ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ប្លែក​ៗ​មួយចំនួន​គួរ​ឱ្យ​ចាប់​​អារម្មណ៍​

9 ឆ្នាំ មុន

​១-កូន​ឆ្មា​​ព្រៃ​កំព្រា​
ពេទ្យសត្វ​ បាន​បំបៅ​​ទឹកដោះ​​គោ​​ដល់​កូន​​ឆ្មា​​«ខុត​ ខុត​» ឬ​ឆ្មា​កំព្រា​ នៅ​មជ្ឈ​មណ្ឌល​​សង្គ្រោះ​​សត្វព្រៃ​​ ក្នុង​ទី​ក្រុង​​ខុន​សេប​សិន​ ឆ្ងាយ​​ពី​​ក្រុង​សាន​ត្យា​​ហ្គោ ភាគ​​ខាង​ត្បូង​​ប្រហែល​​៥០០​គីទ្បូ​ម៉ែត្រ​ ។ ឆ្មា​​ «ខុត​ ខុត» ​ជា​ឆ្មា​​តូច​​បំផុត​នៅ​ទ្វីប​​អាមេរិក​ ស្ថិត​ក្នុង​ក្រុម​សត្វ​ព្រៃ​​ជិត​ផុត​ពូជ​ រស់​នៅ​ជា​​លក្ខណៈ​ធម្មជាតិ​​នៅ​ភាគ​កណ្តាល​​ ប្រទេស​ស៊ី​លី បច្ចុប្បន្ន​​មា​ន​​ចំនួន​​ប្រហែល​​១០.០០​ក្បាល​ ។

​១-កូន​ឆ្មា​​ព្រៃ​កំព្រា​
ពេទ្យសត្វ​ បាន​បំបៅ​​ទឹកដោះ​​គោ​​ដល់​កូន​​ឆ្មា​​«ខុត​ ខុត​» ឬ​ឆ្មា​កំព្រា​ នៅ​មជ្ឈ​មណ្ឌល​​សង្គ្រោះ​​សត្វព្រៃ​​ ក្នុង​ទី​ក្រុង​​ខុន​សេប​សិន​ ឆ្ងាយ​​ពី​​ក្រុង​សាន​ត្យា​​ហ្គោ ភាគ​​ខាង​ត្បូង​​ប្រហែល​​៥០០​គីទ្បូ​ម៉ែត្រ​ ។ ឆ្មា​​ «ខុត​ ខុត» ​ជា​ឆ្មា​​តូច​​បំផុត​នៅ​ទ្វីប​​អាមេរិក​ ស្ថិត​ក្នុង​ក្រុម​សត្វ​ព្រៃ​​ជិត​ផុត​ពូជ​ រស់​នៅ​ជា​​លក្ខណៈ​ធម្មជាតិ​​នៅ​ភាគ​កណ្តាល​​ ប្រទេស​ស៊ី​លី បច្ចុប្បន្ន​​មា​ន​​ចំនួន​​ប្រហែល​​១០.០០​ក្បាល​ ។

២-​ដេញ​ថ្លៃ​​រូប​គំនូ​រ​ «មីរ៉ូ»
បុគ្គលិក​​របស់​ក្រុម​ហ៊ុន​​ដេញ​ថ្លៃ​គ្រី​ស្ទី​ នៅ​​ក្រុង​ទ្បុង​ ប្រទេស​​អង់​គ្លេស​ បាន​រៀប​ចំ​​រូប​គំនូរ​​«វូម៉េន​ អ៊ែន​ ប៊ើ​ត» ​ជា​សមិទ្ធ​ផល​​របស់​លោក​ ចូអាន​ ​មីរ៉ូ វិចិត្រករ​ ជន​ជាតិ​​អេស្ប៉ាញ​ មាន​តម្លៃ​​ពី​៦ទៅ​១០​លាន​ដុល្លារ​ ។ រដ្ឋាភិបាល​​ព័រទុយ​ហ្គាល់​ បាន​យក​រូប​គំនូរ​​របស់​លោក​ មី​រ៉ូ ​ជាង​ ៨៥​រូប​ ​ដាក់​ដេញ​ថ្លៃ​ សម្រាប់​​យក​ចំណូល​​ទៅ​​សង្គ្រោះ​ធនា​គារ​​ «បាង​ហ្គោ​ ព័រ​ទុយ​ហ្គាល់​ ដឺ​ណេ​ហ្គោ​ស្វ៊័រ» ​ដែល​ខាត​​ដើម​ទុន​ និង​ត្រូវ​ស្ថិត​ក្រោម​​ការ​គ្រប់​គ្រង​​របស់​រដ្ឋាភិបាល​ កាល​ពី​ឆ្នាំ​​២០០៨ ។ ​

