​ដោយសម្តេច​អគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃព្រះ​រាជាណា​ចក្រ​កម្ពុជា ​កាលពី​ថ្ងៃទី១៨ មេសា ២០១៤ កន្លងមក​ ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព