ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​សៀង​ហៃ​ ប៉ូលិស​ចិន​ចាប់​ផ្តើម​ល្បាត​ដោយ​មាន​កាំភ្លើង​

10 ឆ្នាំ មុន

ប៉ូលិស​ជាង​១.០០០​នាក់​ នៃ​ទីក្រុង​សៀង​ហៃ​ របស់​ចិន​ ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី​២០​ មេសា​ នូវ​ការ​ដើរ​ល្បាត​ដោយ​មាន​កាំភ្លើង​ខ្លី​ នៅ​ចង្កេះ​ ខណៈ​ពេល​ចិន​កំពុង​ពង្រឹង​សន្តិ​សុខ​សាធារណៈ​ ដើម្បី​តស៊ូ​ប្រឆាំង​អំពើ​ឧក្រិដ្ឋ​ហិ.ង្សា​ទាំង​​ឡាយ​ ។​ យោង​តាម​ការិយា​ល័យ​សន្តិ​សុខ​សាធា​រណៈ​ក្រុង​សៀង​ហៃ​ ថា​ ប៉ូលិស​ទាំង​នោះ​ទទួល​ការ​ហ្វឹក​ហ្វឺន​ និង​ពិនិត្យ​រោគ​ចិត្ត​មុន​ពេល​អនុញ្ញាត​ឱ្យ​កាន់​កាំភ្លើង​ ។​ ពួក​គេ

ប៉ូលិស​ជាង​១.០០០​នាក់​ នៃ​ទីក្រុង​សៀង​ហៃ​ របស់​ចិន​ ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី​២០​ មេសា​ នូវ​ការ​ដើរ​ល្បាត​ដោយ​មាន​កាំភ្លើង​ខ្លី​ នៅ​ចង្កេះ​ ខណៈ​ពេល​ចិន​កំពុង​ពង្រឹង​សន្តិ​សុខ​សាធារណៈ​ ដើម្បី​តស៊ូ​ប្រឆាំង​អំពើ​ឧក្រិដ្ឋ​ហិង្សា​ទាំង​​ឡាយ​ ។​ យោង​តាម​ការិយា​ល័យ​សន្តិ​សុខ​សាធា​រណៈ​ក្រុង​សៀង​ហៃ​ ថា​ ប៉ូលិស​ទាំង​នោះ​ទទួល​ការ​ហ្វឹក​ហ្វឺន​ និង​ពិនិត្យ​រោគ​ចិត្ត​មុន​ពេល​អនុញ្ញាត​ឱ្យ​កាន់​កាំភ្លើង​ ។​ ពួក​គេ​ដើរ​ល្បាត​ជា​ទម្លាប់​ក្នុង​បណ្តា​តំបន់​មាន​មនុស្ស​កុះ​ករ​ខ្លាំង​ ពិសេស​នៅ​កណ្តាល​ក្រុង​ និង​ក្នុង​បណ្តា​មជ្ឈ​មណ្ឌល​ដឹក​ជញ្ជូន។​

ប៉ូលិស​ចិន​ជា​ទូទៅ​ពុំ​បំពាក់​អាវុធ​ឡើយ​ រួច​អំពើ​ឧក្រិដ្ឋ​ដោយ​ប្រើ​កាំភ្លើង​កម្រកើត​មាន​ណាស់​នៅ​ចិន​ ជា​ប្រទេស​មួយ​មាន​ច្បាប់​តឹង​តែង​បំផុត​ ដើម្បី​ត្រួត​ពិនិត្យ​អាវុធ​ ។​ ប៉ុន្តែ​ក្រោយ​ការ​វាយ​ប្រហារ​សម្លាប់​មនុស្ស​ដោយ​ប្រើ​កាំបិត​កើត​មាន​ច្រើន​នា​ឆ្នាំ​នេះ​ នៅ​ទីក្រុង​គុន​មីញ​ និង​នៅ​ក្រុង​ចាងសា​ ទើប​ក្រសួង​សន្តិ​សុខ​សាធា​រណៈ​ចិន​ ប្រកាស​កាល​ពី​ពាក់​កណ្តាល​ខែ​មីនា​ ថា​ ប៉ូលិស​នឹង​ធ្វើ​ការ​ចេញ​ល្បាត​បំពាក់​ដោយ​អាវុធ​ ដើម្បី​អាច​ទប់​ទល់​នឹង​អំពើ​ឧក្រិដ្ឋ​ហិង្សា​នានា​ ។​ក្រសួង​នេះ​ក៏​លើក​ឡើង​ផង​ដែរ​កាល​ពី​ដើម​ខែ​មីនា​ នូវ​កម្ម​វិធី​មួយ​មាន​រយៈ​ពេល​៣​ខែ​ សម្រាប់​បណ្តុះ​បណ្តាល​កង​កម្លាំង​ប៉ូលិស​ក្នុង​ការ​ប្រើ​កាំភ្លើង​ យោង​ទៅ​តាម​ច្បាប់​ ៕​