៣-​កញ្ចក់​ប្រកាស​អាសន្ន​
កញ្ចក់អច្ឆរិយ​​​បង្ហា​ញ​ទិន្ន​ន័យ​​ប្រកាស​អាសន្ន​​របស់​ក្រុម​ហ៊ុន​ Ford ស៊េរី​ Taurus ស្ថិត​​ក្នុង​ពេល​​សាក​ល្បង​​ប្រើ​ប្រាស់​​ ក្នុង​ទី​ក្រុង​​អុក​សុន​ហ៊ីល​ រដ្ឋ​​មែរី​លែន​​ ​។ អាជ្ញាធរ​​អាមេរិក​ កំពុង​​ពិចារណា​​លើ​ច្បាប់​​ឱ្យ​ប្រើកញ្ចក់​ចំហៀង​​អច្ឆរិយ​​​​របស់​រថយន​្ត​​ស៊េរីថ្មី​គ្រប់​គ្រឿង​ ដើ​ម្បី​ការ​ពារ​​ឧប្បត្តិ​ហេតុ​​លើ​ដង​ផ្លូវ ។

៤-​កណ្តឹង​​បណ្តេញ​​បិសាច​
បុរស​នៅ​ក្នុង​ភូមិ​«អាល់​ម៉ូ​ណា​ស៊ី​ដ ដេល​​ម៉ា​ហ្គេ​​សាដូ​​​ ភាគ​​កណ្តាល​ប្រទេស​អេស៉្បាញ​ បាន​ស្ថិត​ក្នុង​ឈុត​​ចម្លែក​​ និង​មាន​បំពាក់​​កណ្តឹង​​គោ​ត្រង់ចង្កេះ​ ដើរជា​​ក្បួន​​នៅ​ក្នុង​​ពិធី​បុណ្យ​«អេន​ឌី​យ៉ា​ប្លា​ដា» ​ដើ​ម្បី​​គោរព​​ដល់​អ្នក​មាន​បុណ្យ​​«សេន​​ប្លេស» ព្រោះ​មាន​ជំនឿ​​ថា កណ្តឹង​​គោ នឹង​​លាង​បាប​ ការ​ដាក់​បណ្តាសា​ និង​​អំពើ​​​អាក្រក់​​របស់បិសាច​ ។

៥-ជិះ​កង់​ទ្បើង​ជណ្តើរ​
លោក​គ្រី​ស្ទៀន​ ហ៊ឺ​បា​ អ្នក​ជិះ​កង់​​ហូទ្បង់​បញ្ជា​​កង​់​ទ្បើង​លើ​ជណ្តើរ​​អគារ​«​យូរ៉េហ្គា​ ថាវ​​វើ»​ នៅ​​ក្រុង​​មេល​ប៊ើន​ ​ប្រទស​អូស្ត្រា​លី​ ដើ​ម្បី​​បង្កើត​ឯតទ​គ្គ​កម្ម​​ពិភព​លោក​ ។ លោក​គ្រី​ស្ទៀន​ អា​ច​ជិះ​កង់​ទ្បើង​​ជណ្តើរ​​សរុបចំ​នួន​​២.៩១៩​កាំ ​ក្នុង​រយៈ​​វេលា​១​ម៉ោង​និង​៤៥​នាទី​ ដោយ​មិន​ឈប់​​សម្រាក​ ។ ​

