ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ឹម ថៃណា បាត់​មុខ​ពី​កម្ម​វិធី​ទូរ​ទស្សន៍​ច្រើន​ខែ​ មក​ពី​ឡើង​ទម្ងន់​ខ្លាច​កាមេរ៉ា​និង​ខ្មាស​ទស្សនិក​ជន​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ កញ្ញា​ស៊ឹម ថៃណា​ ដែល​បាត់​មុខ​ពី​ពិភព​សិល្បៈ​ចម្រៀង​ជា​ច្រើន​ខែ​មក​ហើយ​នោះ​ ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ ដែល​ទើប​តែ​កន្លង​ទៅ​ ថ្មីៗ​នេះ​ គេ​ឃើញ​នាង​ចូល​រួម​សម្តែង​ជាមួយ​តារា​ចម្រៀង​របស់​ផលិត​កម្ម​ហង្ស​មាស​ នៅ​ខេត្ត​សៀម​រាប​ ។​ ឃើញ​បែប​នោះ​មហា​ជន​សង្ស័យ​ថា​ នាង​បាន​ចូល​ជា​សមា​ជិក​របស់​ផលិត​កម្ម​ហង្ស​មាស​ ។​

រាជធានីភ្នំពេញ​ ៖ កញ្ញា​ស៊ឹម ថៃណា​ ដែល​បាត់​មុខ​ពី​ពិភព​សិល្បៈ​ចម្រៀង​ជា​ច្រើន​ខែ​មក​ហើយ​នោះ​ ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ ដែល​ទើប​តែ​កន្លង​ទៅ​ ថ្មីៗ​នេះ​ គេ​ឃើញ​នាង​ចូល​រួម​សម្តែង​ជាមួយ​តារា​ចម្រៀង​របស់​ផលិត​កម្ម​ហង្ស​មាស​ នៅ​ខេត្ត​សៀម​រាប​ ។​ ឃើញ​បែប​នោះ​មហា​ជន​សង្ស័យ​ថា​ នាង​បាន​ចូល​ជា​សមា​ជិក​របស់​ផលិត​កម្ម​ហង្ស​មាស​ ។​

តារា​ចម្រៀង​ស៊ឹម​ ថៃណា​ បាន​បញ្ជាក់​ឱ្យ​អ្នក​យក​ព័ត៌​មាន​កោះ​សន្តិ​ភាព​ដឹង​ថា​ នាង​មិន​មែន​ជា​សមា​ជិក​ហង្ស​មាស​ទេ​ ។​ ដោយ​សារ​នាង​រាប់​អាន​គ្នា​ជាមួយ​អ្នក​រៀប​ចំ​សិល្បៈ​នៅ​ហង្ស​មាស​ ទើប​គេ​ផ្តល់​ឱកាស​ឱ្យ​នាង​បាន​សម្តែង​ជាមួយ​តារា​ចម្រៀង​របស់​ផលិត​កម្ម​នោះ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​នៅ​ខេត្ត​សៀម​រាប​ ។​ ការ​សម្តែង​នោះ​ចំ​ថ្ងៃ​មនុស្ស​មើល​ច្រើន​ណែន​ណាន់​ ទើប​មាន​ការ​ភ្ញាក់​ផ្អើល​ថា​ នាង​ចូល​ហង្ស​មាស​ ។​

ស៊ឹម​ ថៃណា​ បញ្ជាក់​ថា​ នាង​មិន​ទាន់​បោះ​បង់​អាជីព​សិល្បៈ​ដែល​កើត​ចេញ​ពី​ការ​តស៊ូ​តាំង​ពី​យូរ​មក​ហើយ​នោះ​ទេ​ ។​ នាង​នៅ​តែ​ចូល​រួម​សម្តែង​ក្រៅ​កញ្ចក់​ទូរ​ទស្សន៍​ជា​ប្រចាំ​ មិន​ថា​តែ​នៅ​ភ្នំពេញ​ ឬ​នៅ តាម​ខេត្ត​ទេ​ គ្រាន់​តែ​មិន​បាន​ចេញ​មុខ​ជា​ចំហ​នៅ​តាម​ស្ថានីយ​ទូរ​ទស្សន៍​ប៉ុណ្ណោះ​ ។​ នាង​មិន​ទាន់​ចេញ​មុខ​តាម​ទូរ​ទស្សន៍​ដូច​ពី​មុន​មក​ពី​នាង​ឡើង​គីឡូ​ច្រើន​ពេក​ ធ្វើ​ឱ្យ​ខ្លួន​ឡើង​ធាត់​ ។​ អ្នក​ខ្លះ​ថា​ នាង​មុខ​ពេញ​ស្អាត​ តែ​ខ្លួន​ឯង​យល់​ថា​ មិន​ខ្ញង់​ដូច​មុន​ទេ​ ទើប​ផ្អាក​ចេញ​មុខ​តាម​ទូរ​ទស្សន៍​សិន​ ។​ ទោះ​ជា​ផ្អាក​យូរ​ជាង​នេះ​ក៏​មិន​អី​ទេ​ រង់​ចាំ​ទម្ងន់​ចុះ​បាន​៣​ទៅ​៤​គីឡូ​ ក្រាម​ ទើប​នាង​សប្បាយ​ចិត្ត​ ។​ បច្ចុប្បន្ន​នាង​មាន​ទម្ងន់​ជាង​៥០​គីឡូ​ក្រាម​ ដូច្នេះ​បើ​ឡើង​ច្រៀង​ឱ្យ​គេ​ថត​នោះ​ពិត​ជា​ខ្មាស​គេ​មិន​ខាន​ ។​

ដោយ​សំអាង​ថា​ នាង​មាន​ឈ្មោះ​ល្បី​ក្នុង​ពិភព​សិល្បៈ​តាំង​ពី​ដើម​មក​ ថៃណា​ នៅ​តែ​រំពឹង​ថា​ ការ​បាត់​មុខ​ពី​កញ្ចក់​ទូរ​ទស្សន៍​អស់​ពេល​ជា​ច្រើន​ខែ​មក​នេះ​នឹង​មិន​ធ្វើ​ឱ្យ​កេរ្តិ៍​ឈ្មោះ​​របស់​នាង​រសាត់​ពី​អារម្មណ៍​របស់​មហា​ជន​ទេ​ ។​ មុន​នឹង​បាត់​មុខ​ថៃណា​ មាន​ស្នាដៃ​សម្តែង​ច្រើន​បន្សល់​ទុក​ទាំង​ចម្រៀង​នៅ​ក្នុង​ផលិត​កម្ម​ និង​ខ្សែ​ភាព​យន្ត​ ។​ ថៃណា​ មាន​ជំនឿ​ចិត្ត​ថា​ នាង​នឹង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពេល​នាង​ចេញ​មុខ​តាម​ទូរ​ទស្សន៍​ដូច​មុន​ ដោយ​សារ​តែ​នាង​បញ្ចេញ​ទម្រង់​សិល្បៈ​សម្តែង​ ថ្មីៗ​បំពេញ​ចិត្ត​ទស្សនិក​ជន​ ៕​