ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សា​រ៉ា​ប៉ូ​វ៉ា​ សម្លឹង​រក​ជ័យ​ជម្នះ​ពាន​ជើង​ឯក​ French Open

9 ឆ្នាំ មុន

នាង​ម៉ា​រី​យ៉ា សារ៉ា​ប៉ូ​វ៉ា​ កំពុង​ឈាន​​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​បន្ថែម​​ទៀត​ក្នុង​អា​ជីព​ជា​មួយ​នឹង​ពាន​ជើង​ឯក​ក្រប​ខ័ណ្ឌធំមួយ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​​​ ខណៈ​នាង​បាន​កំពុង​ត្រៀម​ខ្លួន​ចាប់​ផ្តើម​កំ​​ដៅ​សាច់​ដុំ​ក្នុង​កម្ម​វិធី​ប្រ​កួត​លើ​ទី​លាន​ដី​ក្រហម WTA Porsche Tennis Grand Prix​ សប្តាហ៍​នេះ​នៅ​ប្រ​ទេស​អា​ល្លឺ​ម៉ង់​ ។​

នាង​ម៉ា​រី​យ៉ា សារ៉ា​ប៉ូ​វ៉ា​ កំពុង​ឈាន​​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​បន្ថែម​​ទៀត​ក្នុង​អា​ជីព​ជា​មួយ​នឹង​ពាន​ជើង​ឯក​ក្រប​ខ័ណ្ឌធំមួយ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​​​ ខណៈ​នាង​បាន​កំពុង​ត្រៀម​ខ្លួន​ចាប់​ផ្តើម​កំ​​ដៅ​សាច់​ដុំ​ក្នុង​កម្ម​វិធី​ប្រ​កួត​លើ​ទី​លាន​ដី​ក្រហម WTA Porsche Tennis Grand Prix​ សប្តាហ៍​នេះ​នៅ​ប្រ​ទេស​អា​ល្លឺ​ម៉ង់​ ។​

កាល​ពី​ឆ្នាំ​ទៅ​មិញ កីឡាការិនី​វ័យ​២៧​ឆ្នាំ​របស់​រុស្ស៊ី​រូបនេះ​បានបំ​បាក់​កីឡាការិនី​ចិន លី​ ណា​​​​ក្នុង​លទ្ធផល​២សិត​ទល់​នឹង​សូន្យ​៦-៤ និង​៦-៣​ក្លាយ​ជា​អ្នក​លើក​ពាន​ជើង​ឯកនៅ​ក្រុង​Stuttgart​​ នេះ២ឆ្នាំ​ជាប់​ៗគ្នា​ ។​ ក្រៅពី​ការ​ប្រ​កួត​នៅ​អា​ល្លឺ​ម៉ង់​ នាង​ក៏​មាន​​គម្រោង​​ប្រ​កួត​កម្ម​វិធី​កំដៅ​សាច់​ដុំ​នៅ​ទី​ក្រុង​រ៉ូម​ ប្រ​ទេស​អុី​តា​លី​ និង​ទី​ក្រុង​ម៉ា​ឌ្រីដ​ប្រ​ទេស​អេស្ប៉ាញ​​​ ដើម្បី​ត្រៀម​ដណ្តើម​យក​ពាន​​ជើង​ឯក​​ French Open​ នៅ​​ចុង​ខែ​ឧស​ភាផង​ដែរ ​។ French Open ជា​ក្រប​ខ័ណ្ឌធំ​តែ​មួយ​គត់​ដែល​ សា​រ៉ា​ប៉ូ​វ៉ា​ ទើប​យក​ឈ្នះ​បាន​១លើក​កាល​ពី​ឆ្នាំ​២០១២ ប៉ុន្តែ​ការ​ប្រ​កួត​កាល​ឆ្នាំ​២០១៣​ នាង​ធ្វើ​មិន​បាន​ល្អ​ទេ​ បន្ទាប់​ពី​បរា​ជ័យ​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្រោម​ថ្វី​ដៃ​កីឡា​ការិ​នី​អា​មេរិក​ស៊េរី​ណា វី​លៀម​ ក្នុង​លទ្ធ​ផល៦-៤ ​​និង​៦-៤ ។​

