ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ភ្លៀង​មេឃ​ស្រឡះ​ លោក​ ដេវីដ ​ម៉យ​ ត្រូវ​បណ្តេញ​ចេញ​ពី​ក្លិបបិសាច​ក្រហម​ Man Utd

10 ឆ្នាំ មុន

ទី​បំផុត​ភាព​អត់​ធ្មត់​របស់​ក្រុម​មន្ត្រី​ និង​អ្នក​គាំ​ទ្រ​ក្លិប​មិន​អាច​អត់​ឱន​ឱ្យ​លោក​ ដេ​វីដ​ម៉យ​ ធ្វើ​ព្យុះ​​ធ្វើ​ភ្លៀង​លេង​សើច​ជាមួយ​​ក្លិប​បិសាច​ក្រហម​ Man Utd បាន​ត​ទៅ​ទៀត​ឡើយ​ ។ ហើយជា​លទ្ធ​ផល​ ​កាល​ពី​ព្រឹក​មិញ​នេះ​ក្រោយ​ពី​មាន​កិច្ច​ប្រជុំ​បន្ទាន់​របស់​អនុ​ប្រធាន​នាយក​ប្រតិ​បត្តិ​ក្លិប​ បាន​សម្រេច​បណ្តេញ​គ្រូ​បង្វឹក​មុខ​គ្មាន​ហុង​ស៊ុយ​នេះ​ចេញ​ពី​កៅ​អី​គ្រូ​បង្វឹក​ភ្លាម​ៗ​ ។

បន្ទាប់​ពី​បណ្តេញ​​លោក​ម៉យ​ចេញ​ ក្លិប​បិសាច​ក្រហម​មិន​ទាន់​​សម្លឹង​ឃើញ​​គ្រូ​បង្វឹក​ណា​ថ្មី​មក​ដឹក​នាំ​ក្លិប​ណា​នៅ​ឡើយ​ទេ​ ក៏​ប៉ុន្តែ​ស្ថិត​ក្នុង​ស្ថាន​ភាព​​គ្រា​អាសន្ន​បែប​នេះ​ កីឡា​ករ​វ័យ​ចំណាស់​ Ryan Gigg នឹង​ធ្វើ​ជា​គ្រូ​បង្វឹក​បណ្តោះ​អាសន្ន​ ដើម្បី​​ដឹក​នាំ​ការ​ប្រកួត​ដែល​នៅ​សេស​សល់​៣​ប្រកួត​ទៀត​ ។ ទោះ​ជា​មិន​ទាន់​មាន​គ្រូ​បង្វឹក​ថ្មី​ អ្នក​គាំ​ទ្រ​ភាគ​ច្រើន​ចង់​ឱ្យ​លោក​ហ្វើ​គូ​ស៊ុន​ វិល​ត្រឡប់​មក​ដឹក​នាំ​វិញ​​ ក៏​ប៉ុន្តែ​សម្រាប់​ក្រុម​ប្រឹក្សា​ក្លិប​កំពុង​សំឡឹង​មើល​ឃើញ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ហូ​ឡង់​ គឺ​លោក​ Van Gual គ្រូ​បង្វឹក​ក្លិប​ Dortmund លោក​ Jurgen Klopp, គ្រូ​បង្វឹក​ក្លិប​ Atletico លោក​ Simeone និង​គ្រូ​បង្វឹក​ក្លិប​ Paris SG គឺ​លោក​ Laurent Blanc ៕