ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ញុង​​មាន​សំណាង​​បាន​បង​ស្រី​​ធម៌​​នៅ​អូស្ត្រាលី​​សង់ផ្ទះ​​ថ្មី​ឱ្យ​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​​ ​៖ ​ឆ្លង​កាត់​ខ្សែ​ជីវិត​​ដ៏លំ​បាក​រហូ​ត​មាន​ឱកាស​ក្លាយ​ខ្លួ​ន​​ជា​តារា​​កំប្លែង​​ល្បី​​ឈ្មោះ​ នាង ខ្ញុង​ ​បាន​រៀប​ចំ​ពិធី​ទ្បើង​គេ​ហ​ដ្ឋាន​ដ៏​ថ្មី​​​​​​របស់​ខ្លួន​​​​ ក្នុង​ពេល​​​អាជីព​របស់​នាង​កំពុង​តែ​​បោះ​ជំ​ហាន​​ទៅ​មុខ​ ។ ​តារា​កំប្លែង​​ស្រី​ប្រចាំ​​ស្ថានីយ​​ទូរ​ទស្សន៍ស៊ី​ធី​អិន​រូប​នេះ បាន​ប្រារព្ធ​ពិធី​ទ្បើង​​គេ​ហដ្ឋាន​ថ្មី​​របស់​ខ្លួន​​យ៉ាង​គគ្រឹក​គគ្រេង​កាល​ពី​​រា​ត្រី​ថ្ងៃ​ទី​​២១ មេសា​ ​ឆ្នាំ​២០១៤​ ​​នៅ​​​បុរី​​ពិភព​ថ្មី​ ​ក្នុង​ខណ្ឌ​ឫស្សី​កែវ​

រាជ​ធានី​ភ្នំពេញ​​​ ​៖ ​ឆ្លង​កាត់​ខ្សែ​ជីវិត​​ដ៏លំ​បាក​រហូ​ត​មាន​ឱកាស​ក្លាយ​ខ្លួ​ន​​ជា​តារា​​កំប្លែង​​ល្បី​​ឈ្មោះ​ នាង ខ្ញុង​ ​បាន​រៀប​ចំ​ពិធី​ទ្បើង​គេ​ហ​ដ្ឋាន​ដ៏​ថ្មី​​​​​​របស់​ខ្លួន​​​​ ក្នុង​ពេល​​​អាជីព​របស់​នាង​កំពុង​តែ​​បោះ​ជំ​ហាន​​ទៅ​មុខ​ ។ ​តារា​កំប្លែង​​ស្រី​ប្រចាំ​​ស្ថានីយ​​ទូរ​ទស្សន៍ស៊ី​ធី​អិន​រូប​នេះ បាន​ប្រារព្ធ​ពិធី​ទ្បើង​​គេ​ហដ្ឋាន​ថ្មី​​របស់​ខ្លួន​​យ៉ាង​គគ្រឹក​គគ្រេង​កាល​ពី​​រា​ត្រី​ថ្ងៃ​ទី​​២១ មេសា​ ​ឆ្នាំ​២០១៤​ ​​នៅ​​​បុរី​​ពិភព​ថ្មី​ ​ក្នុង​ខណ្ឌ​ឫស្សី​កែវ​ក្បែរ​ស្ថានី​យ​ទូ​រ​ទស្សន៍​ស៊ី​ធី​អិន​ និង​នៅ​មិន​ឆ្ងាយ​​ពី​ផ្ទះ​តារា​កំប្លែង​រួ​ម​ក្រុម​នាយ​ពែក​មី​ ។

ពិធី​ទ្បើង​​គេហ​ដ្ឋាន​ថ្ម​ីរបស់​តារា​​កំប្លែង​​សម្តី​​ហូរ​ដូច​ទឹក​​រូប​នេះ ​​រៀប​ចំ​​​​ទទួល​ភ្ញៀវ​​ប្រហែល​ជាង​២០​​តុ ដោយ​ក្នុង​នោះ​ក៏​មាន​វត្ត​មាន​​អ្នក​សិល្បៈ​​​មួយ​ចំនួន​​​​ ​​និង​បង​ស្រី​ធម៌​​របស់​នាង​ ដែល​ជា​អ្នក​ចេញ​​មុខ​​​ផ្គត់​ផ្គង់​​ការ​សង់​ផ្ទះ​មួយ​នេះ​​​​​​​​​ដែរ​ ។តារា​កំប្លែង​​នាង ខ្ញុង​ បាន​បង្ហាញ​ទឹក​មុខ​ញញឹម​​បិទ​មាត់​មិន​ជិត​ និង​បាន​ថ្លែង​​អំណរ​គុណ​ដល់​ភ្ញៀវ​​កិត្តិយស​​ ដែល​បាន​​​​​​ចូល​រួម​ ​​​ជា​ពិសេស​​នាង​​ថ្លែង​​អំណរ​គុណ​​ដល់​បង

