ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

PAR (​ចំនួន​​នៃ​ការ​​វាយ​ចាំ​បាច់​​ដើម្បី​​បញ្ចូល​រ​ន្ឋ-ហោ្គ​ល​) សម្រាប់​​ការ​​ហាត់​រៀន

10 ឆ្នាំ មុន

ក្នុង​រយៈ​ពេល​ជា​​ច្រើន​ឆ្នាំ​​កន្លង​​មក​នេះ ខ្ញុំ​បាន​​ព្យាបាល​​របួស​ដែល​​មាន​​ចំនួន​​កាន់តែ​​ច្រើន​​ឡើង​​ ដោយ​សារ​​ការ​​លេង​​កូន​គោល​។ ក្នុង​នាម​​ជា​អ្ន​ក​លេង​​កូនគោល​​ដ៏​​ងប់​​ង​ល់​​ម្នាក់ ខ្ញុំ​ទទួល​ស្គាល់​​តម្រូវ​ការ​ផ្លូវ​ចិត្ដ និង​​ផ្លូវ​​កាយ​​នៃ​​កីឡា​​នេះ ដែល​​ទាម​ទារ​នូវ​​ភាព​​រហ័ស ការ​សម្រ​ប​សម្រួល ជំហរ និង​​កម្លាំង​។

ក្នុង​រយៈ​ពេល​ជា​​ច្រើន​ឆ្នាំ​​កន្លង​​មក​នេះ ខ្ញុំ​បាន​​ព្យាបាល​​របួស​ដែល​​មាន​​ចំនួន​​កាន់តែ​​ច្រើន​​ឡើង​​ ដោយ​សារ​​ការ​​លេង​​កូន​គោល​។ ក្នុង​នាម​​ជា​អ្ន​ក​លេង​​កូនគោល​​ដ៏​​ងប់​​ង​ល់​​ម្នាក់ ខ្ញុំ​ទទួល​ស្គាល់​​តម្រូវ​ការ​ផ្លូវ​ចិត្ដ និង​​ផ្លូវ​​កាយ​​នៃ​​កីឡា​​នេះ ដែល​​ទាម​ទារ​នូវ​​ភាព​​រហ័ស ការ​សម្រ​ប​សម្រួល ជំហរ និង​​កម្លាំង​។

ជំហរ ឬ​លំនាំ​​នៃ​ការ​​វាយ​មិ​នល្អ​អាច​​បណ្ដាល​​ឱ្យ​មាន​​របួស ​ដោយសារ​​ការ​លេង​​កូន​គោល ជា​ពិសេស​របួស​ឆ្អឹង​ខ្នង ក ស្មា កែងដៃ ក.ដៃ និង​​ម្រាម​ដៃ​។ របួស​ទាំង​នេះ​ អាច​ប៉ះ​ពាល់​​ដល់​ការ​​វាយ​​របស់​​អ្នក និង​ចម្ងាយ​​នៅ​លើ​​វាល​ស្មៅ​ដែល​​បង្ក​​ការ​រំខាន​​ដល់​ការ​​លេង​របស់​​អ្នក​។

ជា​ការ​​សំខាន់​​ដែល​ត្រូវ​​សង្កេត​មើល​​រាង​កាយ​​របស់​អ្នក និង​ពិគ្រោះ​​យោបល់​​ជាមួយ​​គ្រូពេទ្យ ប្រសិនបើ​​មានការ​​ឈឺចាប់ ឬ​ការ​មិន​ស្រួល​ខ្លួន​​អូស​​បន្លាយ ក្នុង​ពេល​​លេង​​កីឡា​​នេះ ឬ​ជា​​ប្រចាំ​នៅ​ពេល​​ដែល​វា​​ប៉ះពាល់​​សកម្មភាព​​ប្រចាំ​ថ្ងៃ​​របស់​អ្នក​។

