ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិបត្ដិ​នយោបាយ​ថៃ​មាន​កិច្ច​ប្រជុំ​មួយ​និយាយ​ពី​ការ​បោះឆ្នោតថ្មី​

9 ឆ្នាំ មុន

បណ្ដា​គណបក្ស​នយោបាយ​ថៃ​ត្រូវ​ជួប​ប្រជុំ​គ្នា​នា​ថ្ងៃ​ទី​២២​ មេសា​ ដើម្បី​និយាយ​ពី​ការ​បោះ​ឆ្នោត​ថ្មី​ ក្រោយ​បាតុកម្ម​ជា​ច្រើនខែ​ ជួន​កាល​ប្រកប​ដោយ​ការ​បង្ហូរ​ឈាម​ទាម​ទារ​ឱ្យ​នាយក​រដ្ឋ​មន្ដ្រី​ចាំ​ផ្ទះ​លោក​ស្រី​យីង​ឡាក់​ ស៊ីណាវ៉ាត្រា​ ចាក​ចេញ​ពី​តំណែង​ ។​ ចាប់​តាំង​ពីការ​រំលាយ​សភា​ កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១៣មក​ រដ្ឋាភិបាល​លោកស្រី​យីង​ឡាក់ គ្រាន់​តែ​អាច​បំពេញកិច្ច​ការប្រចាំ​ថ្ងៃ​ ។ ចំណែក​ការ​បោះ

បណ្ដា​គណបក្ស​នយោបាយ​ថៃ​ត្រូវ​ជួប​ប្រជុំ​គ្នា​នា​ថ្ងៃ​ទី​២២​ មេសា​ ដើម្បី​និយាយ​ពី​ការ​បោះ​ឆ្នោត​ថ្មី​ ក្រោយ​បាតុកម្ម​ជា​ច្រើនខែ​ ជួន​កាល​ប្រកប​ដោយ​ការ​បង្ហូរ​ឈាម​ទាម​ទារ​ឱ្យ​នាយក​រដ្ឋ​មន្ដ្រី​ចាំ​ផ្ទះ​លោក​ស្រី​យីង​ឡាក់​ ស៊ីណាវ៉ាត្រា​ ចាក​ចេញ​ពី​តំណែង​ ។​ ចាប់​តាំង​ពីការ​រំលាយ​សភា​ កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១៣មក​ រដ្ឋាភិបាល​លោកស្រី​យីង​ឡាក់ គ្រាន់​តែ​អាច​បំពេញកិច្ច​ការប្រចាំ​ថ្ងៃ​ ។ ចំណែក​ការ​បោះ​ឆ្នោត​សភា​ថ្ងៃ​ទី​២ កុម្ភៈ​ ត្រុវ​តុលាការ​លុប​ចោល​សុពលភាព​ដោយ​លើក​ហេតុ​ផល​ពី​ការ​រាំង​ខ្ទប់របស់ពួក​បាតុករ​ដែល​ចោទ​ប្រកាន់​លោកស្រី​យីង​ឡាក់​ ថា​ជា​អាយ៉ង​របស់បង​ប្រុស​លោកស្រី​គឺ​លោក​ថាក់ស៊ីន​ ស៊ីណាវ៉ាត្រា​ ។

វិបត្ដិបច្ចុប្បន្ន​នៅ​ថៃ​ ដែល​មាន​ការ​វាយ​ប្រហារ​ដោយ​គ្រាប់បែក​ដៃ និងការ​បាញ់​ប្រហារ​នានា​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​២៥​នាក់​ ចាប់​តាំង​ពីរដូវ​ស្លឹក​ឈើជ្រុះកន្លងមក​ ។​ គណៈ​កម្មាធិការ​បោះឆ្នោតបាន​កោះ​ធ្វើ​នា​ថ្ងៃ​ទី​២២​ មេសា​ នូវ​កិច្ច​ប្រជុំមួយ​ដើម្បីនិយាយពី​កាល​បរិច្ឆេទ​ថ្មីមួយ​នៃការ​បោះ​ឆ្នោត​ ។​ គណ​បក្ស​ប្រជា​ធិបតេយ្យ​​ជា​គណបក្ស​ប្រឆាំង​សំខាន់​ហើយ​ធ្វើ​ពហិការ​ចំពោះ​ការបោះឆ្នោតមុន​នេះក៏​ត្រូវ​ចូលរួមក្នុង​កិច្ច​ប្រជុំនេះ​ដែរ​ ។ ប៉ុន្ដែ​មុនកិច្ច​ប្រជុំ​ គណបក្ស​ភឿថៃ​ ដែលកាន់អំណាច​បាន​បរិហារ​ចំពោះការ​រួមគំនិតគ្នា​មួយ​ដើម្បី​ប្រឆាំង​នឹង​ការ​បោះ​ឆ្នោតថ្មី​ ។ ក្នុងសេចក្ដី​ប្រកាស​មួយ​ គណបក្ស​នោះនិយាយ​ថា​ ក្រុម​មនុស្ស​និង​គណ​បក្ស​នយោបាយ​មួយ​ចំនួន​ពុំចង់បាន​លទ្ធិ​ប្រជា​ធិបតេយ្យឡើយ​ រួច​ប៉ុនប៉ង​បង្កើត​ភាព​ប្រឡោះ​ប្រហោងខាងនយោបាយ​ដើម្បី​លើក​បន្ដុបមេ​ដឹកនាំ​ពួក​គេ​ដោយ​ពុំចាំ​បាច់មាន​ការ​បោះ​ឆ្នោត​។​