ស្រី​ធម៌​​របស់​នាង​ ដែល​ជា​​​អាណិក​ជន​ខ្មែរ​នៅ​ប្រទេស​អូស្ត្រា​លី ដែល​បាន​ផ្ចុង​ផ្តើម​​ឱ្យ​នាង​​និង​កូន​​មាន​ផ្ទះ​ល្អ​​​ស្នាក់​​នៅ​​នឹង​គេ​ ។
កន​្លង​មក​តារា​កំប្លែង​មេ​ម៉ាយ​​កូន​មួយ​ ដែល​មាន​​ប្រភព​មក​ពី​ស្រុក​កៀន​ស្វាយ​​រូប​នេះ ធ្លាប់​​​អះ​អាង​ថា ​ផ្ទះ​​មួយ​នេះ គឺ​នាងបាន​​រស់​នៅ​មួយ​រយៈ​ហើយ​ ​មុន​ពេល​ដែល​នាង​រៀប​ចំ​ពិធី​ទ្បើង​​នៅ​ក្រោយ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណ​ី​ជាតិ​​​ ។ ​​មូល​ហេតុ​​ចម្បង​​ដែល​នាង​ត្រូវ​ពន្យា​រ​ពេល​​រៀប​ចំ​​ពិធី​ទ្បើង​​គេហ​​ដ្ឋាន​​​ ដោយ​សារ​តែ​នាង​ត្រូវ​​រង​់​ចាំ​​​​​ការ​​មក​​ចូល​រួម​​ពី​​បង​ស្រី​ធម៌​​របស់​នាង​​ពី​ប្រទេស​អូស្ត្រាលី​​ ។ ​

​នាង​ ខ្ញុង​ បញ្ជាក់​​ថា ផ្ទះ​នេះ គឺ​​ជា​ការ​​រៀប​ចំ​​ពី​ប​ង​ស្រី​ធម៌​​រ​បស់​នាង​​ចាប់​តាំង​ពី​​បុក​គ្រឹះ​រហូត​​រួ​​ច​រាល់​ ខណៈ​ពេល​​ដែលផ្ទះ​​នេះ ​បាន​ដាក់​ឈ្មោះ​​របស់​បង​ស្រី​ធម៌​​​នាង​​​ ។​ ​តារា​កំប្លែង​​រូប​នេះ ​​​សម្តែង​​ការ​​ដឹង​គុណ​​​​បង​ស្រី​ធម៌​​របស់​នាង​ ​ដោយ​សារ​តែ​​គាត់​​ចង់​ឱ្យ​នាង​​មាន​ផ្ទះ​​នៅ​នឹង​គេ​ ហើយ​ទៅ​ថ្ងៃ​​មុខ​នាង​​ចង់​សង​ឬ​​​យ៉ាង​ណា​នោះ​ គឺ​គាត់​មិន​​បាន​កំណត់​ទ្បើយ​ ។

តារា​​កំ​ប្លែង​​សម្បូរ​​វោហារ​ នាង​ខ្ញុង​ ​បាន​ប្រាប់​​ឱ្យ​ដឹង​ថា ​សម្រាប់​​​ប្រាក់​ចំណាយ​ក្នុង​​ការ​​ទ្បើង​​​គេ​ហដ្ឋាន​​ថ្មី​នេះ ​នាង​មិន​ទាន់​​ដឹង​ទេ​​​​​ ព្រោះ​ទាំង​​ការ​ទិញ​ផ្ទះ​​ និង​ការ​រៀប​ចំ​​ពិធី​ គឺ​បង​ស្រី​ធម៌​​ ដែល​ជា​ម្ចាស់​​ហាង​​សំអាង​​ការ​​សុខ​​គា​បូតា​ ​ជា​អ្នក​ចាត់​ចែង​រៀប​ចំ​​​ទាំង​អស់​ ។ ​
ខ្ញុង​ ​និយាយ​​​ថា បង​ស្រី​ធម៌​​របស់​នាង​បាន​​ធ្វើ​ឱ្យ​ក្តី​​ស្រមៃ​​​​របស់​នាង​​​ក្លាយ​ជា​ការ​​ណ៍​ពិត​ ខណៈ​ពេល​​កន្លង​មក​​នាង​មិន​​ដែល​គិត​ថា ​ខ្លួន​អាច​មាន​អ្វី​ៗ​​ដូច​សព្វ​ថ្ងៃ​នេះ​ទេ ៕