ការ​​វះ​កាត់​មិន​មែន​ជា​​ជម្រើស​​ទី​មួយ​នោះ​​ទេ​។ នៅ​ក្នុង​​ករណី​​ភាគច្រើន ការ​​សម្រាក ការ​ប្រើ​​ឱសថ​ប្រឆាំង​​ការ​រលាក ប្លា​ស្មា​​ដែល​សម្បូរ​​ប្លា​កែ​ត (PRP) ឬ​ការ​​ចាក់​​ក័​រ​​ទី​សូន ការ​ព្យាបាល​​ដោយ​​ចលនា ការ​ព្យាបាល​​ដោយ​​កាំរស្មី​អាំង​​ហ្វ្រា​រូ​ស្ហ៍ ឬ​ការ​​ព្យាបាល​​ដោយ​អ៊ុ​ល​​ត្រា​សោ​ន គឺជា​ការ​​ព្យាបាល​​ដែល​ត្រូវ​​បាន​​ណែនាំ​។

រោគ​​សញ្ញា និង​ការ​ព្យា​បាល​​របួស​ទូទៅ​​ដោយសារ​​ការ​លេង​​កូនគោល
របួស​​ដៃ​​កើត​មាន​​ជា​ទូទៅ​​ក្នុង​ចំណោម​​អ្នកលេង​​កូនគោល ដោយសារ​​ដង​វាយ​កូនគោល​​មាន​ចលនា​​លឿន អម​ដោយ​ចលនា​ជា​ច្រើន ក្នុងអំឡុង​ពេល​វាយ​កូន​គោល​។

១-​ការ​ខូច​សាច់ដុំ​ស្មា
រោគ​សញ្ញា ៖ ឈឺ​ស្មា ឬ​ដើម​​ដៃ ក្នុង​អំឡុង​​ការ​វាយ​កូនគោល និង​នៅ​​ពេល​លើក​ដៃ​​ឡើង​​លើ​។
ការ​ព្យាបាល ៖ ការ​ព្យាបាល​ដោយ​ចលនា

២-​ការ​រលាក​​សាច់ដុំ​​កែង​ដៃ​ខា​ងក្រៅ (Tennis Elbow or Golfer’s Elbow)
រោគ​សញ្ញា ៖ ឈឺ​នៅ​​ត្រង់​​សាច់ដុំ​​កំភួន​ដៃ និង​កែង​ដៃ​ខា​ងឆ្វេង​។ ជា​ធម្មតា​វា​បណ្ដាល​​មក​ពី​ការ​​កាន់​ដង​​វាយ​​តឹង​ណែន ការ​​ប្រឹង​ខ្លាំង​​ពេក ឬ​ការ​​វាយ​ដង​​វាយកូន​គោល​​ប៉ះ​ដី​។

ការ​ព្យាបាល ៖ សម្រាក និង​ស្អំ​​ទឹកកក​។ ធ្វើការ​ពត់​ខ្លួន​​ជា​ប្រចាំ ហើយ​ការ​​ពង្រឹង​​កំភួនដៃ គឺជា​ការ​​ចាំបាច់​។ អនុ​សាសន៍​ដទៃ​​ទៀត​រួម​មាន​ការ​ចាក់​​ក័​រ​ទី​សូន ការ​កែ​សម្រួល​​ការ​កាន់ ឬ​ការ​វាយ​​របស់​អ្នក និង​ប្រើ​​រណប​អប​​សាច់ដុំ​​កែង​ដៃ​ខាង​ក្រៅ​។

៣-​ការ​ឈឺ​សរសៃពួរ
រោគ​សញ្ញា ៖ ឈឺ​ក.ដៃ​​ដោយសារ​​ការ​ប្រឹង​​ខ្លាំង​ពេក
ការ​ព្យាបាល ៖ សម្រាក ប្រើ​ឱសថ​​ប្រឆាំង​​ការ​រ​លាក ហាត់ប្រាណ​​ពង្រឹង​រាយ​​កាយ និង​ពត់​​ខ្លួន​។ កែ​លម្អ​​ការ​វាយ​រ​បស់អ្នក​។

៤-​ការ​​ឈឺ និង​អស់កម្លាំង​​ដៃ​ដោយ​សារ​ការ​​សង្កត់​ច្រើន​​ដង​​លើ​​សរសៃ​​សាច់ដុំ​​.កដៃ (Carpal Tunnel Syndrome)
រោគ​សញ្ញា ៖ ស្ពឹក និង​​អារម្មណ៍​ឈឺ​​ឆៀប​ៗ​​លើ​ម្រា​មដៃ អស់​កម្លាំង​ដៃ
ការ​ព្យាបាល ៖ សម្រាក ប្រើ​​ឱសថ អប​រណប និង​វះ​កាត់ ប្រសិន​បើ​ចាំ​បាច់​។

៥-​ការ​ឈឺ​ខ្នង​ត្រង់​​ឆ្អឹងខ្នង​​ផ្នែក​​ខាងក្រោម
រោគ​សញ្ញា ៖ ឈឺ​ត្រង់​កន្លែង​​ផ្សេង​ៗ​លើ​​ខ្នង​ផ្នែក​​ខាង​ក្រោម
ការ​ព្យាបាល ៖ ការ​ព្យាបាល​​ដោយ​​ចលនា និង​ក្នុង​​ករណី​​កម្រ ការ​វះ​កាត់​។

លេង​ប្រកបដោយ​សុវត្ថិភាព​លើ​វាលស្មៅ
១-​កែ​លម្អ​ការ​វាយ​របស់​អ្នក

-យកចិត្ដទុក​ដាក់​​ចំពោះ​​ជំហរ​​​របស់​អ្នក​មុន​​ពេល និង​ក្នុង​អំឡុង​ពេល​​អ្នក​​វាយ​។ ឈរ​​កន្ធែក​ជើង​ឱ្យ​​ស្មើ​នឹង​ប្រវែង ស្មា និង​ធានា​​ថា ទម្ងន់​​របស់​អ្នក​ត្រូវ​​បាន​បែង​ចែក​​ស្មើ​គ្នា​។ ចៀសវាង​​ឱន​ទៅ​មុខ​​ពេក​ទៅ​រ​កកូន​​បាល់ ព្រោះ​វា​​អាច​បង្ក​ឱ្យ​​គ្រេច​.ក និង​​ខ្នង​។ ជំហរ​ល្អ​នឹង​​បង្កើន​​លទ្ធផល​​របស់​អ្នក​។

-​ការ​ធ្វើការ​​វាយ​ឱ្យ​​បាន​​រលូន និង​កុំ​​ផ្ដោត​ខ្លាំង​​ពេក​​លើ​ក្រុ​ម​​សាច់ដុំ ឬ​ផ្នែក​​រាង​កា​យ​​ជាក់លាក់​​ណា​មួយ​។

-បន្ធូរ​​អារម្មណ៍ និង​ធ្វើការ​​វាយ​ឱ្យ​​បាន​​ល្អ និង​ងាយ​ស្រួល​​លើ​​កូន​​បាល់​។

២-កុំ​រំលង​​លំ​ហាត់​កម្ដៅ​​សាច់ដុំ និង​បញ្ចុះ​​កម្ដៅ​​សាច់​ដុំ​។ លំ​ហាត់​ទាំង​នេះ​ជួយ​​ត្រៀម និង​សម្រួល​​រាង​កាយ​​របស់​​អ្នក​។

៣-ចាប់ផ្ដើម​ការ​លេង​យឺត​ៗ និង​បន្ដិច​ម្ដង​ៗ ដើម្បី​សម្រួល​រាង​កាយ​របស់​អ្នក​ទៅ​នឹង​ការ​លេង​។

៤-​ធ្វើការ​​ហ្វឹកហាត់​កម្លាំង​​ពេញ​​មួយ​ឆ្នាំ ដើម្បី​​កែ​លម្អ​ល្បឿន​​វាយ​ដង​​វាយកូន​គោល​​របស់​​អ្នក​។

៥-​ពត់​ខ្លួន​​ជា​ប្រចាំ​ ដើម្បី​កែ​​លម្អ​​ចលនា​របស់​​អ្នក​សម្រាប់​​ការ​វាយ​កាន់​តែ​រលូន​។

៦-កំណត់​កាល​វិភាគ​នៃ​​ការ​ហាត់​ប្រាណ​បែប​​អ៊ែ​រ៉ូ​ប៊ិក​ជា​​ទៀងទាត់ ដើម្បី​​បង្កើន​​ថាមពល និង​ភាព​​ធន់​។

