ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​បង្កើត​គណៈ​កម្មាធិការ​មួយ​ទទួល​បន្ទុក​កិច្ច​ការ​អភិវឌ្ឍ​នៅ​គ្រី​មេ​

9 ឆ្នាំ មុន

ផ្នែក​សារ​ព័ត៌​មាន​របស់​វិមាន​ក្រឹម​ឡាំង​ថ្លែង​​កាល​ពី​ថ្ងៃ​ទី​២១ មេសា​ថា​ រដ្ឋាភិបាល​រុស្ស៊ី​បាន​បង្កើត​គណៈ​កម្មាធិការ​​មួយ​ទទួល​បន្ទុក​គ្រប់​គ្រង​កិច្ច​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋ​កិច្ច​នៅ​សាធារណ​រដ្ឋ​គ្រី​មេ និង​នៅ​ទីក្រុង​សេបា​ស្តូប៉ូល ។​ គណៈ​កម្មាធិការ​នោះ​រួម​មាន​ សមា​ជិក​៤៥​រូប​ដឹក​នាំ​ដោយ​​ឧបនាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី ​លោក​ឌីមឺឌ្រី កូ​ហ្សាក់​ ​មាន​ភារកិច្ច​លើក​កម្ពស់​កម្រិត​ជីវ​ភាព​របស់​ប្រជាជន​គ្រី​មេ​ ឱ្យ​ដល់​

ផ្នែក​សារ​ព័ត៌​មាន​របស់​វិមាន​ក្រឹម​ឡាំង​ថ្លែង​​កាល​ពី​ថ្ងៃ​ទី​២១ មេសា​ថា​ រដ្ឋាភិបាល​រុស្ស៊ី​បាន​បង្កើត​គណៈ​កម្មាធិការ​​មួយ​ទទួល​បន្ទុក​គ្រប់​គ្រង​កិច្ច​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋ​កិច្ច​នៅ​សាធារណ​រដ្ឋ​គ្រី​មេ និង​នៅ​ទីក្រុង​សេបា​ស្តូប៉ូល ។​ គណៈ​កម្មាធិការ​នោះ​រួម​មាន​ សមា​ជិក​៤៥​រូប​ដឹក​នាំ​ដោយ​​ឧបនាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី ​លោក​ឌីមឺឌ្រី កូ​ហ្សាក់​ ​មាន​ភារកិច្ច​លើក​កម្ពស់​កម្រិត​ជីវ​ភាព​របស់​ប្រជាជន​គ្រី​មេ​ ឱ្យ​ដល់​កម្រិត​​មធ្យម​នៅ​រុស្ស៊ី ។​ ក្នុង​ចំណោម​វិធាន​ការ​ដែល​គ្រោង​​ចាត់​រដ្ឋាភិបាល​រុស្ស៊ី​នឹង​បើក​សាខា​ធនាគារ​រុស្ស៊ី​ជាង​២០០​ នៅ​ឧបទ្វីប​នេះ​នឹង​កាត់​បន្ថយ​យ៉ាង​ខ្លាំង​នូវ​ការ​ខ្វះ​ខាត​ទឹក​ ហើយ​បើក​នៅ​គ្រី​មេ​នូវ​សាខា​បណ្ឌិត​សភា​វិទ្យា​សាស្ត្រ​រុស្ស៊ី​មួយ ។​

ម្យ៉ាង​វិញ​ទៀត​ ប្រធានា​ធិបតី​រុស្ស៊ី​ លោក​វ៉្លាឌី​មៀរ ពូទីន​ ក៏​ស្នើ​ដែរ​កាលពី​ថ្ងៃទី​២១ មេសា​ ធ្វើ​ឱ្យ​គ្រី​មេ​ក្លាយ​ជា​តំបន់​ពិសេសទី​៥ របស់​ប្រទេស បន្ទាប់​ពី​តំបន់​អាល់​តៃ​ តំបន់​ក្រា​ស្នូដា​ តំបន់​ម៉ារីទីម និង​តំបន់​កាលឺ​នីន​ហ្គ្រាដ ។​ កាលពី​ដើម​ខែ​មេសា​នេះ​ រដ្ឋាភិ​បាល​រុស្ស៊ី​ធ្លាប់​បាន​ប្រកាស​ពី​ផែន​ការ​ដើម្បី​បង្កើត​តំបន់​សេដ្ឋ​កិច្ច​ពិសេស​មួយ​នៅគ្រី​មេ​ ជាមួយ​ការ​ទទួល​បាន​អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន​ ៕​