ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទី​ផ្សារ​រថយន្ត​​លើ​ពិភព​លោក​​ក្នុង​ខែ​​កុម្ភៈ​ឆ្នាំ​​2014​កើន​ឡើង​​5%​​ក្នុង​នោះ​ កូរ៉េ​​ខាង​ត្បូង​​ជាប់​លំដាប់​​ថ្នាក់​ Top 10 ជា​លើក​​ដំបូង​​ក្នុង​ប្រវត្តិ​សាស្ត្រ​​

9 ឆ្នាំ មុន

ទី​ផ្សារ​រថយន្ត​​នៅ​លើ​ពិភព​លោក​​ឆ្នាំ​២០១៤​ បាន​ចាប់​ផ្តើម​យ៉ាង​ល្អ​បំផុត​​ពិសេស​​នៅ​ក្នុង​ខែ​​កុម្ភៈ ​ដែល​រក្សា​​បាន​នូវ​ការ​​បោះ​ជំហាន​​ឆ្ពោះ​ទៅ​មុខ​ជាមួយ​នឹង​ការ​​លក់​រាយ​បាន​​៦,៤​លាន​គ្រឿង​ កើន​ឡើង​៥,៥​%​​ធៀប​​នឹង​ឆ្នាំ​​​មុន ជាមួយ​នឹង​​ការ​កើន​ឡើង​​នៃ​ការ​​​​លក់​៤%​ ស្មើ​នឹង​​១៣,៣​លាន​ គ្រឿង ។ ទិន្នន័យ​ជា​បឋម​នៅ​ខែ​មីនា ឆ្នាំ​២០១៤​ សម្រេច​បាន​​នូវ​អត្រា​​លក់​៨,៤​លាន​គ្រឿង​​កើន​ឡើង​៤%​ ។

​ទី​ផ្សារ​រថយន្ត​​នៅ​លើ​ពិភព​លោក​​ឆ្នាំ​២០១៤​ បាន​ចាប់​ផ្តើម​យ៉ាង​ល្អ​បំផុត​​ពិសេស​​នៅ​ក្នុង​ខែ​​កុម្ភៈ ​ដែល​រក្សា​​បាន​នូវ​ការ​​បោះ​ជំហាន​​ឆ្ពោះ​ទៅ​មុខ​ជាមួយ​នឹង​ការ​​លក់​រាយ​បាន​​៦,៤​លាន​គ្រឿង​ កើន​ឡើង​៥,៥​%​​ធៀប​​នឹង​ឆ្នាំ​​​មុន ជាមួយ​នឹង​​ការ​កើន​ឡើង​​នៃ​ការ​​​​លក់​៤%​ ស្មើ​នឹង​​១៣,៣​លាន​  គ្រឿង ។ ទិន្នន័យ​ជា​បឋម​នៅ​ខែ​មីនា ឆ្នាំ​២០១៤​ សម្រេច​បាន​​នូវ​អត្រា​​លក់​៨,៤​លាន​គ្រឿង​​កើន​ឡើង​៤%​ ។

​តំបន់​​អាស៊ី​ ប្រទេស​ចិន​​បង្កើន​​ការ​លក់​បាន​១៣,៤%​​ ដែល​ធ្វើ​ឱ្យ​​​ប្រសើរ​ឡើង​​​វិញ​ពី​ខែ​មករា ត្រឹម​តែ​៧%​​ប៉ុណ្ណោះ និង​រ​ក្សា​​បាន​នូវ​​ការ​បង្កើន​​និន្ន​ា​ការ​នៃ​​អត្រា​លក់​ទ្វេ​ដង​​​ ដែល​​ជា​ការ​គ្រោង​​ទុក​សម្រាប់​ឆ្នាំ​នេះ​​ មិន​លើស​​ពី​២៥​លាន​គ្រឿង ។ ចំណែក​​ជប៉ុន​​វិញ​បាន​បង្កើន​​ទី​ផ្សារ​លក់​របស់​ខ្លួន​ ១៨%​​ដែល​បាន​​ជំរុញ​​ ដោយ​ការ​ព្យាករ​​ទុក​ជា​មុន​​នៃ​​តម្រូវ​ការ​ មុន​នឹង​​ការ​ដំឡើង​ថ្លៃ​ពន្ធ​ដារ​ ខែ​មេសា​នេះ ខណៈ​ប្រទេស​ឥណ្ឌា​​ឯណោះ​វិញ​ បាន​​ធ្លាក់​ចុះ​​​ដដែល​​ រី​ឯ​កូរ៉េ​ខាង​ត្បូង​​​បង្កើន​​ការ​លក់​​​យ៉ាង​ខ្លាំង​ក្លា​​កើន​ឡើង​ទ្វេ​ដង​ រហូត​ឈោង​​ចាប់​បាន​​​កៅ​អី​មួយ​ក្នុង​លំដាប់​កំពូល​​ទាំង​១០​​នៃ​ប្រទេស​លក់​រថយន្ត​ដាច់​ជាងគេ​​លើ​ពិភព​លោក។​