យោង​តាម​គណបក្ស​នេះ​ថា​ រដ្ឋ​ធម្មនុញ្ញ​ទាម​ទារ​ឱ្យ​មានការ​បោះ​ឆ្នោត​ថ្មី​ រយៈ​ពេល​ពី​៤៥​ទៅ​៦០​ថ្ងៃ​ ក្រោយ​ការ​លុប​ចោល​សុពលភាព​ការ​បោះឆ្នោត​មុន ដោយ​តុលាការ​ធម្មនុញ្ញ​កាល​ពី​ថ្ងៃ​ទី​២៧​ មីនា​ ។ លោក​ស្រី​យីង​ឡាក់​ ដែលទទួល​បាន​ជ័យ​ជម្នះ​ធំធេង​ក្នុង​ការ​បោះ​ឆ្នោត​កាលពី​ឆ្នាំ​២០១១​ នោះអាច​ត្រូវ​ដក​ចេញ​ពីតំណែង​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ​នេះ​តាម​នីតិវិធី​២​ ។​ ម៉្យាង​លោក​ស្រី​ទទួលការ​ចោទ​ប្រកាន់​ពីតុលាការ​ធម្មនុញ្ញ​ថា​ ផ្ទេរ​តំណែង​មន្ដ្រី​ជាន់ខ្ពស់​ម្នាក់ដោយពុំ​សម​ស្រប​ ហើយ​ម៉្យាង​ទៀត​ លោក​ស្រី​ត្រូវ​គណៈកម្មាធិការ​ប្រឆាំង​អំពើពុករលួយ​ចោទ​ពីបទធ្វេស​ប្រហែស​ក្នុងក្រប​ខណ្ឌ​ នៃ​កម្មវិធី​ជួយ​ដល់​កសិករ​ដ៏​ចម្រូង​ចម្រាស់​មួយ​ ។

ទោះ​បីជា​យ៉ាង​ណា​ ពួកអ្នក​គាំទ្រ​លោក​ស្រី​យល់​ថា​ ទាំង​នោះ​ជា​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​តាមបែប​តុលាការ​មួយ​ ខណៈ​ដែល​តុលាការ​ថៃ​ធ្លាប់​ទម្លាក់​រដ្ឋាភិបាលស្និទ្ធ​លោក ថាក់ស៊ីន ចំនួន​២​ហើយ​កាល​ពី​ឆ្នាំ​២០០៨​ ។​ ពួកអាវ​ក្រហម​ដែល​គាំទ្រ​រដ្ឋាភិបាល​បាន​គំរាម​លើកគ្នា​ធ្វើ​បាតុកម្ម​ ដើម្បីការពារ​លោក​ស្រី​យីង​ឡាក់​ ។ លើក​នេះ​ មេ​ដឹក​នាំ​គណបក្ស​ប្រជា​ធិប​តេយ្យ​លោក​ អាប់​ភីស៊ីត​ វេចាជីវ៉ា​ ឱ្យ​ដឹង​ថា​ ការ​សម្រប​សម្រួលមួយ​អាច​គ្រោង​ធ្វើដោយ​ហៅកិច្ច​ប្រជុំលើកនេះ​ថា​ ជាឱកាស​សំខាន់បំផុត​ដើម្បី​ផាត់​ទុក​ផល​ប្រយោជន៍​គណបក្ស​មួយ​ឡែក​សិន​ ហើយ​ងាក​មក​គិត​ដល់​ផលប្រយោជន៍​​ប្រទេស​វិញ​ ៕