ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកអភិបាល​ខេត្តបន្ទាយមានជ័យ​ក្រោយពេល​ប្រើធម៌ក្តៅ​ចំពោះអាជីវករផ្សា​សិរីសោភ័ណ​បានសម្រេច​ហើយចុះ​ពិនិត្យនិង​រៀបចំសណ្តាប់​ធ្នាប់​

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​លោក​ គោ​ ស៊ុំ​សារឿត អភិបាល​ខេ​ត្ត​បន្ទាយ​​មាន​ជ័យ​ ​ក្រោយ​ពី​បាន​ប្រើ​ធម៌​​ចំពោះ​​អា​ជី​វ​ករ​លក់​ដូរ​នៅ​លើ​ដង​ផ្លូវ​​វិញ​ផ្សា​រ​សិ​រី​សោ​ភ័ណ​​ បាន​សម្រេច​ចុះ​ត្រួត​ពិនិត្យនិង​រៀប​ចំ​សណ្តាប់​ធ្នាប់​​ឡើង​វិញ នៅ​ល្ងាច ថ្ងៃ ទី​២១ មេសា ២០១៤​។

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​លោក​ គោ​ ស៊ុំ​សារឿត អភិបាល​ខេ​ត្ត​បន្ទាយ​​មាន​ជ័យ​ ​ក្រោយ​ពី​បាន​ប្រើ​ធម៌ក្តៅ​​​ចំពោះ​​អា​ជី​វ​ករ​លក់​ដូរ​នៅ​លើ​ដង​ផ្លូវ​​វិញ​ផ្សា​រ​សិ​រី​សោ​ភ័ណ​​ បាន​សម្រេច​ចុះ​ត្រួត​ពិនិត្យនិង​រៀប​ចំ​សណ្តាប់​ធ្នាប់​​ឡើង​វិញ នៅ​ល្ងាច ថ្ងៃ ទី​២១ មេសា ២០១៤​។

លោក​ ចុង​ ផែត អភិបាល​រង​ខេត្ត​និង​ជា​ប្រ​ធាន​គណះ​កម្មាការ​រៀប​ចំ​សណ្តាប់​ធ្នាប់​ខេត្ត​បាន​ឱ្យ​ដឹង​ថា កាល​ពី​ថ្ងៃ ទី​១៨ មេសា ២០១៤​ គណះ​កម្មា​ការ​រៀប​ចំ​សណ្តាប់​ធ្នាប់​ខេត្ត​ បាន​ដឹក​នាំ​កម្លាំង​កង​រាជ​អា​វុធ​ហត្ថ​និង​មន្រ្តី​រៀប​ចំ​សណ្តាប់​ធ្នាប់​ខេត្ត​ បាន​ចុះ​អនុ​វត្តន៏​ ការ​រៀប​ចំ​សណ្តាប់​ធ្នាប់​ជុំ​វិញ​​ផ្សារ​សិរី​សោ​ភ័ណ ស្ថិត​នៅ​ក្នុង​​​ក្រុង​សិ​រី​សោ​ភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ​។

លោក​បាន​បន្ត​ថា ក្រោយ​ពេល​អនុ​វត្តន៏​ អា​ជី​វករ​​លក់​នៅ​លើ​ផ្លូវ​ត្រូវ​គណះ​កម្មា​ការ​រៀប​ចំ​សណ្តាប់​ធ្នាប់​ខេត្ត​រក​កន្លែង​ឱ្យ​លក់​​នៅ​ផ្សារ​វិញ និង​នៅ​សល់​ឱ្យ​ទៅ​លក់​នៅ​ក្នុង​ផ្សារ​ធំ​មាន​ជ័យ​ ជា​បណ្តោះ​អា​សន្ន​រង​ចាំ​ផ្សារ​សាងសង់​​ហើយ​ និង​រក​កន្លែង​លក់ដូរ​ឱ្យ​មាន​សណ្តាប់​ធ្នាប់​និង​សមរម្យ​​។

លោក​ គោ​ ស៊ុំ​សារឿត​បាន​បន្ត​ថា ការ​អនុវត្តន៏​និង​រៀប​ចំ​សណ្តាប់​ធ្នាប់​នៅ​ជុំ​វិញ​ផ្សារ​សិរី​សោ​ភ័ណ​នេះ​ គឺ​ដើម្បី​ឱ្យ​មាន​សោ​ភ័ណ​ភាព​ល្អ​ទាក់​ទាញ​ ភ្ញៀវ​អន្តរ​ជាតិ​ដែល​ចេញ​ពី​ប្រ​ទេស​ថៃ ចូល​មក​កម្ពុ​ជា​តាម​ច្រក​ទ្វារ​អន្ត​រ​ជាតិ​ប៉ោយ​ប៉ែត​ ចូល​មក​កំសាន្ត​និង​ទិញ​ អាហារ​ហូប និង​វត្ថុ​អនុស្សាវរីយ៏​។ហើយ​ក៏​សំដែងពី​ការ​ប្រ​ឡង​ប្រ​ណាំង​ទី​ក្រុង​ស្អាត សេ​វ៉ា​​កម្ម​ល្អ ដើម្បី​ជី​វភាព​រីក​ចំរើន​របស់​ប្រ​ជា​ពល​រដ្ឋ​ទៅ​ថ្ងៃ​អនា​គត​។

ប្រ​ជា​ពល​រដ្ឋ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ពេល​លោក​ អភិ​បាល​ខេត្ត​ អណត្ត​ថ្មី ប្រើ​ធម៌​ក្តៅ​​ចំពោះ​អាជី​វករ​នៅ​ផ្សារ​សិរី​សោ​ភ័ណ​ហើយ​ត្រូវ​បាន​ក្រុម​អា​ជី​វករ​នាំ​គ្នា​ធ្វើ​ការ​តវ៉ា​យ៉ាង​ណា​ក៏​មិន​សម្រេច ហើយ​ក៏​នាំ​គ្នា​ឱ្យ​ខេត្ត​ជួយ​រក​កន្លែងលក់​​ដូ​ឱ្យ​ ក៏​ប៉ុន្តែ​ការ​លក់​ដូរ​គ្មាន​អ្នក​មក​ទិញ​ដូច​លក់​ខាង​ក្រៅ​ ហើយ​បាន​សុំ​ឱ្យ​លោក​អភិ​បាល​ខេត្ត​បើក​របង​ខាង​ជើង​ឈាង​ខាង​កើត​ធ្វើ​​ច្រក​ចេញ​ចូល​ ដើម្បី​បាន​លក់​ដាច់​ខ្លះ​។