បន្ទាប់​ពី​បាន​ធ្លាក់​ចេញ​​ក្នុង​ជុំ​ទី​៤​​ ក្រប​ខ័ណ្ឌ​ធំ Australian Open កាល​ពី​ខែ​មក​រា​កន្លង​មក​ សា​រ៉ា​ប៉ូ​វ៉ា​ បាន​និយាយ​ថា គោល​បំណង​របស់​ខ្លួន​ គឺ​ធ្វើ​យ៉ាង​ណា​ បង្កើន​កម្លាំង​ឡើង​វិញ​ក្រោយ​​ពី​បាន​ធ្លាក់​ចុះ​បន្ទាប់​ពី​វះ​កាត់​​របួស​ស្មា​ក្នុង​ឆ្នាំ​២០០៩​ ។ ទោះ​ជា​​យ៉ាង​ណា​ ​​​ការ​តាំង​ចិត្តនោះ​មិន​ដូច​បំណង​​​របស់​នាង​ទាំង​ស្រុង​នោះ​ឡើយ​ ដ្បិត​​កាល​ពី​​​​ខែ​មី​នា នាង​បាន​បរាជ័យ​ធ្លាក់​ចេញ​ពី​ជុំ​ទី​៣​​កម្ម​វិធី Indian Wells បន្ទាប់​ពី​ចាញ់​កីឡាការិនី​វ័យ​២២ឆ្នាំ​របស់​អុីតា​លី​ Camila Giorgi ក្នុង​លទ្ធផល​៦-៣, ៤-៦ និង​៧-៥ ។​ មក​ទល់​នឹង​ពេលនេះ​ ចំ​ណាត់​ថ្នាក់​ពិភព​លោក​របស់​នាង​បាន​ធ្លាក់​ពី​លេខ២ មក​លេខ៧ ។

កីឡាការិនី​​​រូបនេះ​បាន​បន្ត​ថា​ ៖«គោល​ដៅ​របស់​ខ្ញុំ​ គឺ​ស្តារ​ឡើង​វិញ​នូវ​កម្លាំង​កាយ​ ។ ពេល​នេះ​ខ្ញុំ​អាច​ឈរ​ប្រ​កួត​បាន​យូរ​ ។ ខ្ញុំ​បាន​ប្រ​សើរ​ជាង​មុន​ច្រើន​​ ​តែ​យ៉ាង​ណា ខ្ញុំ​នៅ​តែ​ត្រូវ​រៀន​សូត្រ​ពី​ការ​ប្រ​កួត​លើ​ទី​លាន​ដី​ក្រហម​ ខណៈ​បច្ចេក​ទេស​ប្រ​កួត​មាន​ការ​ខុស​គ្នា​ខ្លះ​ៗ ។ បើ​វិលទៅ​គិត​ពី​អតីត​កាល​ ជ័យ​ជម្នះ​គឺ​ពិត​ជា​សំ​ខាន់​ខ្លាំង​ណាស់​សម្រាប់​ខ្ញុំ» ។ ​

ការ​ប្រ​កួត​ក្នុង​កម្ម​វិធី WTA Porsche Tennis Grand Prix នៅ​ក្រុង Stuttgart ប្រទេស​អា​ល្លឺ​ម៉ង់​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា​នេះ​ ។ កម្ម​វិធី​ត្រូវ​បាន​ចូល​រួម​ដោយ​ម្ចាស់​ជើង​ឯកក្រប​ខ័ណ្ឌធំ​គ្រប់​រូប​គឺ​មានន័យ​ថា​ ប្រ​ជុំ​ទៅ​ដោយ​កីឡាការិនី​ល្បី​ៗ​ ។
នាង​បាន​បន្ត​ថា ៖ «កាល​ពី​២ឆ្នាំ​កន្លង​ទៅ ខ្ញុំ​បាន​មក​ប្រ​កួត​នៅ​ទី​នេះ​ ហើយ​ដណ្តើម​បាន​ជ័យ​ជម្នះ​ទាំង​២លើក​​ ។ ដូច្នេះ ខ្ញុំ​មាន​អនុស្សាវរីយ៍​ល្អ​ណាស់​នៅទី​នេះ ។ បទ​ពិសោធន៍​ល្អ​បែបនេះ ខ្ញុំ​មិន​ចង់​ឱ្យ​ខក​ខាន​នោះ​ទេ» ។

គួរ​កត់​សម្គាល់​ថា ចាប់​តាំង​ពី​ការ​លើក​ពាន​ជើង​ឯក WTA Porsche Tennis Grand Prix​ឆ្នាំ​ទៅ​មិញ​មក​ទល់​នឹង​ពេល​នេះ សារ៉ា​ប៉ូ​វ៉ា​ មិន​ទាន់​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​កម្ម​វិធី​ណា​មួយ​នៅ​ឡើយ​ទេ ៕