ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​បំបែក​ខ្លួន​និយម​អ៊ុយក្រែនស្នើលោកពូទីនជួយ​ធ្វើ​អន្ដរាគមន៍​

9 ឆ្នាំ មុន

អ្នក​ប្រកាស​ខ្លួន​ឯងជា​អភិបាលក្រុង​ស្លាវី​យ៉ាន​ស្ក៍​ របស់អ៊ុយក្រែនកាន់​កា.ប់​​ដោយ​ពួក​បំបែក​ខ្លួន​និយម​ស្និទ្ធ​រុស្សុី​ កាល​ពី​ថ្ងៃ​ទី​២០​ មេសា​ បាន​ស្នើ​ដល់​ប្រធានាធិបតីរុស្សុី​ លោក​ វ្ល៉ាឌីមៀរ​ពូទីន​ បញ្ជូន​កង​ទ័ព​ ឬ​ផ្ដល់អាវុធ​ដើម្បី​ការពារ​ប្រជា​ជន​មូលដ្ឋាន​ ក្រោយ​ការ​វាយ​ប្រហារ​បង្ហូរ​ឈាម​នា​ថ្ងៃ​បុណ្យ PAQUE របស់​គ្រឹស្ដ​សាសនា​ ។

អ្នក​ប្រកាស​ខ្លួន​ឯងជា​អភិបាលក្រុង​ស្លាវី​យ៉ាន​ស្ក៍​ របស់អ៊ុយក្រែនកាន់​កាប់​​ដោយ​ពួក​បំបែក​ខ្លួន​និយម​ស្និទ្ធ​រុស្សុី​ កាល​ពី​ថ្ងៃ​ទី​២០​ មេសា​ បាន​ស្នើ​ដល់​ប្រធានាធិបតីរុស្សុី​ លោក​ វ្ល៉ាឌីមៀរ​ពូទីន​ បញ្ជូន​កង​ទ័ព​ ឬ​ផ្ដល់អាវុធ​ដើម្បី​ការពារ​ប្រជា​ជន​មូលដ្ឋាន​ ក្រោយ​ការ​វាយ​ប្រហារ​បង្ហូរ​ឈាម​នា​ថ្ងៃ​បុណ្យ PAQUE របស់​គ្រឹស្ដ​សាសនា​ ។

ក្នុងការ​អំពាវ​នាវមួយ​ដល់លោក​ពូទីន​ នា​ឱកាស​នៃ​សន្និសីទ​សារព័ត៌មាន​មួយ​នៅទី​ក្រុង​ស្លាវីយានស្ក៍​ អភិបាល​ក្រុង​ប្រកាស​ដោយ​ខ្លួន​ឯង​រូប​នេះ​ លោក​ វីយ៉ាតឆេស្លាវ​ ប៉ូណូម៉ារេវ​ ថ្លែង​ថា​ យើង​ស្នើ​ដល់​លោក​ពូទីន​ឱ្យ​ពិនិត្យ​ដោយ​ឆាប់រហ័ស​បំផុត​ពី​លទ្ធភាព​បញ្ជូន​កងទ័ព​រក្សា​សន្ដិភាព​ដើម្បី​ការពារ​ប្រជា​ជន​ប្រឆាំង​ពួក​ហ្វា​ស៊ីស្ដ​ ។ ប្រសិន​បើ​ការ​ជ្រើស​រើស​បែប​នេះ​ពុំ​បាន​គ្រោង​ទេ​ សូម​លោកជួយផ្ដល់អាវុធ​ឱ្យ​យើង​ ។​ អភិបាល​ក្រុង​រូប​នោះ​ប្រកាស​បែប​នេះក្រោយ​ចេញ​បំរាម​គោចរ​ក្នុង​ទី​ក្រុង​ដែល​ត្រួតត្រា​ទាំង​ស្រុង​ដោយ​ពួកប​ំបែក​ខ្លួននិយម​ចាប់​តាំង​ពី​ជាង​១​សប្ដាហ៍​មក​ហើយ​ ។​

យោងតាម​លោក​ ប៉ូណូម៉ារេវ​ ថា​ការ​វាយ​ប្រហារ​ដែល​កើត​មាន​នា​ពេល​យប់ជិត​បារ៉ាស់​មួយ​ដាក់​ដោយ​ពួក​បះបោរ​ក្នុង​ភូមិ​ ប៊ីលបាស៊ីវ​កា​ ខាង​លិច​ក្រុង​ស្លាវីយ៉ានស្ក៍​ បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​៥នាក់​ ក្នុង​នោះ​មាន​ជន​សកម្ម​ប្រយុទ្ធ​ស្និទ្ធ​រុស្សុី​៣​នាក់​ និង​អ្នក​វាយ​ប្រហារ​២​នាក់​ ។

ប្រទេស​រុស្សុី​ភ្លាមៗ​បាន​សម្ដែង​ពី​ការ​ក្ដៅ​ក្រហាយ​ចំពោះ​ការ​វាយ​ប្រហារនេះ​ ហើយ​បរិហារ​ថា​ ជា​កា​រ​វាយ​ប្រហារ​ប្រឆាំង​បណ្ដា​ជន​ស៊ីវិល​ស្លូត​ត្រង់​ ដែល​ខ្លួន​ថា​ ជា​អំពើ​របស់​ពួក​ជាតិ​និយម​ជ្រុល​អ៊ុយក្រែន​ ។​ ក្រសួង​ការ​បរទេស​រុស្សុី​គូស​បញ្ជាក់​ថា​ រុស្សុី​មានការ​ក្ដៅ​ក្រហាយ​ចំពោះ​អំពើ​បង្កហេតុ​នេះ​ ដែល​បង្ហាញ​ពី​អវត្ដ​មាន​នៃ​សុឆន្ទៈរបស់​អាជ្ញាធរ​ក្រុង​គៀវ​ ក្នុង​ការ​រំសាយ​អាវុធ​ពី​ពួក​ជាតិ​និយម​ និង​ពី​ពួក​និយមជ្រុល​ ៕​