ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ពលរដ្ឋ​តវ៉ា​​​តុលាការ​ដោះ​​លែង​ជនសង្ស័យ​៣នាក់​​ដែល​បង្ករបួស​ស្នាម​ឱ្យ​​នៅក្រៅ​​ឃុំ​

9 ឆ្នាំ មុន

ខេត្ត​កំពង់ឆ្នាំង ៖ ប្រជា​ពលរដ្ឋ​ដែលបានមកតវ៉ា​ដល់​តុលាការ​ខេត្តកំពង់​ឆ្នាំង កាលព្រឹក​ថ្ងៃទី​២២ មេសា ២០១៤​បានក្រាញននៀល​មិន​ដក​ថយ​ត្រឡប់ទៅ​លំនៅឋាន​វិញ​ទេ ដោយ​​ដេកយាម​ជនសង្ស័យ​ទាំង៣នាក់ នៅក្នុង​បរិវេណតុលាការ​មួយ​យប់ទល់ភ្លឺ ​ព្រោះ​ពួក​គាត់​និយាយថា បើ​ជនសង្ស័យ៣នាក់​ដែលបាន​បង្កហិ.ង្សា​ដោយ​ចេតនាមិនត្រូវ​បានឃុំខ្លួន​ទេ​នោះ ។

ខេត្ត​កំពង់ឆ្នាំង ៖ ប្រជា​ពលរដ្ឋ​ដែលបានមកតវ៉ា​ដល់​តុលាការ​ខេត្តកំពង់​ឆ្នាំង កាលព្រឹក​ថ្ងៃទី​២២ មេសា ២០១៤​បានក្រាញននៀល​មិន​ដក​ថយ​ត្រឡប់ទៅ​លំនៅឋាន​វិញ​ទេ ដោយ​​ដេកយាម​ជនសង្ស័យ​ទាំង៣នាក់ នៅក្នុង​បរិវេណតុលាការ​មួយ​យប់ទល់ភ្លឺ ​ព្រោះ​ពួក​គាត់​និយាយថា បើ​ជនសង្ស័យ៣នាក់​ដែលបាន​បង្កហិង្សា​ដោយ​ចេតនាមិនត្រូវ​បានឃុំខ្លួន​ទេ​នោះ ។

ប្រភព​បាន​ឱ្យ​ដឹងថា ជនសង្ស័យទាំង៣នាក់ ដែលមាន១-​​ឈ្មោះសុង តារា, ២-ឈ្មោះជន ឆៃយ៉ា និង៣-ឈ្មោះម៉ៅ ជ្រឹង ដែល​ទាំង​៣​នាក់បាន​កាប់ជនរងគ្រោះឱ្យ​រងរបួសធ្ងន់២នាក់ មាន​១-ឈ្មោះ​ភឺន ស៊ីណេត និង២-ឈ្មោះ​មុំ សារីម កាលពីយប់ថ្ងៃទី​១៨ ​មេសា ២០១៤ កន្លងមក​ ក្នុងពេលរាំធុងបាស់ជាន់ជើងគ្នានៅក្នុងវត្តដំរីស ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ហើយត្រូវបានប្រជាការពារ​សហការ​ជាមួយ​មន្ត្រីនគរបាល​មូលដ្ឋាន​ចាប់ខ្លួ​នបាន ។

ប្រភព​បាន​បន្តថា ពួកគាត់​​នៅតែសំណូមពរ​​ឱ្យ​តុលាការ​សុំកុំ​ដោះលែង​ជនសង្ស័យ៣នា​ក់នោះ​ បើទោះបី​​ពួកគេបានទទួល​លិខិត​ដាក់ឱ្យ​នៅក្រៅ​ឃុំជា​បណ្ណោះអាសន្ន​របស់លោក​ស្រីចៅក្រមក៏ដោយ  ។ ប្រជាពលរដ្ឋដែលលើកគ្នាម​ក​តវ៉ាមានជាង​៥០នាក់ ​ដែល​មក​ពី​២​ភូមិ គឺភូមិជី​ប្រ៉ង និងភូមិឆកកណ្តោល​ ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព