ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួន​បុរស​ម្នាក់​​បង្ក​ហិ.ង្សា​ក្នុង​វង់ផឹកស៊ី

10 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត​ ៖ ​យោង​ទៅ​តាម​ពាក្យ​បណ្តឹង​របស់​ជន​រង​គ្រោះ​និង​ តាម​បទ​បញ្ជា​របស់​​មេ​បញ្ជា​កា​កង​រាជ​អា​វុធ​ខេត្ត​បន្ទាយ​មាន​ជ័យ​ កាល​ពី​វេលា​ម៉ោង​១រសៀល​កម្លាំង​កង​រាជ​អា​វុធ​ហត្ថ​ក្រុង​ប៉ោយ​ប៉ែត​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ ពី​បទ​ហិ.ង្សា​ដោយ​ចេត​នា​(មាន​ស្ថាន​ទំងន់​ទោស​) ។

ក្រុង​ប៉ោយ​ប៉ែត​ ៖ ​យោង​ទៅ​តាម​ពាក្យ​បណ្តឹង​របស់​ជន​រង​គ្រោះ​និង​ តាម​បទ​បញ្ជា​របស់​​មេ​បញ្ជា​កា​កង​រាជ​អា​វុធ​ខេត្ត​បន្ទាយ​មាន​ជ័យ​ កាល​ពី​វេលា​ម៉ោង​១រសៀលថ្ងៃទី ២១​មេសា ២០១៤​​កម្លាំង​កង​រាជ​អា​វុធ​ហត្ថ​ក្រុង​ប៉ោយ​ប៉ែត​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ ពី​បទ​ហិង្សា​ដោយ​ចេត​នា​(មាន​ស្ថាន​ទំងន់​ទោស​) ។

ជន​សង្ស័យ ឈ្មោះ ឈួម រុំ​ ហៅ​ក្រឹម ភេទ ប្រុស អាយុ​២៣ឆ្នាំ​ រស់​នៅ​ភូមិ​ចាន់​គិរី សង្កាត់​ប៉ោយ​ប៉ែត​ ក្រុង​ប៉ោយ​ប៉ែត​។ជន​សង្ស័យ​ បាន​យក​ខ្សែ​ក្រ​វ៉ាត់​ វ៉ៃ​ទៅ​លើ​ក្បាល​ជន​រង​គ្រោះ ឈ្មោះ​ទូច​ ផាន់​ណា ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ដែល​មាន​ទី​លំនៅ​ជា​មួយ​ជន​សង្ស័យ​ខាង​លើ​ កាល​ពី​ម៉ោង ៩​និង​៣០​នាទី​យប់​ថ្ងៃ ទី ១៧ មេសា ២០១៤ នៅ​ចំណុច​ភូមិ​ចាន់​គិរី បណ្តាល​ឱ្យ​បែក​ក្បាល​ ។​មូល​ហេតុ​ដោយ​សា​ទំនាស់​ពាក្យ​សម្តី​ក្នុង​វង់​ផឹកស៊ី ។