ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េខាង​ជើង​អាច​រៀប​ចំ​សាកល្បង​នុយក្លេអ៊ែរលើក​ទី​4

9 ឆ្នាំ មុន

ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ គូស​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​២២​ មេសា​ ថា កូរ៉េ​ខាង​ត្បូង​កត់​សម្គាល់ឃើញការបង្កើនសកម្មភាព​នៅ​ឯ​ទី​តាំង​សាក​ល្បង​នុយក្លេអ៊ែររបស់កូរ៉េ​ខាង​ជើង​ដែលក្រុង​សេអ៊ូលយល់ថា​ នោះជា​សញ្ញា​ដែល​ក្រុង​ព្យុង​យ៉ាង​អាច​រៀប​ចំការ​សាកល្បង នុយ​ក្លេ​អ៊ែរ​លើក​ទី​៤​ ។

លោក KIM MIN SEOK អ្នក​នាំពាក្យ​ក្រសួង​ការ​ពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​និយាយ​ថា​ កងទ័ព​របស់​យើង​ពិនិត្យ​ឃើញ​នា​ពេល​នេះ​ នូវ​សកម្មភាព​យ៉ាង​ច្រើន​នៅជុំ​វិញ​ទី​តាំង​សាកល្បង​នុយក្លេអ៊ែរ​ PUNGGYE-RI ។ យើង​យល់ថា​ កូរ៉េ​ខាង​ជើង​អាច​ធ្វើការ​សាក​ល្បង​នុយក្លេអ៊ែរ​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​ ។​​ អ្នកនាំ​ពាក្យរូប​នោះ​បញ្ជាក់​ថា​ កង​ទ័ព​កូរ៉េ​ខាង​ត្បូង​បង្កើតក្រុម​ពិសេស​មួយ​ក្នុង​ករណី​ក្រុងព្យុងយ៉ាង​ធ្វើ​ការ​សាកល្បង​នុយក្លេ​អ៊ែរ​ក្រោម​ដីទៀត​ ។

ប្រធានាធិបតី​អាមេរិក លោកបារ៉ាក់ អូបា​ម៉ា​ ត្រូវ​មក​ដល់ទីក្រុង​សេអ៊ូល​នា​ថ្ងៃ​ទី​២៥​ មេសា​ ហើយ​បំពេញទស្សន​កិច្ច​រយៈ​ពេល​៤៨ម៉ោង​នៅ​ទី​នោះ​ ក្នុង​ក្រប​ខណ្ឌ​នៃ​ដំណើរ​ទស្សន​កិច្ច​មួយ​របស់​លោក​នៅ​អាស៊ី​ ។ សារព័ត៌មានកូរ៉េ​ខាង​ត្បូង​យល់ថា​ ក្រុង​ព្យុងយ៉ាង​អាច​ធ្វើ​ការ​បង្កហេតុ​អ្វី​មួយក្នុង​ឱកាស​នៃ​ទស្សន​កិច្ច​នេះ​ ៕