ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមា​ស​ភាព​គូ​ប្រកួត​​ប្រដាល់​​ដណ្តើម​​ខ្សែ​ក្រវាត់​​ស្រា​បៀរ​​ភ្នំ​ពេញ​​នៅ​រេញ ​CTN ថ្ងៃ​​ស្អែក​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ការ​ប្រកួត​ប្រដាល់​ដណ្តើម​ខ្សែ​ក្រវាត់​ស្រាបៀរ​ភ្នំ​ពេញ​ នៅ​លើ​សង្វៀន CTN នា​ថ្ងៃទី​២៤​​ មេសា​ ស្អែក​នេះ​ ឈាន​ចូល​​ដល់​សប្តាហ៍​ទី​១១ ហើយ​ ។​ សមាស​ភាព​កីឡាករ​ដែល​ត្រូវ​មាន​មុខ​ប្រកួត​នៅ​ថ្ងៃ​នោះ​មាន​ ជន​ សាវុធ​ មក​ពី​ក្លិប​ពោធិ​ជ័យ​កីឡា​ ត្រូវ​ជួប​ជា​មួយ​នឹង​ ទឹម សុជាតិ​ មក​ពី​ក្លិប​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំ​ពេញ​ និង​គឿម​ សុវណ្ណ​ឌឿត​ មក​ពី​ក្លិប​មោង​ឫស្សី​មរតក​គុន​ខ្មែរ​ ជួប​ជា​មួយ​ ខុន​​ សីហា មក​ពី​ក្លិប​កងពល​ធំ​អន្តរា​គមន៍​លេខ​៣ ព្រះ​វិហារ​ ។​

ជន​ សាវុធ​ ប្រកួតបាន​៥​លើក​ ក្នុង​នោះ​ឈ្នះ​៤​លើក​ ចាញ់​១​លើក​ ឯទឹម​ សុជាតិ វិញ​ ប្រកួត​បាន​៤​លើក​ ឈ្នះ​២​លើក​ ចាញ់​២​លើក ។​ ដូច្នេះ​ ជន សាវុធ​ បើ​ឈ្នះ​លើក​នេះ​ទៀត​ គេ​នឹង​មាន​ឱកាស​បាន​ឡើងទៅ​ប្រកួត​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជាបន្ត​ទៀត​ ។​ ទោះ​បី​ជា​យ៉ាង​ណា​ ជន សាវុធ​ មាន​សង្ឃឹម​ច្រើន​ក្នុង​ការ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ទៀត​ ជា​ពិសេស​ការ​មក​ប៉ះ​ ទឹម សុជាតិ​ លើក​នេះ​​តែ​ម្តង ។​ រវាងគូ​នេះ​ ជន សាវុធ​ ចាស់​វស្សា​ជាង​​ មាន​ស្នៀត​ប្រយុទ្ធ​ល្អ​ជាង​គូ​ប្រកួត​ទាំង​ព្រម​ រី​ឯ​កម្លាំង​ក៏​ខ្លាំង​ជាង​ដែរ​។ ចំណែក​ ទឹម សុជាតិ​ គ្រាន់​តែ​ជា​អ្នកប្រដាល់​ស្រករ​ក្រោយ​ម្នាក់​បុ៉ណ្ណោះ​ ដូច្នេះ​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​របស់​គេ​នៅ​ស្ទើរ​​នៅ​ឡើយ ។​​​ កាល​ពី​សប្តាហ៍​មុន​គេ​ត្រូវ ហេង សត្រា​ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​ វាយ​ឱ្យ​សន្លប់​ធំ​នៅ​ត្រឹម​ទឹក​ទី​១ ។​

ទោះ​បី​យ៉ាង​ណា សម្រាប់​ការ​មក​ប៉ះ ជន​ សាវុធ​​ លើក​នេះ​ក៏​គេ​មិន​ទាន់​ហ៊ាន​​អះ​អាងថា​ យ៉ាងណា​នោះ​ដែរ​​ បុ៉ន្តែ​សម្រាប់​អ្នក​ធ្លាប់​តាម​ដាន​​ការប្រកួត​ភាគ​ច្រើន គឺ​គេ​មាន​ជំនឿ​ចិត្ត​លើ​ ជន សាវុធ​ ច្រើនជាង ។​ ទឹម សុជាតិ​ បើ​សិន​ជា​ចាញ់​លើក​នេះ​ម្តង​ទៀត​នោះ​ ក្តី​សង្ឃឹម​ក្នុងការ​ស្វែង​រក​កន្លែង​ឈរ​ជើង​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នោះ គឺ​មាន​តិច​បំផុត​ ដូច្នេះ​គេត្រូវ​ការ​ឈ្នះ​ទើបអាច​នៅ​មាន​ផ្លូវ​អ៊ុត​ខ្លះ ។​

គឿម សុវណ្ណ​ឌឿត និង​ខុន សីហា​ ពេល​នេះ​កំពុងតែ​មាន​ពិន្ទុ​ប្រទាញ​ប្រទង់​គ្នា​ ។​ ៥​ប្រកួត​កន្លង​មក គឿម​ សុវណ្ណ​ឌឿត​ ឈ្នះ​៣​​ ចាញ់​២​ ឯ​ខុន សីហា​ ឈ្នះ​៤ ចាញ់​១​ ។ ដូច្នេះ​ គឿម សុវណ្ណ​ឌឿត​ ត្រូវ​រង់​ចាំ​អ៊ុត​មើល​លទ​្ធ​ផល​ការ​ប្រកួត​លើក​នេះ​ម្តង​ទៀត​ បើ​សិន​ជា​ឈ្នះគឺ​គេ​មាន​សង្ឃឹម​ច្រើន​ក្នុង​ការ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត ។​ រវាង​ពួក​គេ​ទាំង​ពីរ​នៅ​សល់​តែ​២​ប្រកួត​ម្នាក់​ទៀត​បុ៉ណ្ណោះ​នឹង​ត្រូវ​បញ្ចប់​​វគ្គ​ជម្រុះ​វិល​ជុំ​ហើយ ។​​​ ការ​ប៉ះ​គ្នា​លើក​នេះ​ គឿម សុវណ្ណ​ឌឿត​ មិន​សូវ​ជា​មាន​ជំនឿ​ចិត្ត​បុ៉ន្មាន​ឡើយ​ ព្រោះ​អី​បើ​ធ្វើ​ការ​វាយ​តម្លៃទៅ​លើ​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​​គឺ​ ខុន សីហា ល្អ​ជាង​​គេ​ឆ្ងាយ​ណាស់​ ៕