ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ចិន​ចោរ​បើក​ឡាន​ស្វែង​រក​លួច​ទាក់​ឆ្កែ​

9 ឆ្នាំ មុន

សារ​ព័ត៌​មាន​បរទេស​កាល​ពី​ថ្ងៃ​ទី​៦​ មេសា​ ឆ្នាំ​២០១៤​ ផ្សាយ​ថា​ នៅ​ប្រទេស​ចិន​ ក្រុម​ចោរ​ទាក់​ឆ្កែ​ តែង​តែ​ធ្វើ​សកម្ម​ភាព​យ៉ាង​សកម្ម​ក្នុង​ទី​ប្រជុំ​ជន​ ។​ ទោះ​បី​ជា​ម៉ាសុីន​ថត​បង្កប់​ចាប់​បាន​រូប​ភាព​ពួក​ចោរ​ដើរ​ទាក់​ឆ្កែ​ជា​ច្រើន​លើក​ក៏​ដោយ​ ប៉ុន្តែ​ពួក​គេ​នៅ​តែ​ធ្វើ​សកម្ម​ភាព​ដោយ​មិន​ញញើត​ ។​

វិធី​សាស្ត្រ​របស់​ពួក​ចោរ​ គឺ​បើក​រថយន្ត​ទួរីស​ទៅ​ជិត​ឆ្កែ​ជា​គោល​ដៅ​ រួច​បើក​ទ្វារ​ស្ទុះ​ទៅ​ទាក់​ក​តែ​ម្តង​ ។​ ពេល​ទាក់​បាន​ហើយ​ ចោរ​អូស​ឆ្កែ​ចូល​រថយន្ត​ ។ ឆ្កែ​ដែល​ចោរ​លួច​ទាក់​យក​​នោះ​ គឺ​ចោរ​ខ្លះ​យក​ទៅ​ធ្វើ​ម្ហូប​ ខ្លះ​យក​ទៅ​លក់​ឱ្យ​កន្លែង​លក់​សាច់​ឆ្កែ​ ។​ ទោះ​បី​ជា​មាន​ការ​បំផុស​ចលនា​មិន​ឱ្យ​ធ្វើ​បាប​ឆ្កែ​ក៏ដោយ​ ប៉ុន្តែ​សត្វ​ឆ្កែ​នៅ​តែ​រង​គ្រោះ​ដោយ​ពួក​ចោរ​ ៕​