៦-​ធ្លាក់​ព្រិល​នៅ​អាហ្វហ្គា​នី​ស្ថាន​
​ជន​ជាតិ​​អាហ្វ​​ហ្គា​នីស្ថាន​ ​បាន​ដើរ​​នៅ​កណ្តាល​​ព្រិល​​ក្រុង​​កាប៊ុល ​និង​ជា​ការ​​ធ្លាក់​ព្រិល​​ជា​លើក​ទី​២​ នៅ​ក្នុង​ទី​ក្រុង​​នោះ ។ ​

៧-​ភ្នំភ្លើង​​នៅមាន​កម្តៅ​
ភ្នំភ្លើង​​ស៊ី​ណា​ប៊ុង​ ​លើកោះ​​ស៊ូម៉ាត្រា​ ប្រទេស​​ឥណ្ឌូ​ណេស៊ី​ ​នៅ​តែ​បញ្ចេញ​​កំអែរ​ កាល​ពី​ពេល​ថ្មីៗ​​កន្លង​មក​ ក្រោយ​ពី​​ផ្ទុះ​​សម្លាប់​​ពល​រដ្ឋ​ដល់ទៅ​១៥​នាក់​ ។ ​

៨-​ប្រឆាំង​​នឹង​រដ្ឋាភិបាល​
ក្រុម​អ្នក​តវ៉ា​​ប្រឆាំង​​នឹង​រដ្ឋាភិបាល​​ហ្វ៊ី​លីពីន​​បាន​កាន់​​នំខេត​​សិប្បនិម​ិត្ត​ ដោយ​មាន​រូប​​មុខ​របស់​​លោក​ប្រធានា​ធិបតី​​ បេនីញ៉ូ​ អាគីណូ​ ​មាន​អាយុ​​គំរប់​ខួប​៥៤​ឆ្នាំ​ ​កាល​ពីថ្ងៃ​៨ កុម្ភៈ​ ​ឆ្នាំ​២០១៤​ ។ ​ក្រោយ​មក​នំខេត​​នោះ ត្រូវ​គេដុត​​បំផ្លាញ​ នៅ​ពេល​​ធ្វើ​បាតុ​កម្ម​​ខាង​មុខ​​វិមាន​​ប្រធានាធិប​តី​ ក្រុង​ម៉ានីល​ ដើ​ម្បី​ប្រឆាំង​​នឹង​​ភាព​យឺត​យ៉ាវ​ចំពោះ​​ចំណាត់​ការ​ក្រោយ​ពេល​មាន​ព្យុះ​​ហៃ​យ៉ាន​ ។

៩-​ដុត​អគារ​
ក្រុម​ពន្លត់​​អគ្គិភ័យ​​បូស្ន៉ី​ពន្លត់​​ភ្លើង​​ ដែល​ឆាប​ឆេះ​អគារ​រដ្ឋាភិបាល​​ នៅ​ទី​ក្រុង​​សារ៉ា​យ៉េ​វ៉ូ​ ក្រោយ​​​​​ពី​ក្រុម​​បាតុ​ករ​​សម្រុក​​កាន់​កាប់​ និង​ដុត​បំផ្លាញ​​នា​ពេល ​ថ្មីៗ​​កន្លង​ទៅ​​ ។

១០-ឆ្កែ​ពូ​កែកកេរ
លោក រ៉យស្គុន ហ្គ្រីម​ស្តេត អាយុ​​៤២​ឆ្នាំ​ ជន​ជាតិ​​អង់គ្លេស​​ ពេល​ត្រទ្បប់​​ទៅ​ដល់​ផ្ទះ​​ឃើញ​«លូស»​ជា​ឆ្កែ​ អាយុ​៤​ឆ្នាំ​ ​អង្គុយ​​កកេរ​ Fiberglass ជា​របាំង​​កង់​រថយន្ត​​ដ៏​មាន​តម្លៃ​ ៕