ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទន្លេ​នៅ​ឥណ្ឌូ​ណេ​សីុ​កខ្វក់​ជាង​គេ​ក្នុង​លោក​ ព្រោះ​ជា​ជង្រុក​សម្រាម​

10 ឆ្នាំ មុន

សារ​ព័ត៌​មាន​បរ​ទេស​ផ្សាយ​ថា​ ទន្លេ​ Cita-rum នៅ​លើ​កោះ​ជ្វា​ ប្រទេស​ឥណ្ឌូ​ណេ​សីុ​ ដែល​កាល​ពី​មុន​ធ្លាប់​ជា​ទន្លេ​ដ៏​ស្រស់​ស្អាត​ និង​ជា​ទន្លេ​ដ៏​ធំ​នៅ​ភាគ​ខាង​លិច​កោះ​ជ្វា​បច្ចុ​ប្បន្ន​បាន​ប្រែ​ក្លាយ​ជា​ទន្លេ​កខ្វក់​បំផុត​នៅ​លើ​ពិភព​លោក​ ព្រោះ​ពោរ​ពេញ​ដោយ​សម្រាម​ និង​កាក​សំណល់​ពី​រោង​ចក្រ​ ។

ក្រុម​ហ្គ្រីន​ភីស​ បាន​បង្ហាញ​ថា​ ទន្លេ​នោះ​បាន​ប្រែ​ក្លាយ​ជា​រណ្តៅ​សម្រាម​របស់​ក្រុម​ហ៊ុន​ PT Gistex ដែល​មាន​សម្ព័ន្ធ​ភាព​ផ្នែក​ពាណិជ្ជ​កម្ម​ជាមួយ​ក្រុម​ហ៊ុន​ ធំ​ៗ​​នៅ​លើ​ពិភព​លោក​ ដូច​ជា​ក្រុម​ហ៊ុន​ Gap និង​ Adidas ជា​ដើម​ ។ ទន្លេ​នោះ​សំបូរ​ទៅ​ដោយ​សម្រាម​ និង​កាក​សំណល់​ រួម​ទាំង​សារ​ធាតុ​គី​មី​មាន​ជាតិ​ពុល​ពី​រោង​ចក្រ​វាយ​ន​ភណ្ឌ​ ផ្សេង​ៗ​បង្ក​ឱ្យ​ត្រី​ងាប់​ជា​ច្រើន​ម៉ឺន​ក្បាល​ ឬ​ប្រហែល​៦០%​នៃ​ទន្លេ​សំបូរ​ដោយ​ជាតិ​ពុល​ ខណៈ​ពេល​ប្រជា​ពល​រដ្ឋ​ជាង​៣៥​លាន​នាក់​ត្រូវ​ពឹង​ផ្អែក​លើ​ការ​ប្រើ​ប្រាស់​ទឹក​ទន្លេ​នោះ​ ។

ទឹក​ទន្លេ​បាន​ប្តូរ​ពណ៌​ស្រប​តាម​សារ​ធាតុ​គីមី​ដែល​រោង​ចក្រ​បង្ហូរ​ចូល​ និង​ធ្វើ​ឱ្យ​ពល​រដ្ឋ​ប្រឈម​មុខ​នឹង​ជំងឺ​មហា​រីក​ខ្ពស់​ រួម​ទាំង​កើត​ជំងឺ​សើ​ស្បែក​ ផ្លូវ​ចិត្ត​ និង​បង្ក​ឱ្យ​អាក់​ខាន​ដល់​ការ​រីក​​ធំ​ធាត់​របស់​​កុមារ​ ។ ពល​រដ្ឋ​ម្នាក់​បញ្ជាក់​ថា​ គេ​មិន​អាច​នេ​សាទ​ត្រី​បាន​ទៀត​ឡើយ​ និង​ថែម​ទាំង​បាន​ដឹង​ថា ទន្លេ​ដែល​មាន​ស្ថាន​ភាព​បែប​នោះ​ ព្រោះ​តែ​ការ​ចោល​សម្រាម​ដែល​មាន​ច្បាប់​គ្រប់​គ្រង​ ប៉ុន្តែ​គ្មាន​នរ​ណា​ម្នាក់​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ថែ​រក្សា​ទន្លេ ។
បច្ចុ​ប្បន្ន​គេ​ហៅ​ទន្លេ​មួយ​ខ្សែ​នោះ​ថា​ ជា​ជង្រុក​សម្រាប់​ផ្ទុក​កាក​សំណល់​របស់​ឧស្សាហ​កម្ម​ផលិត​ទំនិញ​ដែល​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ ៕