ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​កាត់​បន្ថយ​ការ​ចំណាយ​លើ​កិច្ច​ប្រជុំ​របស់​មន្ត្រី​រដ្ឋា​ភិបាល​

9 ឆ្នាំ មុន

សារ​ព័ត៌​មាន​របស់​ចិន​ ផ្សាយ​ថា​ មន្ត្រី​រដ្ឋ​ដែល​តែង​តែ​ខ្ជះ​ខ្ជាយ​លើ​ការ​រៀប​ចំ​ពិធី​ជប់​លៀង​ ត្រូវ​កាត់​បន្ថយ​ការ​ខ្ជះ​ខ្ជាយ​ ក្រោយ​ពី​រដ្ឋា​ភិបាល​រឹត​បន្តឹង​មិន​ឱ្យ​រៀប​ចំ​ពិធី​ជប់​លៀង​ ឬ​កិច្ច​ប្រជុំ​នៅ​ក្នុង​សណ្ឋា​គារ​ផ្កាយ​៥​ ។​ សារ​ព័ត៌​មាន​ «ប៉េជីងដេលី» ផ្សាយ​ថា​ ការ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ពិធី​ជប់​លៀង​ គឺ​ក្នុង​គោល​នយោ​បាយ​បង្ក្រាប​អំពើ​ពុក​រលួយ​គ្រប់​រូប​ភាព​របស់​រដ្ឋា​ភិបាល​ ។​ លោក​ប្រធានា​

សារ​ព័ត៌​មាន​របស់​ចិន​ ផ្សាយ​ថា​ មន្ត្រី​រដ្ឋ​ដែល​តែង​តែ​ខ្ជះ​ខ្ជាយ​លើ​ការ​រៀប​ចំ​ពិធី​ជប់​លៀង​ ត្រូវ​កាត់​បន្ថយ​ការ​ខ្ជះ​ខ្ជាយ​ ក្រោយ​ពី​រដ្ឋា​ភិបាល​រឹត​បន្តឹង​មិន​ឱ្យ​រៀប​ចំ​ពិធី​ជប់​លៀង​ ឬ​កិច្ច​ប្រជុំ​នៅ​ក្នុង​សណ្ឋា​គារ​ផ្កាយ​៥​ ។​ សារ​ព័ត៌​មាន​ «ប៉េជីងដេលី» ផ្សាយ​ថា​ ការ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ពិធី​ជប់​លៀង​ គឺ​ក្នុង​គោល​នយោ​បាយ​បង្ក្រាប​អំពើ​ពុក​រលួយ​គ្រប់​រូប​ភាព​របស់​រដ្ឋា​ភិបាល​ ។​ លោក​ប្រធានា​ធិបតី​ សុី​ ជីន​ពីង​ បាន​ចេញ​គោល​ការណ៍​ចំនួន​៨​ចំណុច​ សម្រាប់​ប្រើ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​ ដើម្បី​គ្រប់​គ្រង​ប្រាក់​ជាតិ​ និង​ការ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ រួម​ទាំង​ការ​ចាយ​វាយ​ប្រាក់​របស់​រដ្ឋ​ដោយ​ឥត​ប្រយោជន៍​ ។​

ប្រភព​នោះ​បន្ត​ទៀត​ថា​ មន្ត្រី​រដ្ឋា​ភិបាល​បាន​ទទួល​បញ្ជា​ឱ្យ​ប្តូរ​ទីតាំង​រៀប​ចំ​ពិធី​ជប់​លៀង​ និង​កិច្ច​ប្រជុំ​ ដែល​កាល​ពី​មុន​រមែង​រៀប​ចំ​ឡើង​នៅ​ក្នុង​សណ្ឋា​គារ​លំដាប់​ខ្ពស់​ ដោយ​ត្រូវ​ងាក​ទៅ​ប្រើ​ប្រាស់​រោង​ភាព​យន្ត​ជំនួស​វិញ​ ។​ កាល​ពី​ដើម​ឆ្នាំ​កន្លង​មក​ ប្រាក់​សម្រាប់​ចំណាយ​លើ​កិច្ច​ប្រជុំ​របស់​មន្ត្រី​ម្នាក់​៥៥០​យាន់​ ក្នុង​មួយ​ថ្ងៃ​ រួម​ទាំង​ប្រាក់​ចំណាយ​លើ​កន្លែង​ស្នាក់​នៅ​ និង​ថ្លៃ​ម្ហូប​អាហារ​ ។​ ដូច្នេះ​ចាប់​ពី​ពេល​នេះ​ទៅ​ កិច្ច​ប្រជុំ​មិន​អាច​ដំណើរ​ការ​នៅ​តាម​សណ្ឋា​គារ​ថ្នាក់​ផ្កាយ​៥​ទៀត​ឡើយ​ ។​

ក្រៅ​ពី​នេះ​ រដ្ឋា​ភិបាល​កំណត់​មិន​ឱ្យ​អូស​បន្លាយ​ពេល​កិច្ច​ប្រជុំ​យូរ​លើស​ពី​២​ថ្ងៃ​ និង​ត្រូវ​កាត់​បន្ថយ​ចំនួន​អ្នក​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​ ដែល​ពី​មុន​មាន​ប្រហែល​២០០​នាក់​ កំណត់​ឱ្យ​នៅ​ប្រហែល​៥០​នាក់​ ។​ នាយក​ដ្ឋាន​ហិរញ្ញ​វត្ថុ​ក្រុង​ប៉េកាំង​ ​ឱ្យ​ដឹង​ថា​ ថ្លៃ​ចំណាយ​ក្នុង​ការ​ស្វាគមន៍​មន្ត្រី​ដែល​ធ្វើ​ដំណើរ​ចូល​រួម​ប្រជុំ​ប្រចាំ​ឆ្នាំ​ មាន​តម្លៃ​៦,៤៥​លាន​យាន់​ ដោយ​ធ្លាក់​ចុះ​កាល​ពី​ឆ្នាំ​២០១៣​ មាន​ប្រហែល​៧,៥​លាន​យាន់​ ៕​