ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វាន់​តា​បង្កើត​កម្មវិធី​សប្បាយៗ​និងរំជើប​រំជួល​នៅ​កោះពេជ្រ​កន្លង​មក​នេះ​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ហ្វាន់​តា​បាន​បង្កើត​នូវ​យុទ្ធនា​ការ​ថ្មី​មួយ​ទៀត​ ដែល​ផ្ដល់​នូវ​ភាព​សប្បាយ​រីករាយ​កាន់​តែ​អស្ចារ្យ​សម្រាប់​យុវវ័យ​ដែល​តែង​តែ​និយម​គាំទ្រ​ផលិត​ផល​របស់​ខ្លួន​ ។​ កម្មវិធី​សប្បាយៗ​នេះនឹង​ធ្វើ​ឡើង​នៅ​រៀង​រាល់​ចុង​សប្ដាហ៍​រយៈ​ពេល​៣​សប្ដាហ៍​ជាប់​ៗ​​គ្នា​ ចាប់​ពី​ម៉ោង​២​រសៀល​ដល់​ម៉ោង​៨​យប់​នៅកោះពេជ្រ​ ហើយ​ចាប់​ផ្ដើម​ពី​ថ្ងៃ​សៅរ៍​ទី​២៩​ មីនា​ និង​បាន​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃ​ទី​១៣​ មេសា​

រាជធានីភ្នំពេញ​ ៖ ហ្វាន់​តា​បាន​បង្កើត​នូវ​យុទ្ធនា​ការ​ថ្មី​មួយ​ទៀត​ ដែល​ផ្ដល់​នូវ​ភាព​សប្បាយ​រីករាយ​កាន់​តែ​អស្ចារ្យ​សម្រាប់​យុវវ័យ​ដែល​តែង​តែ​និយម​គាំទ្រ​ផលិត​ផល​របស់​ខ្លួន​ ។​ កម្មវិធី​សប្បាយៗ​នេះនឹង​ធ្វើ​ឡើង​នៅ​រៀង​រាល់​ចុង​សប្ដាហ៍​រយៈ​ពេល​៣​សប្ដាហ៍​ជាប់​ៗ​​គ្នា​ ចាប់​ពី​ម៉ោង​២​រសៀល​ដល់​ម៉ោង​៨​យប់​នៅកោះពេជ្រ​ ហើយ​ចាប់​ផ្ដើម​ពី​ថ្ងៃ​សៅរ៍​ទី​២៩​ មីនា​ និង​បាន​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃ​ទី​១៣​ មេសា​ ២០១៤​កន្លង​មក​នេះ​ ។​

យុទ្ធនាការ​«​មានហ្វាន់​តា​ច្រើន​ បង្កើន​ភាព​រីករាយ​»​ របស់ហ្វាន់​តា​ គឺ​ជា​យុទ្ធនាការ​មួយ​ថ្មី​ ដែល​បាន​រៀប​ចំ​ឡើង​យ៉ាង​ធំ​ និងនៅ​ទី​តាំង​ដ៏ធំ​ទូលាយ​ ដែល​សកម្មភាព​ទាំង​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ Bounce ដោយ​នាំ​មក​នូវ​កម្មវិធី​កម្សាន្ដ​ជា​ច្រើន​ទៀត​​ដូច​ជា​ហ្គេម​ស៊ូម៉ូ​ ប្រណាំង​ជិះ​បាល់​ លោត​ចាប់​រង្វាន់​ហ្វាន់​តា​ និងល្បែង​កម្សាន្ដ​ជា​ច្រើន​ទៀត​ ​ហើយ​យុវវ័យមិន​ត្រឹម​តែ​ទទួល​បាន​នូវ​ភាព​សប្បាយ​រីករាយ​ដ៏រំជើប​រំជួល​ទេ គឺ​ថែម​ទាំង​ទទួល​បាន​រង្វាន់​លួង​ចិត្ដ​ជា​ច្រើន​ថែម​ទៀត​ផង​ ។

ការ​បង្កើត​កម្មវិធី​នេះ​ ដែល​សកម្មភាព​ភាគ​ច្រើន​ដូច​គ្នា​ទៅ​នឹង​យុទ្ធនាការ​ Bounce ដែល​បាន​ចាក់​ផ្សាយ​នៅ​តាម​ទូរទស្សន៍​នានា​នៅ​ទូទាំង​ប្រទេស​ ។​ សកម្មភាព​កម្សាន្ដ​ទាំង​នេះ​ផ្ដល់​ជូន​នូវ​អត្ដសញ្ញាណ​របស់​ហ្វាន់​តា​ ដែល​តំណាង​នូវ​ភាព​រីក​រាយ​ជា​និច្ច​ ។​ ជា​មួយ​នឹង​ការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំ​ទូលាយ​តាម​រយៈ​បណ្ដាញ​ទូរទស្សន៍​ ផ្ទាំង​ប៉ាណូ​ និង​ខិត្ដ​ប័ណ្ណ​ផ្សេងៗ​នោះ​យុទ្ធនាការ​ «​មាន​ហ្វាន់​តា​ច្រើន​ បង្កើន​ភាព​រីក​រាយ​»​ បាន​នាំ​មក​នូវ​ការ​គាំទ្រ​ និងពេញ​និយម​ពី​សំណាក់​យុវវ័យ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ ដែល​ជា​ជោគជ័យ​ថ្មី​មួយ​ទៀត​សម្រាប់​ផលិត​ផល​ហ្វាន់​តា​ ដែល​ជា​ផលិត​ផល​របស់​ក្រុម​ហ៊ុន​ភេសជ្ជៈ​កម្ពុជា​ កូកា-កូឡា​ ៕​