ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីជួប​ជុំគ្រួសារ​ឌីជីក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំខ្មែរ

9 ឆ្នាំ មុន

កន្លង​ទៅថ្មីៗ​នៃពិធី​បុណ្យចូល​ឆ្នាំខ្មែរ​ប្រពៃណី​ជាតិ​យើង​ឃើញថា នៅតាម​បណ្តា​ស្ថាប័ន​រដ្ឋ និងឯក​ជន​ជាច្រើន​បាន​នាំ​​គ្នាប្រារព្ធ​ពិធី​បុណ្យចូល​ឆ្នាំ​យ៉ា​ង​អឹកធឹក ដោយ​ក្នុងនោះ​ក្រុមហ៊ុន​ឌីជី អ៊ីនធើរណេត​បាន​ប្រារព្ធ​នូវពិធី​បុណ្យ​ជាតិ​នេះ​ឡើង ដើម្បី​ជាការ​អបអរ​ឆ្នាំថ្មី និងជា​ពិធីជប់​លៀង​ជូនដល់​បុគ្គលិក​របស់ខ្លួន​ដែលមាន​ចំនួន​ប្រមាណ​ជា ៣០០​នាក់

កន្លង​ទៅថ្មីៗ​នៃពិធី​បុណ្យចូល​ឆ្នាំខ្មែរ​ប្រពៃណី​ជាតិ​យើង​ឃើញថា នៅតាម​បណ្តា​ស្ថាប័ន​រដ្ឋ និងឯក​ជន​ជាច្រើន​បាន​នាំ​​គ្នាប្រារព្ធ​ពិធី​បុណ្យចូល​ឆ្នាំ​យ៉ា​ង​អឹកធឹក ដោយ​ក្នុងនោះ​ក្រុមហ៊ុន​ឌីជី អ៊ីនធើរណេត​បាន​ប្រារព្ធ​នូវពិធី​បុណ្យ​ជាតិ​នេះ​ឡើង ដើម្បី​ជាការ​អបអរ​ឆ្នាំថ្មី និងជា​ពិធីជប់​លៀង​ជូនដល់​បុគ្គលិក​របស់ខ្លួន​ដែលមាន​ចំនួន​ប្រមាណ​ជា ៣០០​នាក់​ផង​ដែរ កាលពី​ថ្ងៃទី​១១ ខែមេសា ឆ្នាំ២០១៤។

ការរៀបចំពិ​ធី​បុណ្យចូល​ឆ្នាំថ្មីប្រពៃណី​ជាតិ មិនត្រឹមតែ​ជាពិធី​ជប់លៀង​សម្រាប់​បុគ្គលិក តែជា​សញ្ញាណ​បង្ហាញ​ពី​ភាព​​រីកចម្រើន​ក្នុងវិស័យ​អ៊ីនធើរណេត និង​ការដើរ​ឆ្ពោះទៅ​មុខរបស់​ក្រុមហ៊ុន​នៅក្នុងទីផ្សារ​ប្រកួត​ប្រជែង​ដ៏ខ្លាំង​នា​សម័យ​បច្ចុប្បន្ន។ ក្រៅពីការ​ពិសារ​ភោជនីយអាហារ​ដ៏មាន​ឱជារស​ជាមួយ​ថ្នាក់ដឹកនាំ និង​បុគ្គលិក​គ្រប់ជាន់​ថ្នាក់​ហើយ​នោះ កម្មវិធី​ក៏មានការ​លេង​ល្បែង ការច្រៀង​រាំយ៉ាង​សប្បាយ​រីករាយ​តាមបែប​ប្រពៃណី​ជាតិ ដែលនេះជា​គំរូដ៏ល្អ​សម្រាប់​បណ្តា​ក្រុមហ៊ុន​ឯកជន​ដទៃ​ទៀត ក្នុងការ​លើក​តម្កើង​ប្រពៃណី​វប្បធម៌ជាតិ។ អ្វីដែល​ធ្វើឲ្យ​កម្មវិធី​កាន់តែ​សប្បាយ​រីករាយ​ទៅទៀត​នោះ គឺការផ្តល់​រង្វាន់លើក​ទឹកចិត្ត និងប័ណ្ណ​សរសើរ​ដល់បុគ្គលិក​គំរូចំនួន​៣០រូប និង​ការ​ចាប់​ឆ្នោតផ្សង​សំណាង​នូវរង្វាន់​តូចធំ​ចំនួនរាប់​សិប​រង្វាន់​ថែមទៀត ដែល​ក្នុងនោះ​មានរហូត​ដល់រង្វាន់​ទូរទស្សន៍​ជា​ដើម។

