ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាវសម្លឹង​​ឃើញ​ការ​​ពង្រីក​ទីផ្សារ​​ផលិតផល​​កាហ្វេ​នៅ​ប្រទេស​ថៃ​

9 ឆ្នាំ មុន

​​ថ្មី​ៗនេះ​​ក្រុម​ហ៊ុន​ផលិត​​កាហ្វេ​​​ធំជាង​​គេ​បំផុត​​​របស់​ឡាវ​​យីហោ​​​Dao Heuang Group ​បាន​ត្រៀម​ខ្លួន​​​​ច​ូល​ប្រឡូក​​​នៅ​ក្នុង​ទី​ផ្សា​រ​ប្រទេស​ថៃ​​​​​​នៅ​ឆ្នាំ​​ក្រោយតាម​រយៈ​កុងត្រា​​នៃការបង្កើន​ផ្ទៃ​ដី​ដាំ​កាហ្វេ​ទំហំ​​​​១.០០០​រ៉ាយ ស្មើ​នឹង​​​១៦០​ហិក​តា​​នៅ​ភាគខាង​ជើង​ប្រទេស។
​អ្នក​ស្រី​Boonheuag Litdang ​អនុ​​​ប្រធាន​ក្រុម​ហ​៊ុន​Heuang Group ​បាន​ថ្លែង​​ថា ​«​នេះ​​គឺ​ជា​គម្រោង​​នៃការ​ជំរុញ​សមត្ថ​ភាព​ផលិត

​​ថ្មី​ៗនេះ​​ក្រុម​ហ៊ុន​ផលិត​​កាហ្វេ​​​ធំជាង​​គេ​បំផុត​​​របស់​ឡាវ​​យីហោ​​​Dao Heuang Group ​បាន​ត្រៀម​ខ្លួន​​​​ច​ូល​ប្រឡូក​​​នៅ​ក្នុង​ទី​ផ្សា​រ​ប្រទេស​ថៃ​​​​​​នៅ​ឆ្នាំ​​ក្រោយតាម​រយៈ​កុងត្រា​​នៃការបង្កើន​ផ្ទៃ​ដី​ដាំ​កាហ្វេ​ទំហំ​​​​១.០០០​រ៉ាយ ស្មើ​នឹង​​​១៦០​ហិក​តា​​នៅ​ភាគខាង​ជើង​ប្រទេស។
​អ្នក​ស្រី​Boonheuag Litdang ​អនុ​​​ប្រធាន​ក្រុម​ហ​៊ុន​Heuang  Group ​បាន​ថ្លែង​​ថា ​«​នេះ​​គឺ​ជា​គម្រោង​​នៃការ​ជំរុញ​សមត្ថ​ភាព​ផលិត​​កម្ម​របស់​ក្រុម​ហ៊ុន​​ដើម្បីបង្កើត​​តម្រូវ​ការ​នៅ​ក្នុង​សមា​គម​សេដ្ឋកិច្ច​អាស៊ាន​​នា​ឆ្នាំ​​​​​២០១៥ ​​​​ខាងមុខ​នេះ​» ​។ មួយ​វិញ​ទៀត​យើង​នឹង​បង្កើន​ទីផ្សារ​​កាហ្វេ​​នេះ​នៅ​ក្នុង​ប្រទេសថៃ​​ដើម្បី​នឹង​បម្រើ​​​ការ​​​​ដល់​ការ​បង្កើន​តម្រូវការ​នៅ​ក្នុង​ប្រទេស​សមាជិក​អាស៊ាន​ដទៃទៀត ។​​​​

លោកស្រីបានថ្លែង​​​ថា «ក្រុម​ហ៊ុន​​ក៏បាន​និង​កំពុង​រៀប​ចំ​រោ​ង​ចក្រ​នៅ​ក្នុង​ស្រុក​Warin Chamrap ​ក្នុង​ខេត្ត​អ៊ូប៊ុន ឆ្នាំ​​​​២០១៤នេះ ។ ​គម្រោង​​នេះគឺ​​បន្ទាប់​​ពីក្រុម​ហ​៊ុន​ទទួល​បាន​​នូវ​​របាយការណ៍​នៃ​ការ​លក់​​ផលិតផល​​កាហ្វេ​​កាល​ពី​ឆ្នាំ​​​២០១៣​​​បាន​ចំនួន​២០​លាន​ដ​ុល្លារ​​​អាមេរិក​​​​៦០០​លាន​បាត​​នៅ​ក្នុងប្រទេស​ថៃ​ ។ ​លើស​ពីនេះ​​​ក្រុម​ហ​៊ុន​​ក៏​កំពុង​​រៀប​ចំ​ផែន​ការ​​​បើក​ហាង​​កាហ្វេ​រួច​​ពន្ធ​ជា​លើក​​ដំបូង​នៅ​ក្នុង​ប្រទេស​វៀត​ណាម​​ ផង​ដែរ​នៅ​ឆ្នាំ​​​​​២០១៥​​ខាង​មុខ​នេះ​ ដែល​​មាន​ទំហំ​ទឹក​ប្រាក់​​​​​១០លាន​បាត ។​គួរ​បញ្ជាក​់​ថា ក្រុម​ហ៊ុន​​កាហ្វេ​របស់​ឡាវ​មួយ​នេះ​បាននាំចេញ​ទៅ​ប្រទេស​ជប៉ុន​,សហ​រដ្ឋ​អាមេរិក​,​​អឺរ៉ុប​,ចិន​,វៀតណា​ម,មីយ៉ាន់​ម៉ា និង​កម្ពុជា​ផង​ដែរ ​៕​