ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​​ម្រេច​របស់​វៀតណាម​​នឹង​ទទួល​បាន​​ចំណូល​​1ពាន់​លាន​ដុល្លារ​​ក្នុង​ឆ្នាំ​2014

10 ឆ្នាំ មុន

តាម​ការ​​ឱ្យ​ដឹង​ពី​មជ្ឈ​មណ្ឌល​​ព័ត៌​មាន​​របស់​ក្រសួង​​ពាណិជ្ជ​កម្ម​​ និង​ឧស្សា​ហ​កម្ម​​វៀតណាម​​ការ​នាំ​ចេញ​​ផលិត​ផល​ម្រេច​​របស់​វៀ​ត​ណាម​​ ត្រូវ​បាន​​គេ​ព្យា​ករ​​ថា នឹង​រក​បាន​​ចំណូល​​១​ពាន់​លាន​ដុល្លារ​​អាមេរិក​​នៅ​ក្នុង​ឆ្នាំ​​២០១៤​ ។ ​ក្នុង​ត្រី​មាស​​ដំបូង​​នៃ​ឆ្នាំ​នេះ ​ប្រទេស​វៀត​ណាម​​​នាំចេញ​​ម្រេច​បាន​៤៩​.៥០០​​តោន​ និង​ទទួល​​កម្រៃ​​បាន​៣៣៦,២១​លាន​ដុល្លារ​កើន​ទ្បើង​​​៣០,៩%​ គិតចំពោះ​​បរិមាណ​ និង​

តាម​ការ​​ឱ្យ​ដឹង​ពី​មជ្ឈ​មណ្ឌល​​ព័ត៌​មាន​​របស់​ក្រសួង​​ពាណិជ្ជ​កម្ម​​ និង​ឧស្សា​ហ​កម្ម​​វៀតណាម​​ការ​នាំ​ចេញ​​ផលិត​ផល​ម្រេច​​របស់​វៀ​ត​ណាម​​ ត្រូវ​បាន​​គេ​ព្យា​ករ​​ថា នឹង​រក​បាន​​ចំណូល​​១​ពាន់​លាន​ដុល្លារ​​អាមេរិក​​នៅ​ក្នុង​ឆ្នាំ​​២០១៤​ ។ ​ក្នុង​ត្រី​មាស​​ដំបូង​​នៃ​ឆ្នាំ​នេះ ​ប្រទេស​វៀត​ណាម​​​នាំចេញ​​ម្រេច​បាន​៤៩​.៥០០​​តោន​ និង​ទទួល​​កម្រៃ​​បាន​៣៣៦,២១​លាន​ដុល្លារ​កើន​ទ្បើង​​​៣០,៩%​ គិតចំពោះ​​បរិមាណ​ និង​៣២​,​៥៧​%​ គិត​ចំពោះ​តម្លៃ​​ទឹក​ប្រាក់​​​នាំ​ចេញ​ ។

ចំណែក​​​សហ​គម​ផលិត​​ផល​ម្រេច​​របស់​វៀ​ត​ណាម​​ បាន​អះ​អាង​ថា ​ទិន្ន​ផល​ម្រេច​​ក្នុង​ឆ្នាំ​នេះ ​ត្រូ​វ​បាន​គេ​រំពឹង​ថា ​នឹង​វាយ​​លុក​ទី​ផ្សារ​បាន​​១៥០.៥០០​តោន​ ​កើន​​៣០.០០០​តោន​ ធៀប​នឹង​​ឆ្នាំ​២០១៣​ ។ ​សមាគម​នេះ បាន​បន​្ត​ទៀត​ថា ​​ទិ​ន្ន​ផ​ល​​ម្រេច​​ប្រចាំ​ឆ្នាំ​នៅ​លើ​ពិភព​លោក​​៣០​%​ និងទិន្នា​ផល​នាំ​ចេញ​​៥០%​​ ទៅ​​ទី​ផ្សារ​ពិភព​​លោក​ ប្រទេស​វៀ​ត​ណាម​​មាន​ឥទ្ធិ​ពល​​លើ​តម្លៃ​ ។ ​នៅ​ក្នុង​អំទ្បុង​​ពេល​២​ខែ​​ដំបូង​នៃ​​ឆ្នាំ​ថ្មី​​២០១៤​នេះ តម្លៃ​ទី​ផ្សារ​ម្រេច​​របស់​វៀត​ណាម​​មាន​កម្រិត​៦.៨២៨​ដុល្លារ​អា​មេរិក​ ក្នុង​មួយ​តោន​ កើន​៣%​ ធៀប​នឹង​​អំទ្បុង​​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន​ ។ គួរ​​បញ្ជាក់​ថា ​កំណើន​ជាក់​ស្តែង​ដែល​គួរ​ឱ្យ​​ចាប់​អារម្មណ៍​​នៅ​ក្នុង​ការ​​ទទួល​បាន​​ចំណូល​ពី​ការ​​នាំ​ចេញ​​ម្រេច​ភាគ​ច្រើន​ គឺ​នៅ​ទី​ផ្សារ​​ប្រទេស​សិង្ហបុរី​ ប៉ា​គី​ស្ថាន​ ​ថៃ ម៉ា​ទ្បេ​ស៊ី​ ​បារាំង​ និង​កូវ៉ែត​ ​ក្នុង​​ចំណោម​​ប្រទេស​​ជា​ច្រើន​​ផ្សេង​ទៀត​ ។ រី​ឯ​​នៅ​ក្នុង​​ប្រទេសឥ​ណ្ឌូណេ​ស៊ី​ ​ក្នុង​រយៈ​ពេល​៣​ខែ​​ដំបូង​​នៃ​ឆ្នាំ​២០១៤​នេះ ​ការ​នាំ​ចេញ​​ម្រេច​របស់​វៀ​តណាម​​​ទៅ​កាន់​​ប្រទេស​នេះ​ សម្រេច​​​បាន​​៤,៥២​ពាន់​លាន​ដុល្លារ​​កើន​១,​៧​៧​៥​%​ ធៀ​ប​នឹង​ឆ្នាំ​មុន​ ។ ​

ទោះ​​ជា​យ៉ាង​ណា​ក៏​ដោយ​ ​កាល​ពី​ឆ្នាំ​​២០​១៣​ ​ប្រទេស​វៀត​ណាម​​ គឺ​ជា​អ្នក​នាំ​ចេញ​​និង​ផលិត​​ម្រេច​ធំ​ជាង​គេ​បំផុត​​នៅ​​ពិភព​​លោក​ ដែល​ទទួល​​បាន​ចំណូល​​៩០០​លាន​ដុល្លារ​ពី​ការ​លក់​បាន​​១៣៤​.០០​០​តោន​ ​លើ​ទី​ផ្សារ​​ក្រៅ​ស្រុក​​កើន​១៣,៤​%​ គិត​​ជា​តម្លៃ​​​ និង​១៤,៩%​​ គិត​ជា​​បរិមាណ​ ៕​