តំបន់​​អាមេរិក​ ទី​ផ្សារ​​សហ​រដ្ឋ​អាមេរិក​​មាន​កម្រិត​​ថេរ​ធៀប​​នឹង​ឆ្នាំ​​មុន ​បណ្តាល​​មក​ពី​ការ​អូស​​បន្លាយ​​ពេល​នៃ​​បញ្ហា​​​អាកាស​ធាតុ​មិន​អំណោយ​ផល ។ ​ជាមួយ​គ្នា​​នោះ​​​​ដែរ ប្រទេស​​កាណា​ដា​ និង​មិុក​សុិក​ក៏​មាន​អត្រា​​លក់​ថេរ​​ប្រហាក់​ប្រហែល​​​នឹង​សហ​រដ្ឋ​អាមេរិក​​​ដែរ ។ រីឯ​ប្រេស៊ីល​ មិន​មាន​ក្តី​រំពឹង​ថា​មាន​ការ​កើន​ឡើង​​ខ្លាំង​ក្លា​​នោះ​ឡើយ ​​ខណៈ​ចក្ខុ​វិស័យ​​នៃ​ទី​ផ្សារ​​របស់​គេ​​នៅ​តែ​​អវិជ្ជ​មាន​​សម្រាប់​ឆ្នាំ​​នេះ ។​ នៅ​គ្រា​នោះ​ដែរ​ ប្រទេស​អាហ្សង់​ទីន​​​ បរិយា​កាស​សេដ្ឋ​កិច្ច​កំពុង​តែ​មាន​លក្ខណៈ​មិន​អំណោយ​ទាន​ ទី​ផ្សារ​​បាន​កាត់​ផ្តាច់​នូវ​​និន្នាការ​​​នៃ​ហានិភ័យ​នៅ​ក្នុង​កំណើន​​ដែល​អាច​ភ្លាត់​ស្នៀត​​ធ្លាក់​ចុះ​​មួយ​រំពេច​នៅ​ក្នុង​ពេល​អនា​គត​ដ៏​ខ្លី ។ ចំណែក​ឯ​ប្រទេស​ស៊ីលី​ ជាប់​​លំដាប់​ថ្នាក់​ទី​៣ នៅ​លើ​​ទី​ផ្សារ​អាមេរិក​​ខាង​ត្បូង​ និង​ទី​៣០​​​នៅ​លើ​ពិភព​លោក ។

តំបន់​​អឺរ៉ុប ចក្រភព​​អង់​គ្លេស​ធ្លាក់​​មក​​លេខ​១៤​ នៅ​ក្នុង​ទី​ផ្សារ​​លក់​រថ​យន្ត​ក្នុង​ខែ​កុម្ភៈ ​ដែល​ល្បឿន​លក់​​មាន​កម្រិត​​យឺត​បន្តិច​​ប៉ុន្តែ​គ្រប់​​ទី​ផ្សារ​​នៅ​តំបន់​អឺរ៉ុប​កំពុង​កើន​ឡើង​​លើក​លែង​តែ​ប្រទេស​​រុស្ស៊ី​ និង​តួកគី​ប៉ុណ្ណោះ​ ដែល​ធ្លាក់​ចុះ​​២៧%​រហូត​ធ្លាក់​ចេញ​ពី​បញ្ជី​លំដាប់​កំពូល​​ទាំង​២៥ ។ ដោយ​ឡែក​​ប្រទេស​ប៉ូឡូញ​​កើន​ឡើង​ជាង​​​៣៣​%​​​ឡើង​មក​ចំណាត់​ថ្នាក់​ទី​២៦ ក្នុង​បញ្ជី​​​ប្រទេស​​ដែល​​លក់​​រថយន្ត​​ដាច់​ជាង​​គេ​​បំផុត​​​លើ​ពិភព​លោក​​​ប្រចាំ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៤​ ។

ខាង​ក្រោម​នេះ​​ គឺ​ជា​បញ្ជី​​ប្រទេស​ដែល​លក់​រថយន្ត​ដាច់​​ជាង​គេ​បំផុត​លំដាប់​​កំពូល​ទាំង​​១០​លើ​ពិភព​លោក​​ ប្រចាំ​ខែ​​កុម្ភៈ ឆ្នាំ​២០១៤ ៖
១-ចិន​ លក់​បាន​១.៥៩៦.៤០០​គ្រឿង​
២-​​សហ​រដ្ឋ​អាមេរិក​ លក់​បាន​​​​១.១៩២.៤​៦៧​គ្រឿង​
៣-​ជប៉ុន​ លក់​បាន​​៥៦៤.​១៨៣​គ្រឿង​​
៤-​ឥណ្ឌា​ លក់​បាន​​​២៥៧​.៥៥១​គ្រឿង
៥-ប្រេស៊ីល​​ លក់​បាន​​​២៤៥​.៩៤១​គ្រឿង​
៦-​អាល្លឺម៉ង់​​ លក់បាន​​ ២២៣.៨៣០​គ្រឿង​
៧-​​រុស្ស៊ី​​ លក់​បាន ២០៦.៤៧៦​គ្រឿង​
៨-​បារាំង​​ លក់​បាន​១៧១.៥១២​គ្រឿង​
៩-​អុីតាលី​ លក់​បាន​១២៧​.​៤៤១​គ្រឿង​
១០-​កូរ៉េ​ខាង​ត្បូង​ លក់​បាន​​១២០.៨៥៦​គ្រឿង ៕