ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ខែ​មីនា ឆ្នាំ​2014 ទី​ផ្សារ​​លក់​របស់​​ Hyundai នៅ​ហ្វ៊ីលីពីន​​កើន​ឡើង​​19%

10 ឆ្នាំ មុន

តាម​ការ​ឱ្យ​​ដឹង​ពី​ក្រុម​ហ៊ុន​​ Hyundai Asia Resources, Inc. បាន​ឱ្យ​ដឹង​ថា​​ ក្រុម​ហ៊ុន​​សាខា​ចែក​ចាយ​​រថយន្ត​របស់​ខ្លួន​​​នៅ​ប្រទេស​ហ្វ៊ីលីពីន​​​លក់​​បាន​សរុប​​២.០៣០​គ្រឿង​ នៅ​ក្នុង​ខែ​មីនា កើន​ឡើង​​១៩%​​ធៀប​នឹង​​ការ​លក់​​កាល​ពី​ខែ​កុម្ភៈ ដែល​​សម្រេច​បាន​ត្រឹម​​តែ​១.៧១០​គ្រឿង​ប៉ុណ្ណោះ ។

​ការ​កើន​ឡើង​​នៅ​ក្នុង​ខែ​មីនា​ បាន​រុញ​ច្រាន​​អត្រា​​លក់​ក្នុង​រយៈ​ពេល​៣​ខែ​​ដំបូង​​​ទៅ​នឹង​​កំណើន​១%​​ជាមួយ​នឹង​រថយន្ត​​៥.៩៨៣​គ្រឿង​ ធៀប​នឹង​​អំឡុង​​ពេល​ដូច​គ្នា​​នៃ​ឆ្នាំ​២០១៣​ ​លក់​បាន​ត្រឹម​តែ​​​៥.៩៥១​គ្រឿង​​ប៉ុណ្ណោះ ។​ លក្ខណៈ​នៃ​ភាព​ខ្លាំង​ក្លា​ពី​មួយ​ខែ​​​ទៅ​មួយ​ខែ​​​របស់​​​ Hyundai ត្រូវ​​បាន​​លើក​ទឹក​ចិត្ត​​ដោយ​កំណើន​នៃ​ទី​ផ្សារ​​លក់​ទាំង​​រថយន្ត​​ប្រភេទ​ទេស​ចរណ៍​ និង​​រថយន្ត​ពាណិជ្ជ​កម្ម​​ធុន​ស្រាល​ ។

ចំណែក​អ្នក​នាំ​មុខ​​លើ​ទី​ផ្សារ​​ប្រចាំ​ខែ​មីនា​របស់​យីហោ Hyundai គឺ​​រថយន្ត​​ប្រភេទ​ទេស​ចរណ៍​​ (ស៊ីដាន+SUV) ជាមួួយ​នឹង​អត្រា​លក់​បាន​​​​១.៣៩៣​គ្រឿង​ ​លើស​ពី​នេះ​អត្រា​លក់​ចាប់​ពី​ដើម​​ឆ្នាំ​រហូត​មក​​ទល់​​នឹង​បច្ចុប្បន្ន​​មាន​ចំនួន​​៤.០០៤​គ្រឿង​។ រី​ឯ​ម៉ូដែល​​ ដែល​មាន​ហាង​ឆេង​​លក់​ដាច់​ជាង​គេ​ប្រចាំ​ខែ​មីនា​​ គឺ Elantra និង Accent ក្នុង​នោះ​​ម៉ូដែល Elantra ​លក់​បាន​១១២​គ្រឿង ខណៈ​ម៉ូដែល​​ Accent ​លក់​បាន​៦០០​គ្រឿង ៕