ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរចូលប្លន់​ផ្ទះអាជីវករ​លក់សាច់​គោនៅស្រុកឈូក​ យកលុយ​សរុបជាង​ ៣០០០ដុល្លារ

9 ឆ្នាំ មុន

ខេត្តកំពត ​៖ ចោរប្លន់​ប្រដាប់អាវុធ​មួយក្រុម​មានគ្នា៣នាក់​ ប្រដាប់ដោយអាវុធ​ AK47​ មួយដើម ​កូនកំាបិតតូច២ ​បានធ្វើសកម្មភាព​ឆ្មក់ចូលប្លន់ភ្ជង់​និងវាយម្ចាស់​ផ្ទះសន្លប់​ ប្រមូលយក​មាស​និង​លុយសរុបជាង៣០០០ដុល្លារ​រត់គេចខ្លួន​ដោយសុវត្ថិភាព ។

ហេតុការណ៏នេះ ​បានកើតឡើង​នៅម៉ោង៧និង៣០នាទី​យប់ថ្ងៃទី២០​ មេសា​ ២០១៤ ​នៅក្នុងភូមិតេជោអភិវឌ្ឍន៏ ​ឃុំតេជោអភិវឌ្ឍន៏​ ស្រុកឈូក ​។ ម្ចាស់ផ្ទះ​ត្រូវបានគេស្គាល់ឈ្មោះ ​ឃឹម ស៊ីថា ភេទប្រុស​អាយុ៥៥ឆ្នាំ​ ជាអាជីវករ​លក់សាច់គោ​នៅភូមិ-ឃុំ​កើតហេតុ ។

បើតាមម្ចាស់ផ្ទះទ្រព្យសម្បត្តិ​ដែលចោរប្រមូល​ទៅនោះមានលុយដុល្លារ ​១៨០០​ លុយបាត២០០០​និងមាស ​១តម្លឹង ​។ នៅពេលនេះ​សមត្ថកិច្ចកំពុង​ស្រាវជ្រាវ​រកមុខសញ្ញា​​ដើម្បីចាប់ខ្លួន​បញ្ជូនទៅតុលាការ​ផ្តន្ទាទោស​តាមច្បាប់​។​ 

ព័ត៌មានលម្អិត​នឹងមានផ្សាយ​ជូននៅលើ​សារព័ត៌មាន​កោះសន្តិភាព ៕