ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ពលរដ្ឋ​​ស៊ីរី​​ច្រើន​លាន​នាក់​​ប្រឈម​មុខ​នឹង​គ្រោះ​រាំង​ស្ងួត​

9 ឆ្នាំ មុន

AFP ផ្សាយ​ថា​ ​​អង្គ​ការ​​ផ្នែក​ស្បៀង​អាហារ​​នៃ​អង្គ​ការ​សហ​ប្រជា​ជាតិ​ បាន​ប្រកាស​អាសន្ន​កាល​ពី​ពេល​ ថ្មីៗ​​កន្លង​មក​ថា​ ប្រទេស​ស៊ីរី​​កំពុង​ប្រឈម​មុខ​នឹង​គ្រោះ​រាំង​ស្ងួត​ ដែល​បង្ក​ឱ្យ​ពលរដ្ឋ​ជា​ច្រើន​នាក់​​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​​ និង​ចាត់​ទុក​ថា​​ជា​ការ​​រង​គ្រោះ​បន្ថែម​​ពី​សង្គ្រាម​​ស៊ីវិល​​នៅ​ក្នុង​ប្រទេស​​ដែល​អូស​បន្លាយ​ពេល​​៣​ឆ្នាំ​កន្លង​ ទៅ ។

AFP ផ្សាយ​ថា​ ​​អង្គ​ការ​​ផ្នែក​ស្បៀង​អាហារ​​នៃ​អង្គ​ការ​សហ​ប្រជា​ជាតិ​ បាន​ប្រកាស​អាសន្ន​កាល​ពី​ពេល​ ថ្មីៗ​​កន្លង​មក​ថា​ ប្រទេស​ស៊ីរី​​កំពុង​ប្រឈម​មុខ​នឹង​គ្រោះ​រាំង​ស្ងួត​ ដែល​បង្ក​ឱ្យ​ពលរដ្ឋ​ជា​ច្រើន​នាក់​​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​​ និង​ចាត់​ទុក​ថា​​ជា​ការ​​រង​គ្រោះ​បន្ថែម​​ពី​សង្គ្រាម​​ស៊ីវិល​​នៅ​ក្នុង​ប្រទេស​​ដែល​អូស​បន្លាយ​ពេល​​៣​ឆ្នាំ​កន្លង​  ទៅ ។

​លោក​ស្រី​​អេលីហ្សាប៊ែត ប៊័រ អ្នក​នាំ​ពាក្យ​​គម្រោង​ការ​​ស្បៀង​អាហារ​ពិភព​លោក​ (WFP) ​បញ្ជាក់ថា WFP កំពុង​​បារម្ភ​ថា​​​ គ្រោះ​រាំង​ស្ងួត​​​​រយៈ​ពេល​​វែង​​ អាច​ផ្តល់​ផល​ប៉ះ​ពាល់​​នៅ​តំបន់​ក្នុង​ភាគ​ឦសាន ពិសេស​​នៅ​ទី​ក្រុង​អាឡេប អុីឌ្រីប និង​ហាម៉ា ធ្វើ​ឱ្យ​​ដំណាំ​កសិកម្ម​នានា​ខូច​ខាត​ទាំង​ស្រុង​ ។

​លោកស្រី​​បញ្ជាក់​ប្រាប់​សារ​ព័ត​៌​មាន​ថា​ ប្រសិន​បើ​​គ្រោះ​រាំង​ស្ងួត​​​នៅ​តែ​បន្ត នឹង​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​ជា​ច្រើន​​​លាន​នាក់​​ប្រឈម​​​មុខ​នឹង​គ្រោះ​ថ្នាក់​​ ។ បច្ចុប្បន្ន​កំពុង​​មាន​ក្តី​បារម្ភ​​បំផុត​​លើ​គ្រោះ​​រាំង​ស្ងួត​អាច​ប៉ះ​ពាល់​​ដល់​ផ្នែក​កសិកម្ម​​ក្នុង​ប្រទេស​ស៊ីរី​ ព្រោះ​ប្រព័ន្ធ​ធារា​សាស្ត្រ​ និង​គ្រឿង​ចក្រ​​កសិ​កម្ម​​បាន​ខូច​ខាត​​​​ដោយ​សារ​សង្គ្រាម​​​ ។​
បច្ចុប្បន្ន​​ WFP បាន​​ជួយ​សង្គ្រោះ​​​ដល់​​ពលរដ្ឋ​​ចំនួន​៤,៥​លាន​នាក់​​​ នៅ​ប្រទេស​ស៊ីរី​ ពី​ចំនួន​​ប្រជា​ពលរដ្ឋ​​ស៊ីរី​​​ដែល​កំពុង​រង​ទុក្ខ​​ប្រហែល​៦,៥​លាន​នាក់​ ។ ទោះ​ជា​យ៉ាង​​ណា​ក្តី​ នៅ​មិន​​ទាន់​កំណត់​ច្បាស់​ថា អ្នក​ដែល​​ពឹង​ផ្អែក​លើ​ការ​ឧបត្ថម្ភ​ស្បៀង​អាហារ​ ព្រោះតែ​គ្រោះ​រាំង​ស្ងួត​​នឹង​មាន​ចំនួន​ប៉ុន្មាន​នៅ​ឡើយ​ទេ ។ ជា​ធម្ម​តា​​ តំបន់​​ដែល​ទទួល​រង​​​ផល​ប៉ះ​ពាល់​របស់​ស៊ីរី​​ គឺ​ស្ថិត​នៅ​ក្នុង​​​តំបន់​ផលិត​ស្រូវ​​​សាឡី ដែល​​លាត​សន្ធឹង​ជាង​៥០%​​ នៃ​បរិមាណ​ស្រូវ​សាឡី​​​សរុប ដែល​សីុរី​ផលិត​បាន​​ក្នុង​មួយ​ឆ្នាំ ។

តាម​​ទិន្នន័យ​​របស់​អ្នក​ជំនាញ​​​ UN ​ឱ្យ​ដឹង​ថា​ ទិន្ន​ផល​​ផ្នែក​កសិ​កម្ម​​នៅ​ក្នុង​ឆ្នាំ​នេះ​​​អាច​ធ្លាក់​ចុះ​ ប្រហែល​ពី​១,៧​ដល់​២​លាន​តោន​ ដោយ​ចាត់​ទុក​ថា​ជា​​ចំណុច​ទាប​បំផុត​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​​​ ។ កាល​ពីឆ្នាំ​២០០៨​ ស៊ីរី​បាន​ប្រឈម​​មុខ​នឹង​គ្រោះ​រាំង​ស្ងួត​រួច​មក​ហើយ​ ​និង​ប្រហែល​​៣​ឆ្នាំ​កន្លង​មក​ ប្រទេស​នេះ​បាន​​​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល​ បង្ក​ឱ្យ​មាន​អ្នក​ស្លាប់​ជាង​១៥០​.០០០នាក់ និង​ជំរុញ​​ឱ្យ​ជន​ជាតិ​ស៊ីរី​​​ប្រហែល​​៩​លាន​នាក់​​ ត្រូវ​ចាក​ចេញ​ពី​លំនៅ​ឋាន​ ដោយ​ក្នុង​ចំនួន​នេះ​​មាន​ប្រហែល​២,៦​លាន​នាក់ បាន​​ភៀស​ខ្លួន​ទៅ​ប្រទេស​ជិត​ខាង ៕