ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំរាម​គរហៀរហូរទឹកស្អុយ​​ពេញផ្លូវ​នៅផ្សារបានលុង​ ក្រុមហ៊ុន​ប្រមូល​សំរាម​និងអាជ្ញាធរ​មើលអត់ឃើញ

9 ឆ្នាំ មុន

ខេត្តរនតនគិរី ​៖ ក្រុមអាជីវករ ​និង ​ប្រជាពលរដ្ឋ​នៅក្រុងបាន​លុងជាច្រើន​បានត្អូញត្អែររអ៊ូរ​ទំា​ពីបញ្ហាសំរាម​ ​ខណៈក្រុមហ៊ុន​ប្រមូល​សំរាម​មិនទទួលខុស​ត្រូវយកតែ​លុយ​ ដោយមិនមកប្រមូល​ធ្វើឲ្យ​សំរាម​គរ​ដូចកូនភ្នំ​ ។

បើតាមភ្នាក់ងារ​កោះសន្តិភាព​បានស្រង់សំដី​ក្រុមអាជីវករ​និង​ប្រជាពលរដ្ឋ​ឲ្យដឹងទៀតថា ​ក្រុមហ៊ុន​ប្រមូលសំរាម​មិនបានមកប្រមូល៣​ទៅ៤ខែ​មកហើយ​ ដោយប្រមូល​តែលុយ​ក្នុងមួយ​ថ្ងៃពួកគាត់ ​( អាជីវករ )

ខេត្តរនតនគិរី ​៖ ក្រុមអាជីវករ ​និង ​ប្រជាពលរដ្ឋ​នៅក្រុងបាន​លុងជាច្រើន​បានត្អូញត្អែររអ៊ូរ​ទំា​ពីបញ្ហាសំរាម​ ​ខណៈក្រុមហ៊ុន​ប្រមូល​សំរាម​មិនទទួលខុស​ត្រូវយកតែ​លុយ​ ដោយមិនមកប្រមូល​ធ្វើឲ្យ​សំរាម​គរ​ដូចកូនភ្នំ​ ។

បើតាមភ្នាក់ងារ​កោះសន្តិភាព​បានស្រង់សំដី​ក្រុមអាជីវករ​និង​ប្រជាពលរដ្ឋ​ឲ្យដឹងទៀតថា ​ក្រុមហ៊ុន​ប្រមូលសំរាម​មិនបានមកប្រមូល៣​ទៅ៤ខែ​មកហើយ​ ដោយប្រមូល​តែលុយ​ក្នុងមួយ​ថ្ងៃពួកគាត់ ​( អាជីវករ ) បង់៥០០រៀល ​ហើយថានៅពេលនេះ​មានភ្លៀងកក់ខែ​​បង្អុរមកទៀត​ ធ្វើឲ្យហៀរទឹ​កស្អុយ​ចេញពីគំនរ​សំរាម ​ជះក្លិនអសោយពេញផ្លូវ​ និង​ បានធ្វើឲ្យ​ភ្ញៀវទេសចរទំាងជាតិ​និង​អន្តរជាតិ រិះគន់នោះថែមទៀត ។ ក្រុមអាជីវករ និង​ប្រជាពលរដ្ឋ​មួយចំនួនក៏បានរិះគន់​ផងដែរ​ដល់អាជ្ញាធរថា​មិនបានយកចិត្តទុក​ដាក់ ដោយមិនជំរុញ​ក្រុមហ៊ុនឲ្យ​មកប្រមូលសំរាម ​គិតតែពី​ប្រយោជន៏​ផ្ទាល់ខ្លួន ។

នៅព្រឹកថ្ងៃទី២១​ មេសា ​២០១៤ ​កោះសន្តិភាពមិ​នអាចទាក់ទង​សុំការបំភ្លឺ​បានភ្លាមៗ​នៅឡើយទេ​ពីតំណាង​ក្រុមហ៊ុនប្រមូលសំរាម ​ដែលអាជ្ញាធរ​ព្យាយាម​មិនបង្ហាញឈ្មោះ ​ក៏ដូចជា​ខាងអាជ្ញាធរ​ ជុំវិញការ​រិះ​គន់​ខាងលើនេះ ។