៧-ប្រើប្រាស់​​បច្ចេកទេស​​លើក​​ទម្ងន់​​ដែល​​ត្រឹម​ត្រូវ ដូច​ជា ការ​ធ្វើ​ឱ្យ​​ខ្នង​ត្រង់ និង​ប្រើ​​កម្លាំង​​ជើង​​របស់​​អ្នក ដើម្បី​​លើក និ​ង​ទ្រ​ដង​វាយកូន​គោល​​របស់​អ្នក​។

៨-​ពាក់​ស្បែកជើង​ដែល​ត្រឹមត្រូវ​។

ស៊ី​ង​ហ្គា​​ពួរ​​មេ​ឌី​ខ​ល​​គ្រូ​ប​ Singapore Medical Group  (​អេស​អឹ​ម​ជី -SMG)
អេស​អឹ​ម​ជី គឺជា​ក្រុម​​គ្រូពេទ្យ​​ឯកទេស​ដែល​មាន​​ជំនាញ និង​បទ​​ពិសោធ​ន៍​ខ្ពស់​ប្រចាំ​​ប្រទេស​​សាំង​ហ្គា​ពួរ​។ អេស​អឹ​ម​ជី មាន​សេវា​កម្ម​​ឯក​ទេស​ចំនួន​២២ ។

ជាមួយ​នឹង​​ការ​​ប្ដេជ្ញា​​ដ៏​​ខ្ពង់ខ្ពស់​រ​បស់​​ក្រុម​គ្រូ​ពេទ្យ​ឯក​ទេស យើងខ្ញុំ​​ធានា​ផ្ដល់​​ជូន​លោក​​អ្នក​នូវ​​សេវាក​ម្ម​​ថែទាំ និង​​ព្យាបាល វេជ្ជ​សាស្ដ្រ​​ប្រកប​ដោយ​គុណ​ភាព​ខ្ពស់ គុណ​​ធ​ម៌​ ក្រម​សីល​ធ​ម៌ និង​តម្លៃ​សមរម្យ​។

អេស​អឹ​ម​ជី មាន​ភ្នាក់ងារ​​ខ្មែរ​ពិសេស​​សម្រាប់​ជួយ​​លោក​អ្នក​​ទៅ​​តាម​​តម្រូវ​ការ​ដូច​ជា៖
-ការ​ណាត់​ជួប​ជាមួយ​វេជ្ជ​បណ្ឌិត​​ជំនាញ
-​ការ​សាក​សួរ​ព័ត៌​​មាន និង​​តម្លៃ
-​ការ​ធ្វើ​​ដំណើរ និង​ការ​​ស្នាក់​នៅ
-ការ​ទទួល​​នៅ​អាកាស​​យាន្ដ​​ដ្ឋា​ន និង​ការ​បញ្ជូន​​មក​កាន់​​មន្ទីរពេទ្យ
-​សេវាកម្ម​​បកប្រែ​​ដោយ​ឥត​​គិតថ្លៃ
-​ការ​ស្នើរ​​សុំ​លទ្ធ​ផល​ព្យាបាល និង​ការ​​ទិញ​ថ្នាំ

សម្រាប់​​ព័ត៌មាន​​បន្ថែម សូម​ទំនាក់​ទំនង
មេ​ជ​​រ៉េវ​អ៊ី​ន​​ធើរណេ​សសិុនណល MedRef International  (​ភ្នំពេញ​)
ផ្ទះ​លេខ​១០ វិ​ថី​អ៊ុ​ង​​ភូ​គុណ សង្កាត់​​មិ​ត្គ​ភាព ខ័ណ្ឌ​៧​មក​រា ក្រុង​ភ្នំពេញ
ទូរស័ព្ទ​ដៃ ៖  ០៩២ ៨៥ ២៩ ២៣, ០៩៧ ៧៦ ៦៨ ២៦៦
អីុម៉េល ៖ enquiry@medrefint.com
បុគ្គលិក​​ខ្មែរ​​ប្រចាំ អេស​អឹ​ម​ជី (SMG)
ទូរស័ព្ទ​​ទំនាក់​ទំនង​២៤​ម៉ោង ៖ +​៦៥ ៩៨៤២ ៣៥៦០
អីុម៉េល ៖ vanessa.sophors@smg.sg