គួររំលឹក​ផងដែរ​ថា ក្រុមហ៊ុន​ឌីជីអ៊ីនធើរ​ណេត គឺជាក្រុម​ហ៊ុនអ៊ីនធើរណេតដែល​បានបង្ហាញ​វត្តមាន​របស់ខ្លួន​ដំបូង​តាំង​ពីឆ្នាំ២០០៨ ហើយក៏ជា​ក្រុមហ៊ុន​ដែលយក​ចិត្តទុក​ដាក់ខ្លាំង​ទៅលើ​បច្ចេក​ទេស គុណ​ភាព និងសេវា​កម្មបំផុត។ ចំពោះ​បច្ចេក​ទេស ឌីជី ប្រើប្រាស់​ខ្សែ Fiber Optic ក្នុងការ​ដំឡើង ដែលជា​បច្ចេកវិទ្យា​ទំនើបថ្មី និង​មានគុណ​ភាព​ដ៏ល្អ​សម្រាប់​ការតភ្ជាប់បណ្តាញ​អ៊ីនធើរណេត។ ម្យ៉ាង​វិញ​ទៀត​ក្រុមហ៊ុន​នេះ មិនត្រឹម​តែផ្តល់​ឲ្យអតិថិ​ជននូវ​តម្លៃដ៏​សម​រម្យ​សម្រាប់អតិថិ​ជនរបស់​ខ្លួនប៉ុណ្ណោះទេ ថែមទាំង​បានបន្ថែម​នូវសេវា​កម្មឥត​គិតថ្លៃ​ផ្សេងៗ​ជាច្រើន​ទៀត សម្រាប់​អតិថិជន​របស់ខ្លួន​ដូចជា គេហទំព័រ​ចែករំលែក​ឯកសារ ឬកម្មវិធីផ្សេងៗ គេហទំព័រ «កម្សាន្ត» ដោយ​អតិថិ​ជន​អាចទស្សនា​ភាពយន្ត​រាប់ពាន់​រឿង។

លើសពី​នេះទៅ​ទៀត ថ្មីៗនេះឌី​ជីទើប​នឹងផ្តល់​ល្បឿន​បន្ថែម​លើ​គេហទំព័រ Youtube ពីល្បឿន 5Mbps រហូតដល់ 10Mbps ដូចនេះអ​តិថិជន​តាមគេហដ្ឋាន អាច​ទទួល​បានបទពិសោធន៍​ថ្មីជាមួយការ​ទស្សនា​វីដេអូ​នៅលើ Youtube ក្នុង​កម្រិត HD ដែល​ក្រុមហ៊ុន​ដទៃ​មិនអាច​ផ្តល់​ជូនបាន។

ស្របគ្នាទៅ​នឹងប្រវត្តិ​ដ៏ល្អរបស់​ក្រុមហ៊ុន​សេវាកម្ម និងសកម្មភាព​ជារឿយៗ​ក្នុង​ការគាំទ្រ​អត្តសញ្ញាណ​ប្រពៃណីជាតិ បាន​ធ្វើឲ្យ​ឌីជី ក្លាយជាទី​ចាប់អារម្មណ៍ និង​ទទួលបាននូវ​ការគាំទ្រ​កាន់តែច្រើន​បន្ថែមទៀត ពីសំណាក់​ប្រជាជន​ខ្មែរ​នៅ​ក្នុងទីក្រុងភ្នំពេញ។ លើសពីនេះ​ទៅទៀត ចំពោះការរៀប​ចំដ៏ពិសេស​នៃកម្មវិធី​ចូលឆ្នាំខ្មែរ​លើកនេះ ក៏កាន់​តែធ្វើឲ្យ​ក្រុមហ៊ុន​នេះ ទទួលបាន​ការពេញចិត្ត​ពីអតិថិជន​ដែលស្រលាញ់​ប្រពៃណី​វប្បធម៌ខ្មែរ និង​ជាពិសេស​ពីបុគ្គលិក​គ្រប់​ជាន់​ថ្នាក់នៅក្នុង​ក្រុមហ៊ុន ដែលនេះក៏​ជាសញ្ញាណ​ដ៏វិជ្ជមាន​ក្នុងការឆ្ពោះ​ទៅរកភាព​រីកចម្រើន និង​ឥរិយាបថ​ដ៏ប្រពៃ​ក្នុងការ​ចូលរួមលើក​កម្ពស់​វិស័យវប្បធម៌ជាតិ ៕