ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម៉ាឡេស៊ីម្នាក់ ​ខ្យល់គរ​ស្លា.ប់​ក្នុង​បន្ទប់ទឹកនៅ​ហាង​កាត់សក់​

9 ឆ្នាំ មុន

ខេត្តក្រចេះ ៖ បុរស​ជនជាតិ​ម៉ាឡេ​ស៊ីម្នាក់ ត្រូវបាន​គេ​ប្រទះឃើញ​ដេក​ស្លា.ប់​ក្នុងបន្ទប់​​ហាងកាត់សក់​មួយកន្លែង បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​កាល​ពី​ថ្ងៃទី២១ មេសា ២០១៤ ស្ថិត​​ក្នុងក្រុង​ក្រចេះ ​ដោយការ​​ស្លា.ប់នេះ​ ត្រូវ​បាន​​គេ​សង្ស័យ​ថា បណ្តាលមកពី​ខ្យល់​គរ ។

ខេត្តក្រចេះ ៖ បុរស​ជនជាតិ​ម៉ាឡេ​ស៊ីម្នាក់ ត្រូវបាន​គេ​ប្រទះឃើញ​ដេក​ស្លាប់​ក្នុងបន្ទប់​​ហាងកាត់សក់​មួយកន្លែង បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​កាល​ពី​ថ្ងៃទី២១ មេសា ២០១៤ ស្ថិត​​ក្នុងក្រុង​ក្រចេះ ​ដោយការ​​ស្លាប់នេះ​ ត្រូវ​បាន​​គេ​សង្ស័យ​ថា បណ្តាលមកពី​ខ្យល់​គរ ។

​ប្រភព​បានឱ្យ​ដឹងថា បុរស​រងគ្រោះ​​ឈ្មោះ​ណ ស្សាហ៊ីតប៊ីន​អ៊ីត រីស ( Nor Zahid Bin Idris ) អាយុ​៦៤​ឆ្នាំ ជន​ជាតិ​ម៉ា​ឡេស៊ី ​ធ្វើការ​ឱ្យ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូឈុនហុងរាប់​ប័រ បេត​ធ័រ ដែល​មានទីតាំងនៅក្នុងឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។

​ប្រភព​បាន​បន្ត​ថា នៅថ្ងៃ​កើតហេតុ បុរសរងគ្រោះបានមក​កាត់សក់ និងបាន​ចូលបន្ទប់​ទឹកជាច្រើន​ម៉ោង ។  ក្រោយពីមាន​ការ​សង្ស័យ នគរបាល​ក៏បាន​គាស់ទ្វារបន្ទប់ទឹក​ចូលទៅមើល ក៏ឃើញ​បុរសរងគ្រោះ​កំពុងដេកសន្លប់ធំ​ក្នុងបន្ទប់​ទឹក ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព